ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​មិនទាន់ចាប់ថៅកែក្លិប«លុ​ច្ស​សារី»​​បាន​ខណៈ​ស្គាល់អត្តសញ្ញាណហើយ..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក ជនសង្ស័យ​ជា​អ្នកសមគំនិត និង​ចែកចាយ​គ្រឿង​ញៀន​នៅ​ក្លិប​កម្សាន្ត​«លុ​ច្ស​សារី»​ចំនួន​១៧​នាក់ បានត្រូវ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក ជនសង្ស័យ​ជា​អ្នកសមគំនិត និង​ចែកចាយ​គ្រឿង​ញៀន​នៅ​ក្លិប​កម្សាន្ត​«លុ​ច្ស​សារី»​ចំនួន​១៧​នាក់ បានត្រូវ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ខណៈគេដឹង​ថៅកែ​ក្លិប គឺ​ជា​ជនជាតិ​វៀតណាម​កាត់​ចិន​មានឈ្មោះ ង្វៀ​ន ថា​ញ់​ទូ នៅ​មិន​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ​ទេ ។

ជនសង្ស័យ​ទាំង​១៧​នាក់​សុទ្ធតែ​បុរស ក្នុងចំណោម​ជនសង្ស័យ​ចម្រុះ​ជាតិ​សាសន៍​ចំនួន៤០៨នាក់ ដែល​ត្រូវ​បាន​កម្លាំង​នគរ​បាល​ស្នងការដ្ឋា​ន​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​យ៉ាង​កក្រើក នៅ​ក្លិប​កម្សាន្ត លុ​ច្ស​សារី ដែល​មាន​អាសយដ្ឋាន​លេខ​៤៦ ផ្លូវ​លេខ​២១៤ សង្កាត់​បឹង​រាំង ខណ្ឌ ដូនពេញ ។

្រតិបត្តិការ​នេះ ​ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​យ៍​ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និងមានការ​ចូលរួម​សម្របសម្រួល​ពី​លោក លី សុ​ផា​ន់​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សូម​រំឭក​ថា កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​បង្ក្រាប​គ្រឿងញៀន​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ក្លិបកម្សាន្ត​លុ​ច្ស​សារី ។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​ចំនួន​១១​បន្ទប់ រួម​ទាំង​ក្លិបឌី​ស្កូ​នៅ​ជាន់​ក្រោម​ផង​ដែរ ដោយ​ឃាត់ខ្លួន មនុស្សទាំងអស់​ចំនួន​៤០៨​នាក់​(​ប្រុស​២២៦​នាក់ ស្រី​១៨២​នាក់​) ក្នុង​នោះ​ដែរ​មាន​ជនជាតិ​ចិន វៀតណា​ម ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី​ចំនួន​១៩៧​នាក់ ។

តាម​របាយការណ៍​ពី​ការ​រឹបអូស​សារធាតុ​ញៀន ដោយសារ​តែ​មិន​ទាន់​ផ្តល់​ព័ត៌មាន​ផ្លូវការ គឺ​គេ​ដឹង​តែ​គ្រឿងញៀន​ម៉ា​ទឹកកក​ជាង​១​ខាំប៉ុណ្ណោះ ។ ប៉ុន្តែ​តាម​របាយការណ៍​ផ្លូវការ​បង្ហាញ​ថា សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ពណ៌​ស កេ​តា​មីន​ទម្ងន់​៩៣,៦៦​ក្រាម និង​គ្រាប់​អុ​ិ​ច​ស្តា​ស៊ី​៣០,១៤​ក្រាម ដែល​ជា​ថ្នាំ​គ្រវី សរុប​ទាំងអស់​ចំនួន​១៦៣,៣៤​ក្រាម ព្រមទាំង​សារធាតុមិន​ច្បាស់លាស់​ចំនួន​៣៩,៥៤​ក្រាម​ផ្សេង​ទៀត ។

តាម​នគរបាល​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ឃាត់ខ្លួននគរបាល​ក៏​បាន​ស្រាវជ្រាវ​សាកសួរ​រក​ឃើញ​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​គ្រឿងញៀន និង​សមគំនិត​ចំនួន​១៧​នាក់ ដែល​ត្រូវ​បាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់ ។ ដោយឡែក យុវជន​ចំនួន​៦២​នាក់​មាន​សារធាតុ​ញៀន ត្រូវ​បាន​ឪពុក​ម្តាយ អាណាព្យាបាល​ស្នើ​សុំ​យក​ទៅ​បន្សាបគ្រឿងញៀន​ដោយ​ខ្លួនឯង ។ ឯ​ជនបរ ទេសចំនួន​៣១​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អគ្គនាយក ដ្ឋា​ន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​តាម​ច្បាប់ និង​មួយ​ចំនួន​ទៀត​មិន​ពាក់ព័ន្ធ​និង​គ្មាន​សារធាតុ​ញៀន ត្រូវ​បាន​ព្រះរាជអាជ្ញា​ធ្វើការ​អប់រំ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

នេះ​ជា​លើក​ទី​៣​ហើយ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ ដែល​ក្លិប​កម្សាន្ត​ចំនួន​៣ ត្រូវ​បាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន នុស្ស​រាបរយ​នាក់​ជា​បន្តបន្ទាប់ ។ លើក​ទី​១-​បង្ក្រាប​នៅ​មណ្ឌល​កម្សាន្ត​រ៉ក់ កាលពី​យប់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ឃាត់ខ្លួនជនសង្ស័យ​ជាង​៣០០​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ជាង​៥០​គីឡូក្រាម ។ លើក​ទី​២-​ក្លិប​ម៉ៃ​អា​មី មាន​ទីតាំង​ផ្ទះ​១៥៩ ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​ចំការមន ត្រូវ​បាន​បង្ក្រាប​នៅ​យប់​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៩ ឃាត់ខ្លួន​ជនសង្ស័យ​៥០​នាក់ ក្នុង​នោះមាន​ស្រី​១២​នាក់ និង​សារធាតុ​ញៀន​មួយ​ចំនួន ។ លើក​ទី​៣-​បង្ក្រាប​គ្រឿង​ញៀន​នៅ​ក្លិប​លុ​ច្ស​សារី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤០៨​នាក់ ព្រមទាំង​ថ្នាំ​ញៀន​មួយ​ចំនួន ។​

អត្ថបទសរសេរ ដោយ