ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ហុង​គ្រី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា​នេះ បាន​នឹង​កំពុង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ហុង​គ្រី ចាប់ពី​ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា​នេះ បាន​នឹង​កំពុង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ហុង​គ្រី ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​១៤ ខែមិថុនា ឆ្នាំ​២០១៩ និង ទៅ​សាធារណរដ្ឋ​តាជី​គី​ស្ថាន ថ្ងៃ​ទី​១៥ មិថុនា​នេះ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ប្រតិភូ​អមដំណើរ​សម្ដេច​តេ​ជោ​មាន​លោក​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​សមាជិក​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្សេង​ទៀត ។ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ហុង គ្រី កិច្ចព្រមព្រៀង​សហប្រតិបត្តិការ សេដ្ឋកិច្ច និង​កម្មវិធី​ផ្លាស់​ប្តូរ​វិស័យ​អប់រំ នឹង​ត្រូវ​ចុះហត្ថលេខា​តប​តាម​ការ​អញ្ជើញ​របស់​លោក នាយក​រដ្ឋមន្ត្រី វី​ក​ទ័​រ អ័​របា​ន (Viktor Orbán) ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ​សម្តេច​តេ​ជោ​នឹង​ជួប​សម្តែង​ការ​គួរសម​ដោយឡែក​ពី​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ហុង​គ្រី និង​មាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​ហុង​គ្រី​លើ​បញ្ហា​ជា​ច្រើន​សំដៅ​លើកកម្ពស់ និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដែល​មាន​ស្រាប់​ក៏​ដូច​ជា កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​នៅ​លើ​វេទិកា​ពហុភាគី​នានា ។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ត​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ឯកសារ​ពីរ​គឺ ៖ កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​កម្មវិធី​ផ្លាស់​ប្តូរ​វិស័យ​អប់រំ​នឹង​ត្រូវ​ចុះហត្ថលេខា ។ ដោយឡែក​ក្នុង​កិច្ចប្រជុំ​កំពូល CICA លើក​ទី​៥ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​ថ្លែង​សុន្ទរកថា គន្លឹះ និង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក​អ៊ី​ម៉ូ​ម៉ា​លី រ៉ា​ម៉ុ​ន (Emomali Rahmon) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តាជី​គី​ស្ថាន និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​លើក​ទី​៥ នៃ​សន្និសីទ​ស្តី​ពី​អន្តរ​សកម្មភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី (5th CICA Summit) ពី​ឆ្នាំ​២០១៨ ដល់​២០២០ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម 5th CICA Summit ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ឌូ​ស្ហា​ន់​បេ សាធារណរដ្ឋ​តាជី​គី​ស្ថាន នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ ។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​សម្តេច​តេ​ជោ​នា និង​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​មួយ​ដោយ​ផ្តោត​លើ​បញ្ហា​គន្លឹះ​ជា​ច្រើន​ដែល​ជា​ការ​ប្រឈម​រួម​របស់​តំបន់​អាស៊ី និង​ចែករំលែក​ទស្សនៈ​ស៊ីជម្រៅ​ថា អាស៊ី​នឹង​រួម​គ្នា​ដោះស្រាយ​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច និង​នយោបាយ តាម​រយៈ​ការ​ពង្រឹង​ជំនឿ​ទំនុកចិត្ត និង​ទំនាក់ទំនង​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក CICA ។ ក្រៅពី​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេ​ជោ និង​មាន​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក​អ៊ី​ម៉ូ​ម៉ា​លី រ៉ា​ម៉ុ​ន ប្រធានាធិបតី​តាជី​គី​ស្ថាន និង​ប្រមុខរដ្ឋ​-​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ចំនួន​ដែល​អញ្ជើញ​មក​ពី​ប្រទេស​សមាជិក​ផ្សេង​ទៀត ។

សូម​រំលឹក​ថា CICA គឺជា​វេទិកា​ពហុភាគី​ដែល​មាន​វត្ថុបំណង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​រដ្ឋ​សមាជិក​របស់​ខ្លួន​ក្នុង​វិស័យ​មួយ​ចំនួន​ដូច​ជា សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​អាស៊ី និង​ពិភពលោក​ទាំងមូល ។ បច្ចុប្បន្ន​សន្និសីទ​នេះ​មាន​សមាជិក​អចិ​ន្រៃ្ត​យ៍​ចំនួន​២៦ ប្រទេស ហើយ​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​២០១១ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ