ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម​ ៖ ចិន​ងាក​មក​វិនិ​យោគ​​នៅ​កម្ពុជា​ និង​ប្រទេស​អាស៊ាន

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ប្រទេស​កម្ពុជា ​និង​ប្រទេស​អាស៊ាន​មួយ​ចំនួន​ទៀត​ក្លាយជាគោលដៅ​ដ៏​សំខាន់​សម្រាប់​ការ​វិនិយោគ​របស់​ចិន ខ​ណៈ​​ប្រទេស​ដែល​មានប្រជាជន​ច្រើន​ជាងគេ​បំផុត​នេះ កំពុង​តែ​មាន​សង្គ្រាម​ពាណិជ្ជ​កម្ម​ជា​មួយ​សហរដ្ឋអា​មេ​រិ​ក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន Nikkei Asian Review…

ប្រទេស​ជប៉ុន ៖ ប្រទេស​កម្ពុជា ​និង​ប្រទេស​អាស៊ាន​មួយ​ចំនួន​ទៀត​ក្លាយជាគោលដៅ​ដ៏​សំខាន់​សម្រាប់​ការ​វិនិយោគ​របស់​ចិន ខ​ណៈ​​ប្រទេស​ដែល​មានប្រជាជន​ច្រើន​ជាងគេ​បំផុត​នេះ កំពុង​តែ​មាន​សង្គ្រាម​ពាណិជ្ជ​កម្ម​ជា​មួយ​សហរដ្ឋអា​មេ​រិ​ក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន Nikkei Asian Review ។

​ប្រទេស​ចិន​បច្ចុប្បន្ន​គឺ​មានការ​វិនិយោគ​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស កម្ពុជា​។ តាម​របាយការណ៍​បាន​បង្ហាញ​ថា​ចិន​បាន​វិនិយោគ​ជា​សាច់ប្រាក់​ចំនួន ១២,៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩៤ មក​ហើយ ការ​វិនិយោគ​បាន​កើនឡើង​ខ្លាំង​នៅ​ក្នុង​រយះ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និ​ទ្ឋជាងគេ​ជាមួយ​ប្រទេស​ចិន​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០​។ ចិន​មិន​ត្រឹមតែ​ជាប្រទេស​វិនិយោគ​ច្រើន​ជាងគេ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ប្រទេស​ដែល​បាន​ផ្តល់​ជំនួយ​ច្រើនជា​គេ​បំផុត​ដល់​កម្ពុជា​ផង​ដែរ​។ ទំនាក់ទំនង​ផ្នែក​យោធា​រវាង​ប្រទេស​ទាំង​ពីរ ក៏​បានកើនឡើង​គួរ​អោយ​កត់សម្គាល់​ដោយ​ជំរុញ​អោយ​មានការ​តាមដាន​ជា​ពិសេស​ពីប្រទេស​អា​មេ​រិ​ក​ដែល​ព្រួយបារម្ភ​អំពី​ឥ​ទ្ឋិ​ពល​របស់​ចិន​នៅ​តំបន់​អាស៊ី​អ​គ្នេ​យ៍ ពិសេសនៅ​កម្ពុជា​។

​ប៉ុន្តែ​មិនមែន​តែ​ប្រទេស​កម្ពុជា​ទេ​ដែល​ចិន​បាន​បង្កើន​ការ​វិនិយោគ​នោះ​។ សូ​ម្បី ប្រទេស​វៀតណាម​ដែល​មាន​ទំនាក់ទំនង​មិនសូវ​ល្អជា​មួយ​ចិន​ក៏​ជា​គោលដៅ​វិនិយោគ របស់​ចិន​ដែរ​។

​សារព័ត៌មាន Nikkei Asian Review របស់​ជប៉ុន​បាន​រាយការណ៍​ថា​ការវិនិយោគ​របស់​ចិន​នៅ​វៀត​ណាម បាន​កើនឡើង​ដល់​ទៅ​៥​ទៅ​៦​ដង​មក​ដល់​ចំនួន១,៥៦០​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ដើមឆ្នាំ​២០១៩​ដល់​ថ្ងៃ​ទី​២០​ខែឧសភា​នេះ​។ ចំណែកតួលេខ​វិនិយោគ​ចន្លោះ​ខែមករា​ដល់​ខែមេសា​ឆ្នាំ​២០១៩​ក៏​បាន មាន​​ចំនួន​លើស ការ វិនិយោគ​ឆ្នាំ​២០១៨​ទាំងមូល​ផង​ដែរ​។ អាជីវកម្ម​ភាគច្រើន​របស​ចិន​បាន​ផ្លាស់​ទៅ​ប្រទេស​វៀតណាម​ជា​ពិសេស​ដោយសារ​ភាព​ជិត​ស្និទ្ធ​ភូមិសាស្ត្រ​និង​ពលកម្ម​ថោក​។

របាយការណ៍​របស់​ក្រុមហ៊ុន Nomura Holdings ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​បានឱ្យ​ដឹង​ថា ប្រទេស​វៀតណាម​ជា​ប្រទេស​ទទួល​បាន​អត្ថប្រយោជន៍​ធំ​បំផុត​នៃ សង្គ្រាម​ពាណិជ្ជកម្ម​ដោយ​មាន​កំណើន​សេដ្ឋកិច្ច​ស្មើនឹង ៧,៩% នៃ​ផលិតផល​ក្នុងស្រុក​សរុប​គិត​ត្រឹម​ឆ្នាំ ២០១៩ គិត​ត្រឹម​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ​។ តៃវ៉ាន់​ឈរ​នៅ​លំដាប់​ទី ២ ដោយ​ទទួល​បាន​កំណើន ២,១% ខណៈ​ដែល​ប្រទេស​ឈី​លី​បាន​ឈរ​នៅ​លំដាប់​លេខ ៣ គឺ ១,៥% ។

ប្រទេស​ថៃ​ក៏​ជា​ប្រទេស​អាស៊ាន​មួយទៀត​ដែល​បាន​ស្រូប​យក​ការ​វិនិយោគ​ពីប្រទេស​ចិន​នៅ​ក្នុង​អំឡុង​ពេល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​។ ទិន្ន័យ​របស់​រដ្ឋាភិបាល​ថៃ​បាន​បង្ហាញ​ថា​ការ​វិនិយោគ​របស់​ចិន​នៅ​ប្រទេស​ថៃ​នៅ​ត្រីមាស​ដំបូង​ឆ្នាំ​១០១៩ គឺចន្លោះ​ពី​ខែមករា​ដល់​មីនា​មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន​៩៣៣​លាន​ដុល្លារ​អា​មេ​រិ​ក ។ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​និយាយ​ថា​ចិន​បាន​បង្កើន​ការ​វិនិយោគ​ជាមួយ​ប្រទេស​អាស៊ី​ដែល​កំពុង​មានការ​អភិវឌ្ឍន៍​ប៉ុន្តែ​សន្ទុះ​ហាក់​កើនឡើង​ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ