ស្ងាត់ៗបិសាចក្រហម Man Utd ផ្តួល Man City នាំតារាឆ្នើមរូបនេះបានបាត់
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានផ្តួលក្លិបមេឃខៀវ Manchester City…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានផ្តួលក្លិបមេឃខៀវ Manchester City…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានផ្តួលក្លិបមេឃខៀវ Manchester City ចេញពីការដណ្តើមកីឡាករ Bruno Fernandes ហើយពេលនេះកំពុងស្ថិតនៅក្នុងដំណាក់នៃការទិញដែលកាន់តែជិតដល់ការនាំមកលេងនៅក្លិបហើយ ។
Manchester United ប្រាប់ថានឹងប្រកាសការទិញយកជាផ្លូវការរបស់កីឡាករខ្សែបម្រើ Bruno Fernandes របស់ក្លិប Lisbon ក្រោយពីចប់ការប្រកួត Nations League ។
សារព័ត៌មានអ៊ីតាលី Radio Rossonera បានប្រាប់ថា ប្រធានក្លិប Man Utd កំពុងធ្វើការលើការសម្រេចចុងក្រោយ ហើយកាន់តែច្បាស់មែនទែនហើយចំពោះការទិញចូលមួយនេះ ។ ក្លិបបិសាចក្រហម ត្រូវចំណាយប្រាក់៨៩លានដុល្លារ ដើម្បីអាចយកកីឡាករដែលបានស៊ុតចូល៣២គ្រាប់ និង Assist បាន១៨ដង ក្នុងការប្រកួត៥៣ដង សម្រាប់ក្លិប Lisbon កាលពីររដូវកាលមុន ។
គួរបញ្ជាក់ផងដែរថា កីឡាករព័រទុយហ្កាល់រូបនេះ ដែលបានលើកពាន National League កាលពីថ្ងៃអាទិត្យ មានកំណត់ត្រាខ្លាំងជាង Lampard ទៅទៀត ដែលលើសគេបាន៥គ្រាប់ ៕
ប្រភព ៖ Thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ