ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាតព្វកិច្ច​៥​ចំណុច​បញ្ជាក់​ពី​លក្ខណៈ​កូន​ល្អ

4 ឆ្នាំ មុន

កូន​ល្អជា​កូន​ដែល​បាន​បំពេញ​នូវ​តួនាទី​របស់​ខ្លួន​ទាំង​៥​ប្រការ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​គឺៈ ១-​កូន​ល្អ​ត្រូវ​ចិញ្ចឹម​បីបាច់​ថែរក្សា​មាតាបិតា​ឱ្យ​បាន​ម៉ត់ចត់ ២-​កូន​ល្អ​ត្រូវ​ជួយ​ធ្វើ​ការងារ​របស់​មាតាបិតា កុំ​គេចវេះ ឬ​ខ្ជិលច្រអូស ៣-​កូន​ល្អ​ត្រូវ​ចេះ​ថែរក្សា​ពូជពង្ស វង្ស​ត្រកូល​ឱ្យ​បាន​ខ្ពស់​ឡើង ៤-​កូន​ល្អ​ត្រូវ​ចេះ​ប្រតិបត្តិ​ខ្លួន​ឲ្យ​បាន​ល្អ ដើម្បី​ទទួល​កេរ​មរតក​របស់​ឪពុក​ម្តាយ ៥-​នៅ​ពេល​ឪពុក​ម្តាយ​ស្លាប់​ទៅ…

កូន​ល្អជា​កូន​ដែល​បាន​បំពេញ​នូវ​តួនាទី​របស់​ខ្លួន​ទាំង​៥​ប្រការ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​គឺៈ

១-​កូន​ល្អ​ត្រូវ​ចិញ្ចឹម​បីបាច់​ថែរក្សា​មាតាបិតា​ឱ្យ​បាន​ម៉ត់ចត់

២-​កូន​ល្អ​ត្រូវ​ជួយ​ធ្វើ​ការងារ​របស់​មាតាបិតា កុំ​គេចវេះ ឬ​ខ្ជិលច្រអូស

៣-​កូន​ល្អ​ត្រូវ​ចេះ​ថែរក្សា​ពូជពង្ស វង្ស​ត្រកូល​ឱ្យ​បាន​ខ្ពស់​ឡើង

៤-​កូន​ល្អ​ត្រូវ​ចេះ​ប្រតិបត្តិ​ខ្លួន​ឲ្យ​បាន​ល្អ ដើម្បី​ទទួល​កេរ​មរតក​របស់​ឪពុក​ម្តាយ

៥-​នៅ​ពេល​ឪពុក​ម្តាយ​ស្លាប់​ទៅ ត្រូវធ្វើ​បុណ្យ​ឧ​ទិ្ទ​សមគ្គ​ផល​ជូន​គាត់ ។

បុរស​ស្ត្រី​ណា​បាន​បំពេញ​តួនាទី​ទាំង​៥​ចំណុច​នេះ​ដោយ​បរិបូណ៌​ហើយ នឹង បាន​នាម​ថា​ជា​សប្បុរស មាន​គេ​ស្រឡាញ់​ចូល​ចិត្តច្រើន មាន​កិត្តិយស​កេរ្តិ៍ឈ្មោះ​ល្អ​មាន​សេចក្តី​រុងរឿង​រីក​ចម្រើន​ក្នុង​សង្គម​គ្រួសារ ជា​គំរូ​ល្អ​ដល់​ជន​ទូទៅ បាន​ជាទី​បីបាច់​ថែរក្សា​ពី​ទេវតា ស្លាប់​ទៅ​នឹង​បាន​ទៅ​កើត​ក្នុង​ឋាន​ទេវតា​ជាក់​ជា​ពុំខាន ។