ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាត់​ស្ងួត​ជា​សញ្ញា​មាន​ផ្ទៃពោះ​មែន​ទេ?

4 ឆ្នាំ មុន

ការ​ស្ងួត​មាត់​គឺជា​អាការ​ញឹកញាប់​បំផុត​នៃ​ការ​មាន​ផ្ទៃពោះ ។ នេះ​ដោយសារ​តែ​អ្នក​ត្រូវការ​ទឹក​កាន់តែ​ច្រើន​នៅ​ពេល​មាន​ផ្ទៃពោះ ហើយ​វា​ក៏​ជួយ​ឲ្យ​ទារក​កាន់តែ​លូតលាស់​ល្អ​ដែរ ។ ប៉ុន្តែ​ហេតុផល​មួយ​ផ្សេង​ទៀត​គឺថា ការ​ប្រែប្រួល​អ័​៊​រ​ម៉ូ​ន​អាច​មាន​ឥទ្ធិពល​មួយ​ទៅ​លើ​សុខភាព​មាត់​ធ្មេញ​ដែរ ។ ក្រៅពី​ស្ងួត​មាត់​អ្នក​ប្រហែលជា​មាន​បញ្ហា​រលាក​អញ្ចាញធ្មេញ និង​បាក់​ធ្មេញ​ក្នុង​ពេល​មាន​ផ្ទៃពោះ…

ការ​ស្ងួត​មាត់​គឺជា​អាការ​ញឹកញាប់​បំផុត​នៃ​ការ​មាន​ផ្ទៃពោះ ។ នេះ​ដោយសារ​តែ​អ្នក​ត្រូវការ​ទឹក​កាន់តែ​ច្រើន​នៅ​ពេល​មាន​ផ្ទៃពោះ ហើយ​វា​ក៏​ជួយ​ឲ្យ​ទារក​កាន់តែ​លូតលាស់​ល្អ​ដែរ ។ ប៉ុន្តែ​ហេតុផល​មួយ​ផ្សេង​ទៀត​គឺថា ការ​ប្រែប្រួល​អ័​៊​រ​ម៉ូ​ន​អាច​មាន​ឥទ្ធិពល​មួយ​ទៅ​លើ​សុខភាព​មាត់​ធ្មេញ​ដែរ ។ ក្រៅពី​ស្ងួត​មាត់​អ្នក​ប្រហែលជា​មាន​បញ្ហា​រលាក​អញ្ចាញធ្មេញ និង​បាក់​ធ្មេញ​ក្នុង​ពេល​មាន​ផ្ទៃពោះ ។ ជំងឺ​មួយ​ចំនួន​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដូច​ជា ជំងឺ​ទឹកនោមផ្អែម​ក្នុង​ពេល​មាន​ផ្ទៃពោះ ក៏​អាច​ធ្វើ​ឲ្យ​ស្ងួត​មាត់​បាន​ដែរ ។

មាន​ហេតុផល ធំ​ៗ​ជា​ច្រើន​ដែល​នាំ​ឲ្យ​ស្ងួត​មាត់​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដូច​ជា​៖ •​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន •​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ពេល​មាន​ផ្ទៃពោះ •​មាន​មេរោគ​ផ្សិត​លូតលាស់​ក្នុង​មាត់ •​មាន​បញ្ហា​ក្នុង​ការ​គេង ឬ​គេង​មិន​លក់

ក្រៅពី​មាន​អារម្មណ៍​ស្ងួត​មាត់ អាការ ផ្សេង​ៗ ទៀត អាច​នឹង​កើតឡើង​ជាមួយ​គ្នា​ដែរ​ដូច​ជា ៖ •​ឈឺបំពង់ករ​ជាប់ •​ពិបាក​លេប​អាហារ •​ស្ងួត​ក្នុង​ច្រមុះ •​មាន​អារម្មណ៍​ក្រហាយ​ៗ​ក្នុង​បំពង់ក ឬ​មាត់ •​ពិបាក​និយាយ •​សំឡេង​ស្អក •​ការ​ស្រង់​រសជាតិ​របស់​មាត់​មានការ​ប្រែប្រួល •​ពុក​ធ្មេញ

ករណី​ភាគច្រើន ការ​ព្យាបាល​ដោយ​ខ្លួនឯង​គឺ​គ្រប់គ្រាន់​នឹង​បំបាត់​ការ​ស្ងួត​មាត់​ហើយ ។ ការ​ព្យាបាល​ដែល​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ដូច​ជា ៖ •​ទំពា​ស្ករ​កៅស៊ូ​គ្មាន​ជាតិ​ផ្អែម ដើម្បី​បង្កើត​ចំនួន​ទឹកមាត់ •​បៀម​ស្ករ​គ្រាប់ រឹង​ៗ​ដែល​គ្មាន​ជាតិ​ស្ករ ដើម្បី​បង្កើន​ចំនួន​ទឹកមាត់ •​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន •​បើក​​ដំណើរការ​ម៉ាស៊ីន​ផ្តល់​សំណើម​ដល់​បរិយាកាស​ក្នុង​បន្ទប់​នៅ​ពេល​យប់ •​អនុវត្ត​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ •​តម​ការ​ផឹក​កាហ្វេ

បើសិនជា​ការ​ព្យាបាល​ខាងលើ​នេះ​មិន​មាន​ប្រសិទ្ធភាព អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និង​ព្យ​បាល​។ អ្នក​ក៏​គួរតែ​ទៅ​ជួប​ពេទ្យ​ដែរ​បើសិនជា​អ្នកមាន​អាការ ផ្សេង​ៗ​ទៀត​នៃ​រឿង​ខាងក្រោម​នេះ ៖ •​មេរោគ​ផ្សិត ៖ មាន​ដំបៅ​ពណ៌ ស​ៗ​ក្នុង​មាត់ និង​ឡើង​ក្រហម ឬ​ដំបៅ​ក្នុង​មាត់ •​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ពេល​មាន​ផ្ទៃពោះ​៖ ស្រេកទឹក​ខ្លាំង អស់កម្លាំង និង​ត្រូវការ​នោម​ញឹក •​ពុក​ធ្មេញ ៖ ឈឺធ្មេញ​មិន​ព្រម​បាត់ ស្រាវ​ធ្មេញ ហើយ​ធ្មេញ​ទៅ​ជា​ខ្មៅ ឬ​ពណ៌​ត្នោត •​ខ្សោះ​ជាតិ​ទឹកធ្ងន់ ៖ កំពុង​តែ​វង្វេងវង្វាន់ លាមក​ខ្មៅ ឬ​ឈាម និង​មិន​អាច​ញ៉ាំ​ទឹកបាន •​គេង​បាត់​ដង្ហើម​៖ អស់កម្លាំង​នៅ​ពេល​ថ្ងៃ ស្រមុក និង​ឧស្សាហ៍​ភ្ញាក់​នៅ​ពេល​យប់ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ