ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា ស៊ុ​ក សុភា បង្ហោះ​សា​មួយ​ចំនួន​ ពាក់ព័ន្ធ​នារី​ពាក់អាវ​សិច​ស៊ី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​អ្នក​នាង សារី​ណា ភរិយា អ​តី​តារា​សម្ដែង​លោក ស៊ុ​ក សុភា បាន​បង្ហោះ​ខ្លឹមសារ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​នារី​ពាក់អាវ​សិច​ស៊ី និង​ស្ត្រី​វ័យ​ចំណាស់​ស្រគត់ស្រគំ​តែ​ចិត្តខ្មៅ​ចំពោះ​ចៅ​នោះ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​អ្នក​នាង សារី​ណា ភរិយា អ​តី​តារា​សម្ដែង​លោក ស៊ុ​ក សុភា បាន​បង្ហោះ​ខ្លឹមសារ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​នារី​ពាក់អាវ​សិច​ស៊ី និង​ស្ត្រី​វ័យ​ចំណាស់​ស្រគត់ស្រគំ​តែ​ចិត្តខ្មៅ​ចំពោះ​ចៅ​នោះ ហើយ​គេ​ឃើញ​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន បាន​សរសេរ​រិះគន់​អ្នក​នាង ដែល​អ្នក​នាង​ចាត់​ទុក​ថា ការ​រិះគន់​នោះ កើតឡើង​ពី​ការ​ភាន់ច្រឡំ​។

អ្នក​នាង​បញ្ជាក់​ថា ខ្លួន​មិនមែន​កាន់ជើង​មនុស្ស​សិច​ស៊ី​នោះ​ទេ ប៉ុន្តែ​អ្នក​នាង​ក៏​ស្នើ​កុំឱ្យ​ប្រទេចផ្ដាសា​ចំពោះ​អ្នក​តែងខ្លួន​សិច​ស៊ី ដោយ​ប្រើ​ភាសា​អគតិ​ដូចដែល​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ ។

ដោយ​អ្នក​នាង​បន្ត​ថា សំបក​ខាងក្រៅ​របស់​មនុស្ស គឺ​មិន​អាច​ឆ្លុះ​បញ្ចាំង​ពី​ចិត្ត​ខាងក្នុង​របស់​មនុស្ស​បាន​ទេ​។ ហេតុផល​ដែល​នាំ​ឱ្យ​មានការ​រិះគន់​ចំពោះ​អ្នក​នាង​នោះ គឺ​បន្ទាប់​ពី​អ្នក​នាង​សរសេរ​បង្ហោះ​ថា «​យើង​មិន​អាច​វិនិច្ឆយ​គេ​ពី​ខាងក្រៅ​បាន​ទេ អ្នកខ្លះ​ស្លៀកពាក់​ជិត​ៗ មើលទៅ​ឃើញ​សុភាព តែ​ធាតុ​ពិត​ពិសពុល អ្នកខ្លះ​គេ​ស្លៀកពាក់ sexy តែ​ទឹកចិត្ត​អាច​ទូលំទូលាយ បើក​ចិត្ត​ទទួលយក​បាន​នៃ​ភាព​ជឿនលឿន នេះ​ហើយ​ធ្វើ​ឱ្យ​គេ​ឆ្លាត​វៃ ក្លា​ហ៊ាន អាច​ដោះស្រាយ​រឿង​ចំពោះ​មុខ​ដោយ​ភាព​ប៉ុន​ប្រសព្វ​។ យើង​ល្មម​ជឿនលឿន​ខ្លះ​ៗ​ហើយ ដើម្បី​ភាព​រីក​ចំរើន​សម្រាប់​សង្គម​យើង​ខ្លះ តែ​សូម​ជឿនលឿន តែ​អ្វី​ដែល​មាន​ប្រយោជន៍​»​។

ក្រោយ​ការ​បង្ហោះ​របស់​អ្នក​នាង គេ​ឃើញ​មានការ​លើក​ឡើង​មួយ​ចំនួន​ថា អ្នក​នាង​គាំទ្រ​ភាព​ចំពោះ​ភាព​សិច​ស៊ី ដោយ​ខ្លះ​រិះគន់​ថា អ្នក​នាង​ចង់​លើកទឹកចិត្ត​ឱ្យ​មាន​សកម្មភាព​ប្រាស់ចាក​ពី​វប្បធម៌​របស់​ខ្មែរ​។

ភ្លាម​ៗ​ក្រោយ​ការ​រិះគន់​ពី​បុគ្គល​មួយ​ចំនួន​តូច អ្នក​នាង​បញ្ជាក់​ថា អ្វី​ដែល​អ្នក​នាង​បញ្ចេញយោបល់ មិនមែន​គាំទ្រ​អ្នក​លេច​លើ​លេច​ក្រោម​ទាំងឡាយ​នោះ​ទេ ប៉ុន្តែ​អ្នក​នាង​គ្រាន់តែ​ចង់ឱ្យ​មានការ​បញ្ឈប់​ការ​ជេរ​ប្រមាថ​ចំពោះ​នារី​ម្នាក់​នោះ និង​ស្នើ​ឱ្យធ្វើ​ការ​ប្រៀបធៀប​ចំពោះ​ដូន​ចាស់​ម្នាក់ ដែល​ស្លៀក​សា​រ៉ុ​ង ស្លៀកពាក់​ស្រគត់ស្រគំ តែ​បែរជា​ចិត្តអាក្រក់ ចិត្ត​មារ​ចំពោះ​ក្មេង​តូច​ជា​ចៅ​របស់​ខ្លួន យ៉ាង​ឃោ​ឃៅ​នោះ​ផង​។

អ្នក​នាង​ថា នៅ​ក្នុង​សម័យនេះ​ហើយ បងប្អូន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​គួរតែ​បើក​ចិត្ត​ទូលាយ​ទទួលយក​បរិយា​កាស​ទំនើប​មួយ ដោយ​កុំ​គិតតែ​ជេរប្រទេច​ផ្ដាសា ហើយ​មើលឃើញ​ល្អ​តែ​មួយ​ជ្រុង​ងប់​ង​ល់​ខ្លាំង​ពេក ដោយ​​ភ្លេច​គិត​ពី​សភាព​ខាងក្នុង​របស់​បុគ្គល​ម្នាក់​ៗ​។ អ្នក​នាង​ថា នារី​ដែល​សិច​ស៊ី ហើយ​រង​ការ​ជេរប្រទេច គឺ​ដ្បិតថា​មើលទៅ​ហួសហេតុ​បន្តិច​មែន ប៉ុន្តែ​នាង​ស្រស់​ស្អាត ហើយ​ក៏​មិន​ប្រាកដ​ទឹកចិត្ត​របស់​នារី​ម្នាក់​នោះ​អាក្រក់​នោះ​ដែរ ដោយ​អ្នក​នាង​បញ្ជាក់​ថា អ្នកធ្វើការ​រិះគន់ មិន​គួរ​គ្រាន់តែ​ឃើញ​បុគ្គល​ណា​ម្នាក់​បញ្ចេញ​ភាព​សិច​ស៊ី ហើយ​ជេរ​ផ្កាប់មុខ​ធ្វើ​ឱ្យ​សង្គម​កម្ពុជា ពោរ​ពេញការ​មាក់ងាយ​នោះ​អុីចឹ​ង​ទេ​។

អ្នក​នាង​ថា ខ្លួន​ក៏​ជានា​រី​ខ្មែរ ប្រកាន់​ភ្ជាប់​ទំនៀមទម្លាប់​ខ្មែរ​នោះ​ដែរ ប៉ុន្តែ​បើ​នារី​ណា​ស្អាត ហើយ​សិច​ស៊ី​ទៅ​សម គឺ​អ្នក​នាង​គាំទ្រ ដើម្បី​ឱ្យ​ក្រសែភ្នែក​ខាងក្រៅ​មើលឃើញ​ថា នារី​កម្ពុជា ក៏​ស្រស់​ស្អាត​ផង និង​ប្លែក​ភ្នែក​ផង កុំ​ឃើញ​តែ​ដដែល​ៗ​ខ្លាំង​ពេក​។ យ៉ាងណាមិញ​អ្នក​នាង​ថា មិន​ទទួលយក​ដាច់ខាត​ចំពោះ​ទ​ង្វើ​សិច​ស៊ី​ហួសហេតុ ហើយ​ធ្វើ​ឱ្យ​បាត់​តម្លៃ​ជាតិ​។ អ្នក​នាង​លើក​ឧទាហរណ៍​ថា បវរកញ្ញា​កម្ពុជា ដោយសារ​តែ​ខ្លាច​ចំពោះ​ការ​ជេរប្រទេច​ពី​អ្នក​រិះគន់​ដែល​តែង​កើត​មាន​នោះ​ហើយ ទើប​នារី​ទាំងនោះ មិន​ហា៑ន​ធ្វើ​អ្វី​ឱ្យ​លេចធ្លោ​ដូច​បេ​ក្ខ​នារី​មក​ពី​ប្រទេស​ផ្សេង​ៗ ដែល​អ្នក​នាង​យល់​ថា ជា​ការ​បាត់​ឱកាស​ស្ទើរ​គ្រប់ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​។

ការ​លើក​របស់​អ្នក​នាង គឺជា​ការ​ពន្យល់​ដល់​អ្នក Comment រិះគន់​សំ​ណេ​រ​ប្រៀបធៀប​របស់​អ្នក​នាង​មួយ​ចំនួន ដើម្បី​បញ្ចប់​ការ​យល់​ច្រឡំ ដែល​មានការ​យល់​ច្រឡំ និង​ដើម្បី​ឱ្យ​បើក​ចិត្ត ទូលាយ​ជាង​នឹង កុំឱ្យ​ការ​សម្គាល់​តែ​លើ​សំបក​ខាងក្រៅ ក្លាយជា​រឿង​អគតិ​ចំពោះ​បុគ្គល​ណា​ម្បា​ក់​។ អ្នក​នាង​ថា អ្នក​រិះគន់​ផ្កាប់មុខ​មួយ​ចំនួន​គួរ​បង្វែរ​រិះគន់ និង​បំពាក់​ទឹកចិត្ត​ទ​ង្វើ​រ​របស់​មនុស្ស​អគតិ និង​មនុស្ស​ចិត្តឃោរឃៅ​ទាំង​ឡាយ ដើម្បី​កែប្រែ​បុគ្គល​ទាំងនោះ​ឱ្យ​មាន​ឆន្ទៈ​ល្អ ជា​ជាង​នាំ​គ្នា​មាក់ងាយ និង​មើលងាយ​សំបក​ខាងក្រៅ​របស់​បុគ្គល​ណា​ម្នាក់ ហើយ​ក្លាយជា​ការ​បញ្ចេញមតិ​ឈ្លោះ​ទាស់​គ្នា​ឯង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ