ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ហើយ ស្ត្រី​ដែល​វាយ​ក្មេង​ក្នុង​អង្រឹង​ ​ផ្អើល​ក្នុង​បណ្តាញ​សង្គម

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ទីបំផុត ស្ត្រី​ជា​ជីដូន​ដែល​​ធ្វើទារុណកម្មវាយ​លើ​​ចៅ​ក្នុងអង្រឹងយ៉ាងព្រៃផ្សៃនោះ ត្រូវ​កម្លាំងអាវុធហត្ថស្រុកកូនមុំ​​ឃាត់ខ្លួនហើយ​ នារសៀលថ្ងៃទី​១៣ មិថុនា នេះ ស្ថិតក្នុង​ខេត្តរតនគិរី។ គួរបញ្ជាក់​ថា…

ខេត្តរតនគិរី ៖ ទីបំផុត ស្ត្រី​ជា​ជីដូន​ដែល​​ធ្វើទារុណកម្មវាយ​លើ​​ចៅ​ក្នុងអង្រឹងយ៉ាងព្រៃផ្សៃនោះ ត្រូវ​កម្លាំងអាវុធហត្ថស្រុកកូនមុំ​​ឃាត់ខ្លួនហើយ​ នារសៀលថ្ងៃទី​១៣ មិថុនា នេះ ស្ថិតក្នុង​ខេត្តរតនគិរី។ គួរបញ្ជាក់​ថា ទារុណកម្មដ៏ព្រៃផ្សៃនេះ​ ក្រោយពី​បែកធ្លាយ​តាមរយៈវីដេអូ​ឃ្លីបមួយ​បាន​បង្ហោះ​លើ​បណ្តាញសង្គម ។

ក្នុង​វីដេអូ​បានបង្ហាញ​ពី​ស្ត្រីម្នាក់​ កំពុង​យកឈេីអំបោះវាយ​ទៅលេីទៅក្មេងប្រុសម្នាក់​ដែលកំពុងស្រែក
យំ​នៅក្នុង​អង្រឹង ។ បន្ទាប់មកបានវាយទាត់ធាក់ និងចាប់បោកយ៉ាងឃោរឃៅ ប្រៀបដូចជា​​សត្វធាតុ ។ ​​
វីដេ​អូឃ្លីបបាន​បង្ហាញ​រយៈពេលជិត៣នាទី ហើយត្រូវបានគេបង្ហោះចែកចាយពាស​ពេញបណ្តាញទំនាក់
ទំនងសង្គមហ្វេសប៊ុកកាល ពីពេលថ្មីៗកន្លងទៅនេះ ។

​ដំបូង សកម្មភាពរបស់ស្ត្រីចំណាស់ម្នាក់ ដែលធ្វេី​វាយទៅលេីក្មេងប្រុសម្នាក់នោះ មិនត្រូវបានប្រភព ផ្លូវ​ណា​មួយអោយដឹង​ស្ថិតនៅទីកន្លែងណានោះទេ ។ ដោយគ្រាន់តែសរសេរថា អាណិតណាស់ ! អាយុទេីបតែ​១៨ខែសោះ បែរជាត្រូវជីដូនវាយធ្វេីបាប នៅស្រុកកូនមុំ ខេត្តរតនគិរី ។

ក្នុងវីដេអូនឃ្លីបនេះ ត្រូវមហា​ជនជាច្រេីនបានថ្កោលទោសយ៉ាងខ្លាំង​ចំពោះ​អំពេីឃោរឃៅព្រៃផ្សៃបែប នេះ ដែលសង្គមជាតិរបស់យេីងមិនអាចទទួលយកបាននោះទេ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម​នឹងផ្សាយជូនបន្ត ។

https://www.facebook.com/Samnangburry/videos/1577978482338716/

អត្ថបទសរសេរ ដោយ