ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃឹម​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​ថ្មី​ មុន​លោក​ត្រាំ​មក

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​ពីរ ៖ យោង​តាម​YONHAP​ថា ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​MOON JAE IN កាលពី​ថ្ងៃ​ទី​១២​មិថុនា​បាន​សម្ដែង​ក្ដី​សង្ឃឹមថា នឹង​មានការ​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​ថ្មី ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​នា​ខែ​នេះ​។ ក្នុង​សុន្ទរកថា​មួយ​ក្នុង​វេទិកា​ក្រុង​អូ​ស្លូ​ប្រទេស​ន័​រ​វែ​ស…

ប្រទេស​កូរ៉េ​ទាំង​ពីរ ៖ យោង​តាម​YONHAP​ថា ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​MOON JAE IN កាលពី​ថ្ងៃ​ទី​១២​មិថុនា​បាន​សម្ដែង​ក្ដី​សង្ឃឹមថា នឹង​មានការ​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​ថ្មី ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​នា​ខែ​នេះ​។

ក្នុង​សុន្ទរកថា​មួយ​ក្នុង​វេទិកា​ក្រុង​អូ​ស្លូ​ប្រទេស​ន័​រ​វែ​ស លោក​MOON​រំឭក​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ នឹង​មក​កាន់​កូរ៉េ​ខាងត្បូង​នា​ឱកាសលោក​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​G20 ក្នុង​ទីក្រុង​អូ​សា​កា​ជប៉ុន​ពី​ថ្ងៃ​ទី​២៨​ទៅ​២៩​មិថុនា​។ លោក​បន្ត​ថា​លោក​យល់​ថា​លោក​ចង់​ជួប​គ្នា​កំពូល​ថ្មី​ជាមួយ​លោក​​គី​ម​ជុង​អ៊ុ​ន មុន​ទស្សនកិច្ច​របស់​លោក​ត្រាំ​នៅ​កូរ៉េ​ខាងត្បូង​។ ការ​សម្រេច​ស្ថិត​លើ​លោក​គី​ម ដែល​លោក​ត្រៀម​ជួប​នៅ​ទីណា​ឬ​ពេល​ណា​ក៏​បាន​។

ស្ដី​ពី​សារលិខិត​របស់​លោក​គី​ម​ផ្ញើ​ជូន​លោក​ត្រាំ លោក​MOON​ថា​លោក​ត្រូវ​គេ​ប្រាប់​ពី​រឿង​នោះ​មុន​រួច​ហើយ​។ លោក​បន្ត​ថា ទោះជា​អវត្តមាន​នៃ​ការ​ចរចា​ផ្លូវការ​រវាង​កូរ៉េ​ទាំង​២​និង​រវាង​កូរ៉េ​ខាងជើង​និង​សហរដ្ឋអាមេរិក ក៏​សារលិខិត​ប្រភេទ​នោះ​ត្រូវ​បាន​ផ្ញើ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​មេដឹកនាំ​ទាំង​២​។ លោក​ដឹង​ពី​បំណង​របស់​លោក​គី​ម​បញ្ជូន​លិខិត​ទៅ​ឲ្យ​លោក​ត្រាំ រួច​បន្ទាប់​មក​ក្រុង​វ៉ា​សិ​ុ​ន​តោន បាន​ប្រាប់​លោក​ពី​រឿង​នេះ​។ គេ​ក៏​ប្រាប់​ពី​ខឹ្ល​ម​សារ​នៃ​លិខិត​នោះ​ដែរ ព្រោះ​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​ជា​ទូទៅ​តែង​ចែករំលែក​ព័ត៌មាន​គ្នា​។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បន្ត​ទៀត​ថា​ដោយសារ​មេដឹកនាំ​អា​មេ​រិ​ក​និង​កូរ៉េ​ខាងជើង​បន្ត​ផ្លាស់​ប្ដូរ​សារ​លិខិត​​គ្នា​បែប​នេះ មាន​ន័យ​ថា​ជំហរ​នៃ​ការ​ចរចា​នៅ​តែ​មាន តែ​វា​អាច​រលាយ​ទៅ​វិញ​ប្រសិនបើ​ភាព​ទ័ល​ច្រក​លើ​ការ​ចរចា​រំសាយ​នុយក្លេអ៊ែរ ចេះ​តែ​អូស​បន្លាយពេល​យូរ​។​លោក​សង្ឃឹមថានឹង​មានការ​ជួប​គ្នា​កំពូល​​ថ្មី រវាង​លោក​គី​ម​និង​លោក​ត្រាំ​ក្នុង​ពេល​ឆាប់​ខាង​មុខ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ