ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សូមថ្លែងអំណរគុណសម្តេច ទៀ បា.ញ់ និង​​គណៈ​​​ប្រតិ​ភូ ​អញ្ជើញ​​គោរព​វិញ្ញាណ​​ក្ខ​ន្ធ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រោយ​បញ្ចប់​នូវ​ពិធី​បុណ្យសព​របស់​ឪពុក ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​តាម​ប្រពៃណីព្រះ​ពុទ្ធ​សាសនា ក្រុម​គ្រួសារ​នាយ​ឧត្តមសេនីយ៍ ដុម ហាក់ ដែល​មានកូន​ៗ កូនប្រសារ ព្រមទាំង​ចៅ​ៗ…

រាជធានី​ភ្នំពេញ ​៖ ក្រោយ​បញ្ចប់​នូវ​ពិធី​បុណ្យសព​របស់​ឪពុក ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​តាម​ប្រពៃណីព្រះ​ពុទ្ធ​សាសនា ក្រុម​គ្រួសារ​នាយ​ឧត្តមសេនីយ៍ ដុម ហាក់ ដែល​មានកូន​ៗ កូនប្រសារ ព្រមទាំង​ចៅ​ៗ បាន​សម្តែង​នូវ​ក្តី​គោរពថ្លែង​អំណរ​គុណ ចំពោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​ចូល​រួម​គោរព​វិញ្ញាណ​ក្ខន្ធ​ លោកឪពុក​របស់​ខ្លួនដែល​បាន​ចែក​ឋាន​ទៅ ។

យោង​តាម​សេចក្តី​ថ្លែងអំណរគុណរបស់​ក្រុម​គ្រួសារ​សាច់ញាតិ​នៃ​សព​នាយ​ឧត្តមសេនីយ៍ ដុម ហាក់ បាន​ឲ្យ​ដឹង​ថា តាង​នាម​ឱ្យ​ក្រុម​គ្រួសារ​សព​ដែល​មាន​លោក ដុម សុជាតា លោក ដុម រិ​ទ្ធី លោក ដុម សុខា លោក​ស្រី ដុម ចាន់​មុនី និង​ក្នុង​នាម​ជា​កូន កូនប្រសារ ព្រមទាំង​ចៅ​ៗ សូម​គោរព​ថ្លែងអំណរគុណយ៉ាង​​ជ្រាល ជ្រៅ​ ជូន​ចំពោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​បាន​ដឹកនាំ​យោធា​ជាន់ខ្ពស់​មួយ​ចំនួន អញ្ជើញ​មក​ចូលរួម​ពិធី​បុណ្យសពនាយ​ឧត្តមសេនីយ៍ ដុម ហាក់ អនុរដ្ឋលេ ខាធិការ ក្រសួងការពារជាតិ ដែល​បាន​ទទួលមរណភាព ដោយ​រោគាពាធ កាលពី​ថ្ងៃ​ទី​៨ ខែ មិថុនា ឆ្នាំ​២០១៩ ក្នុង​ជន្មាយុ៧៤​ឆ្នាំ ។

ជាងនេះទៅទៀតនោះ សូម​ថ្លែងអំណរគុណដល់​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ចំពោះ​ការ​ចាត់ចែង​ឱ្យ​ក្រុម​ការងារ​ជួយ​រៀបចំនូវ​ពិធី​បុណ្យសពបាន​ដំណើរការ​ទៅដោយ​រលូន និង​អ​ធិ​កអធមលើស​ពី​ការ​ស្មាន ព្រម ទាំង​ថ្លែងអំណរគុណចំពោះ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​ក្រសួងការពារជាតិ​ទាំងអស់ ដែល​បាន​ផ្តល់​កិត្តិយសដ៏​ប្រសើរ​ថ្លៃថ្លា និង​ក្តី​អាណិតអាសូ គោរព​អញ្ជើញចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ និង​បាន​រំលែក នូវ​ទុក្ខ​ដ៏​ក្រៀម​ក្រំនៃ​គ្រួសារ​យើងខ្ញុំ​ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ