៣០​ឆ្នាំ​លើ​ការងារ​អភិរក្ស និង​ជួសជុល​ប្រាង្គ​ប្រាសាទ


ខេត្តសៀមរាប​៖ អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក World Monuments Fund (WMF) បាន​ប្រារព្ធ​ខួប​៣០​ឆ្នាំ លើ​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ។ ពិធី​នេះ​ប្រារព្ធ​ឡើង​ក្រោម​វត្តមាន​លោក​ជំទាវ​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោក Michael Newbill ភារធារី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោកស្រី Gineavra Boato តំណាង​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ប្រចាំ​អាស៊ី​អាគ្នេយ៍ មន្ត្រី បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា សរុប​ចំនួន​ប្រមាណ​២០០​នាក់ ។

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​ថា ក្នុង​ពិធី​ដែល​រៀបចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩​នោះ លោក​ជំទាវ​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ថ្លែងអំណរគុណ​ដល់ WMF ដែល​បាន​រួមចំណែក​ក្នុង​ការ​កសាង​សមត្ថភាព​ធនធានមនុស្ស​របស់​កម្ពុជា និង​បាន​អនុវត្ត​កិច្ចការ​អភិរក្ស និង​ជួសជុល​ប្រាសាទ​ចាប់ពី​ឆ្នាំ​១៩៩២ ជា​ពិសេស​ប្រាសាទ​ព្រះខ័ន តា​សោម អង្គរវត្ត និង​ប្រាសាទភ្នំបាខែង ។

លោក​ជំទាវ​ភឿ​ង ស​កុ​ណា ក៏​បាន​រំលេច​អំពី​ផលប្រយោជន៍​នៃ​កត្តា​សន្តិភាព​ព្រោះ​កត្តា​នេះ​បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​សុ​ខុ​ដុមរ​មនា​របស់​ប្រទេស​នា​ពេល​បច្ចុប្បន្ន និង​អនាគត រួម​ទាំង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ