ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ដឹក​ប្រេង​២​គ្រឿង​ រង​ការ​វាយប្រហារ

4 ឆ្នាំ មុន

ប្រទេស​អុីរ៉​ង់ ៖ យោង​តាម​ទូរទស្សន៍​អុីរ៉​ង់​ IRNN​ ថា នាវា​ដឹក​ប្រេង​២​គ្រឿង​ប្រហែលជា​រង​ការ​វាយ​ប្រហារ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ​មិថុនា ក្នុង​សមុទ្រ​អូ​ម៉​ង់​ជិត​ច្រក​សមុទ្រ​ORMUZ មួយ​ខែ​បន្ទាប់​ពី​ឧប្បត្តិហេតុ​ប្រហាក់​ប្រហែល​គ្នា​នោះ​។ ការ​វាយប្រហារ​នេះ​បណ្ដាល​ឲ្យ​តម្លៃ​ប្រេង​ឆៅ​ហក់​ឡើង​៤%​។…

ប្រទេស​អុីរ៉​ង់ ៖ យោង​តាម​ទូរទស្សន៍​អុីរ៉​ង់​ IRNN​ ថា នាវា​ដឹក​ប្រេង​២​គ្រឿង​ប្រហែលជា​រង​ការ​វាយ​ប្រហារ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ​មិថុនា ក្នុង​សមុទ្រ​អូ​ម៉​ង់​ជិត​ច្រក​សមុទ្រ​ORMUZ មួយ​ខែ​បន្ទាប់​ពី​ឧប្បត្តិហេតុ​ប្រហាក់​ប្រហែល​គ្នា​នោះ​។ ការ​វាយប្រហារ​នេះ​បណ្ដាល​ឲ្យ​តម្លៃ​ប្រេង​ឆៅ​ហក់​ឡើង​៤%​។

ទូរទស្សន៍​នោះ​បន្ត​ថា សភាពការណ៍​នៅ​មិន​ច្បាស់​នៅឡើយ​តែ​ឧប្បត្តិហេតុ​លើក​នេះ កើត​មាន​ក្នុង​តំបន់​សមុទ្រ​យុទ្ធសាស្ត្រ​មួយ សម្រាប់​ពាណិជ្ជកម្ម​ពិភពលោក តែ​ជា​តំបន់​មាន​ភាព​តានតឹង​ខ្លាំង​ខាង​ភូមិ​សាស្ត្រ​នយោបាយ ខណៈ​កំពុង​មាន​វិបត្តិ​ខ្លាំង​រវាង​ម្ខាង​សហរដ្ឋអាមេរិក​និង​អា​រ៉ា​ប៊ី​សា​អូឌីត​និង​ម្ខាង​ទៀត​គឹ​អុី​រ៉​ង់​។

នាវា​ដែល​រង​ការ​វាយប្រហារ​ជានា​វា​ឈ្មោះ​ FRONT ALTAIR ដែល​នៅ​មាន​ភ្លើង​ឆេះ​នៅឡើយ​និង​នាវា​KOKUKA COURAGEOUS ដែល​នាវា​មួយ​ដោត​ទង់ជាតិ​ប្រជុំ​កោះ​ម៉ា​សាល់ និង​នាវា​មួយទៀត​ដោត​​ទង់ជាតិ​ប៉ា​ណា​ម៉ា​។ នាវា​ទាំង​២​គ្រឿង​នោះ​រង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​បុក ក្នុង​ដែនទឹក​តំបន់​FUJAIRAH នៃ​ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ