ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អកកំបោរ​វត្ថុ​តំណាង​មួយ​នៃ​វប្បធម៌​ខ្មែរ​មាន​ប្រវត្តិ​ដ៏​យូរលង់

4 ឆ្នាំ មុន
  • ភ្នំពេញ

វប្បធម៌​ខ្មែរ​បច្ចុប្បន្ន​បាន​បន្ត​ពី​សម័យ​អង្គរ​យ៉ាង​ពិតប្រាកដ ទោះបីជា​ជនជាតិ​ខ្មែរ​យើង និង​សង្គម​របស់​ខ្លួន ត្រូវ​បាន​ទទួល​រង​នូវ​ការ​វិនាសកម្ម គ្រប់យ៉ាង​ក្រោយ​ពី​សម័យ​អង្គរ​ក៏​ដោយ ។ តែ​ទោះបីជា​យ៉ាងណា​ក្តី​ក៏​មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​បង្ហាញ​ពី​និរន្តរភាព​នៃលក្ខណៈ​វប្បធម៌​ខ្មែរ​បាន​នោះ គឺ​ប្រពៃណី និង​វត្ថុ​វប្បធម៌​បុរាណ​មួយ​ចំនួន​ដែល​ជា​កត្តា​កំណត់​ពី​កាល​បរ​ច្ឆេ​ទ​នៃ​សម័យកាល នីមួយ​ៗ…

វប្បធម៌​ខ្មែរ​បច្ចុប្បន្ន​បាន​បន្ត​ពី​សម័យ​អង្គរ​យ៉ាង​ពិតប្រាកដ ទោះបីជា​ជនជាតិ​ខ្មែរ​យើង និង​សង្គម​របស់​ខ្លួន ត្រូវ​បាន​ទទួល​រង​នូវ​ការ​វិនាសកម្ម គ្រប់យ៉ាង​ក្រោយ​ពី​សម័យ​អង្គរ​ក៏​ដោយ ។ តែ​ទោះបីជា​យ៉ាងណា​ក្តី​ក៏​មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​បង្ហាញ​ពី​និរន្តរភាព​នៃលក្ខណៈ​វប្បធម៌​ខ្មែរ​បាន​នោះ គឺ​ប្រពៃណី និង​វត្ថុ​វប្បធម៌​បុរាណ​មួយ​ចំនួន​ដែល​ជា​កត្តា​កំណត់​ពី​កាល​បរ​ច្ឆេ​ទ​នៃ​សម័យកាល នីមួយ​ៗ ។

យោង​តាម​ឯកសារ​របស់​លោក​មី​ស​សែ​ល ត្រា​ណេ ពណ៌នា​ថា​អកកំបោរ គឺជា​វត្ថុ​តំណាង​មួយ​នៃ​វប្បធម៌​ខ្មែរ ។ វត្ថុ​តាង​នៃ​វប្បធម៌​ខ្មែរ គឺ​អកកំបោរ​នេះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​បរិវេណ​នៃ​ប្រាង្គ​ប្រាសាទខ្មែរ​នៅ​ឯ​ប្រទេស​ថៃ ដែល​មានឈ្មោះ​ថា ប្រាសាទ​ពិ​មាឃ ។ វត្ថុ​បុរាណ​នេះ​ត្រូវ​បាន​យក​មក​សិក្សា​ស្រាវជ្រាវ ប្រៀប​ធៀប ដើម្បី​ចង់​ដឹង​ពី​សម័យកាល ។ តាម​ការ​សិក្សា ស្រាវជ្រាវ​ប្រៀបធៀប បាន​ឲ្យ​ដឹង​ថា ហឹប​ដាក់​លំ​បោរ​នៃ​សម័យ​បច្ចុប្បន្ន និង​ប្រអប់​ដាក់​កំបោរ នា​សម័យ​បុរាណ​មាន​ទម្រង់​ស្រ​ដៀង​គ្នា ។

ផ្អែក​តាម​ការ​សិក្សា ប្រៀបធៀប ខាងលើ​ធ្វើ​ឲ្យ​មាន​សេចក្តីសន្និដ្ឋាន​យ៉ាង​ត្រឹមត្រូវ​ថា អកកំបោរ​សព្វថ្ងៃ​ដែល​ខ្មែរ​យើង​ពេញ​និយម​គឺ​ពិតជា​បាន​បន្តម​កដោយ​យក​គំរូ​ចេញពី អកកំបោរ នា​សម័យ​វប្បធម៌​អង្គរ យ៉ាង​ពិតប្រាកដ ។ ទោះបី​យ៉ាងណា​ក្តី​ក៏​រហូត​មក​ទល់​បច្ចុប្បន្ន ការ​ប្រើប្រាស់​អកកំបោរ​តាម​ទម្រង់​ខ្មែរ​បុរាណសម័យ​អង្គរ​នៅ​តែ​បន្ត​មាន​សម្រាប់​តំបន់​អតីត​ខែត្រ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ ក៏​ដូច​ជា​នៅ​កម្ពុជា​ក្រោម ។

អកកំបោរ​ដែល​មានការ​ចាប់អារម្មណ៍​នោះ​គឺ មាន​ទម្រង់​ជា រូប​សត្វ ប្រើស អណ្តើក និង​ទន្សាយ ជាដើម ។ ការ​បង្ហាញ​វត្តមាន អកកំបោរ​នេះ​អាច​បញ្ជាក់​ថា​ជនជាតិ​ខ្មែរ​បុរាណ​មានការ​និយម​ពិសា​ស្លា ម្លូ ដែល​បន្ត​មក​តាំងពី​សម័យ​មហានគរ ក៏​ដូច​ជា​បាន​បន្ត​ពី​សម័យ​នគរ​ភ្នំ ផង​ដែរ ។

តាម​រយ​:​ភស្តុ​តាង​នៃ​វត្ថុ​បុរាណ​ខ្មែរ​ទាំងនេះ​បាន​បញ្ជាក់​កាន់តែ​ច្បាស់​ថា អកកំបោរ​ខ្មែរ​គឺ​មាន​ភាព​​ចំណាស់​​តាំងពី​បរម​បុរាណ​នៃ ប្រពៃណី​ស៊ី ស្លា ម្លូ របស់​ខ្លួន​ដ៏​យូរលង់​ណាស់​មក​ហើយ​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​និយម ស្លា ម្លូ គឺជា​អាទិភាព​សម្រាប់​ធ្វើ​ជា​តង្វាយព្រះ អាទិទេព ដ៏​មានបុណ្យ​ដែល​ខ្មែរ​បុរាណ​និយម​ធ្វើ​ពិធី​សាសនា​ក្នុង​ប្រាសាទ នានា ។

ដូច្នេះ អកកំបោរ​ខ្មែរ និង​ថៃ សព្វ​ថ្ងៃនេះ​ពិតជា​ត្រូវ​បាន​បង្កើត​ចេញពី​មរតក​វប្បធម៌​នា​សម័យ​អង្គរ យ៉ាង​ជាក់ច្បាស់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ