ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​យក្ស​ជប៉ុន​គ្រោង​បោះទុន​នៅ​សៀមរាប​លើ​វិស័យ​កសិកម្ម​និង​ទេសចរណ៍

4 ឆ្នាំ មុន
  • សៀមរាប

​(​សៀមរាប​)៖ ខណៈ​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​ព្យាយាម​បង្កើតនូវ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ក្រៅពី​តំបន់​អង្គរ ជាក់ស្តែង​ថ្មី​ៗ​នេះ​ក្រុមហ៊ុន អង្គរ វ៉ា​យ​ដ៍​ឡាយ​ហ្វ៍ & អឹ​ឃ្វា​រៀម របស់​សហរដ្ឋអាមេរិក បាន​វិនិយោគ​សាងសង់ ជល​វប្បដ្ឋាន​ត្រី​ទឹកសាប…

​(​សៀមរាប​)៖ ខណៈ​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​ព្យាយាម​បង្កើតនូវ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ក្រៅពី​តំបន់​អង្គរ ជាក់ស្តែង​ថ្មី​ៗ​នេះ​ក្រុមហ៊ុន អង្គរ វ៉ា​យ​ដ៍​ឡាយ​ហ្វ៍ & អឹ​ឃ្វា​រៀម របស់​សហរដ្ឋអាមេរិក បាន​វិនិយោគ​សាងសង់ ជល​វប្បដ្ឋាន​ត្រី​ទឹកសាប ទឹកប្រៃ និង​សួនសត្វ​ថ្នាក់​ពិភពលោក​មួយ (Angkor Aquarium & Animal Kingdom) នៅ​លើ​ផ្ទៃដី​១០០​ហិ​កតា ក្នុង​ខេត្តសៀមរាប ក្រោម​ទុន​វិនិយោគ ៧០​លាន​ដុល្លារ​អា​មេ​រិ​ក​។

​ពេល​នេះ ក្រុមហ៊ុន​យក្ស​ជប៉ុន Mitsubishi បាន​បង្ហើប​នូវ​ផែនការ​គ្រោង​ចូលរួម​អភិវឌ្ឍន៍​នៅ​ខេត្តសៀមរាប​ផង​ដែរ ។ តែ​គម្រោង​នោះ ហាក់​មិន​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​នូវ​ផលិតផល ទេសចរណ៍​ថ្មី សំដៅ​ទាក់ទាញ​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​មក​កំសាន្ត​លេង​នៅ​ខេត្តសៀមរាប​នោះ​ទេ ។

លោក Yogo Kanda ប្រធាន​ក្រុមហ៊ុន Mitsubishi​ប្រចាំ​នៅ​កម្ពុជា រួម​នឹង​ស​ការី បាន​ថ្លែងប្រាប់​អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​កាលពី​ថ្ងៃ​ទី ១១ ខែមិថុនា អំពី​តម្រូវការ​ចាំបាច់ ក៏​ដូច​ជា​កង្វះខាត​ណា មួយ​របស់​រដ្ឋបាល​ខេត្តសៀមរាប ក្នុង​កិច្ច​អភិវឌ្ឍន៍ ខេត្ត​ទេសចរណ៍​ឲ្យ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត ថា​គោលបំណង​របស់​ក្រុមហ៊ុន មី​តស៊ូ​បី​ស៊ី ខ​ប​ភើ​រ៉េ​ស្សី​ន មក​កាន់​រដ្ឋបាល​ខេត្តសៀមរាប «​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​បាន​ចូលរួម​ក្នុង​កិច្ច​អភិវឌ្ឍន៍​នៅ​ខេត្តសៀមរាប​ទៅ​លើ​គម្រោង​ណាមួយ ដែល​ខេត្ត​ត្រូវការ​ចាំបាច់ ព្រមទាំង​បាន​ធ្វើការ​បង្ហាញ​អំពី​ផលិតផល​របស់​ក្រុមហ៊ុន ដែល​ជា​ក្រុមហ៊ុន មាន​ភាព​ល្បីល្បាញ​នៅ​លើ​សកលលោក ក្នុង​ការ​បម្រើ​នូវ​តម្រូវការ​របស់​អតិថិជន ពាក់ព័ន្ធ​ទៅ​លើ​រថយន្ត ជណ្តើរយន្ត និង វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផ្នែក​អភិវឌ្ឍន៍​ផ្សេង​ៗ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​» ។

ភាគី​ជប៉ុន​បាន​អះអាង​ថា ការ​ចូល​ជួប​សម្តែង​ការ​គួរសម​នា​ពេល​នេះ ក្នុង​គោលបំណង​សិក្សា ស្វែង​យល់ អំពី​តម្រូវការ​ចាំបាច់ ក៏​ដូច​កង្វះខាត​ណាមួយ​របស់​រដ្ឋបាល​ខេត្តសៀមរាប ក្នុង​កិច្ច​អភិវឌ្ឍន៍​ខេត្ត ហើយ​ក៏​ជា​ការ​បង្កើត​នូវ​ភាព​ស្និត​ស្នាល​រវាង​វិស័យ​ឯកជន និង​រដ្ឋ​ទៀត​ផង ។ ម្យ៉ាងទៀត​ក៏​ដើម្បី​ឲ្យ​ទីក្រុង​ប្រវត្តិសាស្ត្រ​សៀមរាប​ក្លាយជា​ក្រុង​វៃឆ្លាត​ប្រកបដោយ សន្តិសុខ សុវត្ថិភាព តាម​រយៈ​ការ​រៀបចំ​គម្រោង ក្នុង​ការ​ភ្លើង​ចរាចរណ៍ ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ក្រុង​ជាដើម ។

ក្នុង​នោះ​ដែរ​លោក Yogo Kanda ក៏​មាន​ចំណាប់អារម្មណ៍​ក្នុង​វិស័យ​កសិកម្ម ដោយ​ក្រុមហ៊ុន​លោក ជា​អ្នក​ផលិត​គ្រឿងយន្ត​កសិកម្ម ព្រមទាំង​ការ​គ្រប់គ្រង​កាក​សំណល់ (​សម្រាម ) និង ទឹក​កង្វក់​នៅ​ក្នុង​ក្រុង រួម​ទាំង​ការ គ្រប់គ្រង​រថយន្ត​ពន្លត់​អគ្គិភ័យ ។ ក្នុង​នោះ​ដែរ​លោក​ក៏​បាន​លើក​ផង​ដែរ ចំពោះ​គម្រោង ក្នុង​ការ​ពង្រីក​ក្រុង​ថ្មី គឺ​ទាមទារ​ដល់​ការ​សិក្សា​ស្វែង​យល់ និង កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ជាមួយ​រដ្ឋាភិបាល​ជប៉ុន ក៏​ដូច​ក្រុមហ៊ុន ដើម្បី​អភិវឌ្ឍន៍ខេត្ត​។

យ៉ាងណាមិញ លោក ទៀ សីហា បាន​ជម្រាប​ដល់​ក្រុមហ៊ុន អំពី​តម្រូវការ និង​កង្វះខាត​របស់​ខេត្ត គឺ មាន​ច្រើន​លើ​គ្រប់​វិស័យ តែ​កត្តា​សំខាន់​នោះ គឺ ធនធានមនុស្ស បច្ចេកទេស សម្ភារៈ​បរិក្ខា​ជាដើម ។ អភិបាលខេត្ត ក៏​បាន​បញ្ជាក់​ថា ខេត្តសៀមរាប ជា​គោលដៅ​ភ្ញៀវ​ទេសចរ​លើ​ពិភពលោក ចូល​មក​ទស្សនា​កម្សាន្ត តែ​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ នៅ​មិន​ទាន់​បាន​បំពេញ​នូវ​តម្រូវការ​ភ្ញៀវ​នៅឡើយ ក្រៅពី​ទស្សនា​ប្រាង្គ​ប្រាសាទ និង រម​នី​យ ដ្ឋា​ន​ធម្មជាតិ ។ ក្នុង​នោះ​ដែរ​គម្រោង​សំខាន់​មួយ​ក្នុង​ចំណោម​គម្រោង​សំខាន់​ជា​ច្រើន​របស់​ខេត្ត​នោះ គឺ​ការ​ពង្រីក​រម​នី​យ​ដ្ឋា​ន​ទេសចរណ៍ គឺ​នៅ​រម​នី​យ​ដ្ឋា​ន​ធម្មជាតិ​ភ្នំ​គូលែន និង បឹង​ទន្លេសាប រួម​ទាំង​ធ្វើការ​ពង្រីក​ក្រុង​រណប នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ទៀត​ផង​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ