យី​! មិន​ណ​យ​ឯណា​មាន​កាំភ្លើងខ្លី​កែ​ច្នៃ​ចំនួន​២​ដើម និង​គ្រាប់​ចំនួន​៥០​គ្រាប់


ខេ​ត្ត​សៀមរាប ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមិថុនា​នេះ​ថា ដោយ​មានការ​សហការ​ល្អ​រវាង​ពលរដ្ឋ និង​សមត្ថកិច្ច​ទើប​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បន្ត​ការ​ស្រាវជ្រាវ​បន្ថែម​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៣ រួច​បន្ត​ទៅ​ធ្វើការ​ឆែកឆេរ​រក​ឃើញ​នូវ​វត្ថុ​តាង​កាំភ្លើងខ្លី​កែ​ច្នៃ​ចំនួន​២​ដើម និង​គ្រាប់​ចំនួន​៥០​គ្រាប់​ថែម​ទៀត​ផង​ដែរ ។

ហេតុ​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៣​នាក់​នោះ​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប ។ លោក​ឧត្ដមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា ៖ ដោយ​មានការ​សហការ​ល្អ​រវាង​ពលរដ្ឋ និង​សមត្ថកិច្ច​ទើប​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បន្ត​ការ​ស្រាវជ្រាវ​បន្ថែម​ឈាន​ដល់​ការ​រក​ឃើញ​កាំភ្លើងខ្លី​កែ​ច្នៃ​ចំនួន​២​ដើម និង​គ្រាប់​ចំនួន​៥០​គ្រាប់ ។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៣​នាក់​នេះ​មាន​ទី​១-​ឈ្មោះ ជា ហ៊ាន ហ៊ី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិត រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប ។ ទី​២-​ឈ្មោះ ឆៃ ម៉េ​ង​ហុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប និង​ទី​៣-​ឈ្មោះ លី តាំង ចេ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ។ លោក​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​យើង​បាន​ចុះ​បង្ក្រាប​ករណី​កែ​ច្នៃ​អាវុធ​គ្រាប់រំសេវ​ខុសច្បាប់ កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៩ កន្លង​ទៅ​ត្រូវ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ បានជា​បន្តបន្ទាប់​ព្រមទាំង​ដកហូត​បាន​អាវុធ​ជា​ច្រើន​ដើម​ផង​ដែរ ។

លោក​បាន​បន្ត​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ នេះ​លោក​បាន​ឲ្យ​លោក​វរសេនីយ៍ឯក ហង្ស សុ​ផាត​ភី​រម្យ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ (​មនុស្ស​ស្រី​) ថា គាត់​បាន​មើល​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឃើញ​សមត្ថកិច្ច​បង្ក្រាប​ករណី​ផលិត ឬ​ធ្វើ​ចរាចរ​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ​ឃាត់ខ្លួន​ជនសង្ស័យ​បី​នាក់ ក្នុង​ចំណោម​នោះ​ជនសង្ស័យ​ទាំង​បី​នាក់​មាន​ម្នាក់​គាត់​ស្គាល់ ។ គ្រានោះ​សមត្ថកិច្ច​យើង​ក៏​ទៅ​សួរ ដេញដោល​គាត់ ខណៈ​ពេល​នោះ​គាត់​បាន​ឲ្យ​ព័ត៌មាន​ភ្លាម​ៗ រួច​ក៏​ចុះ​ទៅ​ឆែកឆេរ​ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​ជា​លទ្ធផល​ដកហូត​បាន​កាំភ្លើងខ្លី​ពីរ​ដើម ១.​ម៉ាក​RETAY X Pro ពណ៌​ខ្មៅ លេខ​RXFY១៨១០០៤០៩៥ និង​បង់​ចំនួន​០១ ។ ២.​ម៉ាក​G-Lock ពណ៌​ខ្មៅ លេខ​DMD០៧៦ ។ ៣.​គ្រាប់​ពិត​ចំនួន​៥០​គ្រាប់ ។

បច្ចុប្បន្ន ជនសង្ស័យ និង​អាវុធ​ចំនួន​០២​ដើម និង​គ្រាប់​ចំនួន​៥០​គ្រាប់ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ