ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជា​ម៉ែ​យ៉ែ​ម…ពាក់ព័ន្ធ​​ករណី​អូស​ទាញ​ពេស្យាចារ​កុមារ៥នាក់

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​កា​រិ​យាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អ​នីតិជន​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ម៉ែ​យ៉ែ​ម ពាក់ព័ន្ធ​នឹង​ករណី​អូស​ទាញ​ពេស្យាចារ​កុមារ និងកេងប្រវ័ញ្ច​លើ​ក្មេង​ស្រី​ចំនួន​៥​នាក់ ។ ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​តាម​បញ្ជា​លោក…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​កា​រិ​យាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អ​នីតិជន​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ម៉ែ​យ៉ែ​ម ពាក់ព័ន្ធ​នឹង​ករណី​អូស​ទាញ​ពេស្យាចារ​កុមារ និងកេងប្រវ័ញ្ច​លើ​ក្មេង​ស្រី​ចំនួន​៥​នាក់ ។ ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​តាម​បញ្ជា​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ខែមិថុនា ។

លោក​ឧត្តមសេនីយ៍ត្រី ដួង ថាវ​រី ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ការិយាល័យ​ប្រឆាំងការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ពេ​ត ម៉ៅ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

តាម​ប្រភព​ព័ត៌មាន​ថា ក្មេង​ស្រី​ទាំង​៥​នាក់​ត្រូវ​បាន​ជន សង្ស័យ​ឲ្យ​ដើរ​សុំទាន​នៅ​ផ្សារ​ចាស់ តំបន់​ផាប់​ស្ទ្រី​ត ចាប់តាំងពី​ម៉ោង​ប្រហែល​៧​យប់ រហូត​ដល់​ម៉ោង​៣​ទៀប​ភ្លឺ ទើប​ហៅ​ក្មេង​ស្រី​ទាំង អស់​ទៅ​ជួបជុំ​គ្នា​នៅ​ស្ពានឈើ​មុខ​សណ្ឋាគារ​តា​ព្រហ្ម ហើយ​តម្រូវ​ឲ្យ​ក្មេង​ទាំង​អស់​នោះ ​បង់ប្រាក់​ឲ្យ​ខ្លួន ក្នុង​ម្នាក់​១០.០០០​រៀល ទៅ ២០.០០០​រៀល​ក្នុង​១​យប់ ។

បើ​ក្មេង​ទាំង​អស់នោះ​មិន​ស្តាប់បង្គាប់ ជនសង្ស័យ​គំរាម​វាយ​ធ្វើបាប ព្រមទាំង​បង្ខំ​ឲ្យ​ជក់​គ្រឿងញៀន​ទៀត​ផង ហើយ​បើ​មាន​ភ្ញៀវ​បរទេស​ណា​ត្រូវការ​យក​ក្មេង​ទៅ​ដេក​ជាមួយ ស្ត្រី​ឈ្មោះ ពេ​ត ម៉ៅ ជា​អ្នក​ជំរុញ​ឲ្យ​ទៅ​ជាមួយ​ជនបរទេស រួច​ដក​យក​ភាគរយ​ដែល​ជនបរទេស​ឲ្យ​លុយ​ទៅ​ក្មេង​ៗ​ថែម​ទៀត ។ ស្ត្រី​សង្ស័យ​រូប​នេះ បាន​ត្រូវ​កសាង​សំណុំរឿងបញ្ជូន​ទៅ​សាលាដំបូង​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឯ​ក្មេង​រង​គ្រោះ​បញ្ជូន​ទៅ​មណ្ឌល​អប់រំ ៕​​

អត្ថបទសរសេរ ដោយ