រាជធានីភ្នំពេញ ៖ ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះការកំពុងជួយសម្រួលដល់ការហៅមធ្យោបាយធ្វើដំណើរ ដោយប្រជាពលរដ្ឋមិនចាំបាច់ឈររង់ចាំបក់ដៃហៅ រឺរង់ចាំយូរទៀតនោះទេ គឺអ្នកធ្វើដំណើរអាចកក់មធ្យោបាយធ្វើដំណើរតាមរយៈ Apps ដែលកំពុងពេញនិយមខ្លាំងនៅក្នុងប្រទេសកម្ពុជា ដូចជា Grap , PassApps, WeGo និង Apps ជាច្រើនទៀត ។ ប៉ុន្តែ ទន្ទឹមនឹងនោះដែរ ក្រុមហ៊ុនកក់មធ្យោបាយធ្វើដំណើរ ក៏អាចនឹងមានបញ្ហាដែរបើសិនជាអ្នកដែលភ្ជាប់ Apps របស់ខ្លួន មានភាពមិនស្មោះត្រង់ ។
ចំណុចនេះអាចនឹងធ្វើអោយក្រុមហ៊ុនដួលដែរឬយ៉ាងណា ? ជាការកត់សម្គាល់មួយ អ្នករត់រ៉ឺម៉កកង់បីឥណ្ឌា ដែលភ្ជាប់ Apps របស់ក្រុមហ៊ុនកក់មធ្យោបាយធ្វើដំណើរជាច្រើន ហាក់មិនមានភាពស្មោះត្រង់ជាមួយក្រុមហ៊ុន ក្នុងន័យដែលអ្នករត់កង់៣ឥណ្ឌាមួយចំនួនដែលភ្ជាប់កម្មវិធី Apps សម្រាប់ការកក់ហៅពីភ្ញៀវលើកឡើងថា ដោយសារតែកម្រៃជើងសារបង់ឲ្យទៅ Apps ហាក់ថ្លៃជាងមុន ហើយចំណូលកាន់តែប្រកួតប្រជែងខ្ពស់ ព្រោះចំនួនអ្នករត់កង់បីឥណ្ឌា និងរម៉ក់ម៉ូតូខ្មែរហាក់កើនឡើងខ្ពស់ ។ ជាក់ស្តែង មានម្ចាស់កង់បីឥណ្ឌាខ្លះ ដោយសារមិនចង់បង់ថ្លៃកម្រៃជើងសារឲ្យខាង Apps បានស្នើទៅអតិថិជនលុបចោល (Cancel) នូវការកក់តាម Apps ។ ក្នុងនោះលោកង៉ែត ជូ សេដ្ឋវិទូមួយរូបនៅក្នុងប្រទេសកម្ពុជា បានជួបផ្ទាល់នូវអ្វីដែលអ្នកប្រកបរបររត់កង់បីឥណ្ឌាបានបង្ហាញមកកាន់លោក ។
លោកង៉ែត ជូ បានសរសេរនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថា លោកបានជួបជាមួយនឹងរត់បីឥណ្ឌា មានភ្ជាប់ Apps ដោយលោកបានហៅមធ្យោបាយនេះ តាមរយៈ Apps ដែរ ហើយពេលដែលកង់បីនោះមកដល់ បានស្នើរអោយលោកលុបចោលការហៅតាម Apps នោះ ( Cancel ) ។ ការស្នើរនៃ គឺមិនចង់អោយក្រុមហ៊ុន Apps នោះ ទទួលបានកម្រៃពីអ្នករត់កង់បីនោះ ពីព្រោះ ធម្មតាអ្នកប្រកបរបររត់កង់បី បើភ្ជាប់ជាមួយនឹង Apps ណាមួយគឺត្រូវបង់ភាគរយទៅកាន់ក្រុមហ៊ុន ។ លោកង៉ែត ជូ បានសរសេរថា «ការធ្វើបែបនេះ នឹងធ្វើឱ្យក្រុមហ៊ុនកក់តាក់ស៊ីនោះ ខាតបង់ ហើយនឹងក្ស័យធន់និងអាចឈានទៅរកការដួលរលំជាក់ជាមិនខាន ។ ដូច្នេះ យើងមិនអាចកសាងប្រទេសឱ្យខ្ពស់មុខខ្ពស់មាត់បានទេ បើសិនជាម្នាក់ៗនៅតែប្រកាន់យកនូវវប្បធម៌បែបនេះបន្តទៀតនោះ » ។
បើតាមអ្នកប្រកបរបររត់កង់បីដូចគ្នា បាននិយាយផងដែរថា អ្នករត់កង់បីទាំងអស់មានមួយចំនួន មិនស្មោះត្រង់មែន ពេលខ្លះកោរទាំងអស់អតិថិជននិងមិនបានបង់លុយនោះចូលទៅក្រុមហ៊ុន Apps ទេ ជាពិសេសអ្នកដែលហៅតាមផ្លូវ ដោយមិនភ្ជាប់ទៅ Apps ។ លោក ភារ៉ា អ្នករត់កង់បីមួយរូបនៅភ្នំពេញ បាននិយាយថា អតិថិជនខ្លះមានចំងល់រឿងចំងាយតែមួយ តែពេលខ្លះជិះអស់លុយតិច និងពេលខ្លះជិះអស់លុយច្រើន ។ មូលហេតុគឺដោយសារតែ កង់បីដែលធ្លាប់ជិះអស់លុយតិចនោះ គេមានភ្ជាប់ជាមួយ Apps ដោយមានបច្ចេកទេសត្រឹមត្រូវ ។ ចំណែកកង់បីដែលមិនបានភ្ជាប់ ហើយអ្នកជិះចាំហៅតាមផ្លូវ បើទោះបីជាពេលផ្លូវស្ទះ រឺកង់បីនោះឈប់ក៏គីឡូនៅតែដើរហើយលុយកាន់តែកើនដែរ ដូច្នេះហើយទើបចេះតែមានអតិថិជន ខ្លះរអ៊ូរឿងចំងាយផ្លូវតែមួយ តែអស់លុយផ្សេងគ្នា ។ លោកថា៖« កង់បីដែលឈប់ហើយនៅតែគីឡូដើរ រឺលុយនៅតែឡើងនោះ គឺអ្នករត់កង់បីនោះ បានលួចដំឡើង Apps ដោយខ្លួនឯង និងមិនមានភាពសុក្រឹតត្រឹមត្រូវនោះទេ ហើយការប្រកួតប្រជែងនឹងកាន់តែមានបញ្ហាធំឡើង ។
ចំណែកអ្នកកង់បីមួយរូបទៀត ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា អ្នកហៅកង់បីខ្លះ (អតិថិជន) គាត់ចង់ជិះកង់បីដោយមិនចង់គិតគីឡូ ហើយចង់គិតម៉ៅ ជិះវិញ ដូច្នេះហើយយើងត្រូវការអោយគាត់លុបចោលការហៅ ទើបអាចធ្វើតាមសំណូមពរគាត់បាន ។ តែអ្នកខ្លះទៀត គាត់ចង់ជិះដោយគិតគីឡូ អញ្ចឹងយើងមិនសុំអោយលុបការហៅនោះទេ គឺរក្សាទុកដដែល ហើយយើងលុបវិញនៅពេលដែលដល់គោលដៅ និងគិតប្រាក់ពីគាត់រួចរាល់ ។ លោក សុខ ជា អ្នករត់កង់បីមួយរូបដែរនោះ បាននិយាយថា «បច្ចុប្បន្ននេះដោយសារតែកំណើនអ្នករត់កង់បីកាន់តែច្រើន ក៏ធ្វើអោយចំណូលរបស់លោកបានថមថយបន្តិចដែរ តែយ៉ាងណាក៏នៅអាចទប់ទាល់ការចំណាយ បានដោយក្នុងមួយថ្ងៃ អាចរកបានប្រមាណពី២០ដុល្លារទៅ ៣០ដុល្លារ ពេលខ្លះក៏អាចរកបានខ្ទង់៥០ដុល្លារអីដែរ តែត្រូវរត់ដល់យប់ជ្រៅ» ៕
បើតាមអ្នកប្រកបរបររត់កង់បីដូចគ្នា បាននិយាយផងដែរថា អ្នករត់កង់បីទាំងអស់មានមួយចំនួន មិនស្មោះត្រង់មែន ពេលខ្លះកោរទាំងអស់អតិថិជននិងមិនបានបង់លុយនោះចូលទៅក្រុមហ៊ុន Apps ទេ ជាពិសេសអ្នកដែលហៅតាមផ្លូវ ដោយមិនភ្ជាប់ទៅ Apps ។ លោក ភារ៉ា អ្នករត់កង់បីមួយរូបនៅភ្នំពេញ បាននិយាយថា អតិថិជនខ្លះមានចំងល់រឿងចំងាយតែមួយ តែពេលខ្លះជិះអស់លុយតិច និងពេលខ្លះជិះអស់លុយច្រើន ។ មូលហេតុគឺដោយសារតែ កង់បីដែលធ្លាប់ជិះអស់លុយតិចនោះ គេមានភ្ជាប់ជាមួយ Apps ដោយមានបច្ចេកទេសត្រឹមត្រូវ ។ ចំណែកកង់បីដែលមិនបានភ្ជាប់ ហើយអ្នកជិះចាំហៅតាមផ្លូវ បើទោះបីជាពេលផ្លូវស្ទះ រឺកង់បីនោះឈប់ក៏គីឡូនៅតែដើរហើយលុយកាន់តែកើនដែរ ដូច្នេះហើយទើបចេះតែមានអតិថិជន ខ្លះរអ៊ូរឿងចំងាយផ្លូវតែមួយ តែអស់លុយផ្សេងគ្នា ។ លោកថា៖« កង់បីដែលឈប់ហើយនៅតែគីឡូដើរ រឺលុយនៅតែឡើងនោះ គឺអ្នករត់កង់បីនោះ បានលួចដំឡើង Apps ដោយខ្លួនឯង និងមិនមានភាពសុក្រឹតត្រឹមត្រូវនោះទេ ហើយការប្រកួតប្រជែងនឹងកាន់តែមានបញ្ហាធំឡើង ។
ចំណែកអ្នកកង់បីមួយរូបទៀត ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា អ្នកហៅកង់បីខ្លះ (អតិថិជន) គាត់ចង់ជិះកង់បីដោយមិនចង់គិតគីឡូ ហើយចង់គិតម៉ៅ ជិះវិញ ដូច្នេះហើយយើងត្រូវការអោយគាត់លុបចោលការហៅ ទើបអាចធ្វើតាមសំណូមពរគាត់បាន ។ តែអ្នកខ្លះទៀត គាត់ចង់ជិះដោយគិតគីឡូ អញ្ចឹងយើងមិនសុំអោយលុបការហៅនោះទេ គឺរក្សាទុកដដែល ហើយយើងលុបវិញនៅពេលដែលដល់គោលដៅ និងគិតប្រាក់ពីគាត់រួចរាល់ ។ លោក សុខ ជា អ្នករត់កង់បីមួយរូបដែរនោះ បាននិយាយថា «បច្ចុប្បន្ននេះដោយសារតែកំណើនអ្នករត់កង់បីកាន់តែច្រើន ក៏ធ្វើអោយចំណូលរបស់លោកបានថមថយបន្តិចដែរ តែយ៉ាងណាក៏នៅអាចទប់ទាល់ការចំណាយ បានដោយក្នុងមួយថ្ងៃ អាចរកបានប្រមាណពី២០ដុល្លារទៅ ៣០ដុល្លារ ពេលខ្លះក៏អាចរកបានខ្ទង់៥០ដុល្លារអីដែរ តែត្រូវរត់ដល់យប់ជ្រៅ» ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ