ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាក់​ទូរស័ព្ទ​ពី​កម្ពស់​៣១​គីឡូម៉ែត្រ​ដល់​ដី​តែ​លទ្ធផល​នឹក​ស្មាន​មិន​ដល់

4 ឆ្នាំ មុន

យោង​តាម​គេហទំព័រ Digital Trends បាន​កាលពី​ថ្ងៃ​ទី​១០ មិថុនា កន្លង​មក​ថា ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ចិន​មួយ​បាន​ធ្វើការ​សាកល្បង​ទម្លាក់​ទូរស័ព្ទ​របស់​ខ្លួន​ពី​កម្ពស់​ប្រមាណ​៣១​គីឡូម៉ែត្រ​តែ​លទ្ធផល​ទូរស័ព្ទ​នោះ​នៅ​ដំណើរការ​បាន​ធម្មតា ។ Vivo បាន​ប្រកាស​ពី​ទូរស័ព្ទ…

យោង​តាម​គេហទំព័រ Digital Trends បាន​កាលពី​ថ្ងៃ​ទី​១០ មិថុនា កន្លង​មក​ថា ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ចិន​មួយ​បាន​ធ្វើការ​សាកល្បង​ទម្លាក់​ទូរស័ព្ទ​របស់​ខ្លួន​ពី​កម្ពស់​ប្រមាណ​៣១​គីឡូម៉ែត្រ​តែ​លទ្ធផល​ទូរស័ព្ទ​នោះ​នៅ​ដំណើរការ​បាន​ធម្មតា ។

Vivo បាន​ប្រកាស​ពី​ទូរស័ព្ទ Iqoo ដែល​ផ្តោត​សំខាន់​លើ​ការ​លេង​ហ្គេ​ម​កាលពី​ខែមីនា នា​ឆ្នំ​នេះ ។ វី​ឌី​អូ​មួយ​បាន​បង្ហាញ​ថា ទូរស័ព្ទ​នេះ​ត្រូវ​បាន​លើក​ឡើង​ពី​ដី​ដោយ​ប៉េ​ត​ប៉ោង​មួយ ខណៈ​ដែល​កំពុង​តែ​ថត​វី​ឌី​អូ​បង្ហាញ​ពី​បទ​ពិសោធន៍​តាំងពី​ដើម​ដល់​ចប់ ។ ទូរស័ព្ទ​នេះ​អាច​ទ្រាំទ្រ​នឹង​អាកាសធាតុ និង​សម្ពាធ​ខ្យល់​បាន​ដោយ​ងាយ ។

ពេល​ដែល​ដល់​កម្រិត​កម្ពស់​ដែល​បាន​សម្រេច​ហើយ ទូរស័ព្ទ​នេះ​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ក្រោម ។ ក្រុម​ដែល​ធ្វើការ​សាកល្បង​បាន​ប្រើ Mitsubishi Pajero 4x4s និង Drone ដើម្បី​ស្វែងរក​ទូរស័ព្ទ Iqoo ដែល​បាន​ធ្លាក់​ចុះ ។ ពេល​ដែល​ប្រទះ​ឃើញ ទូរស័ព្ទ​នេះ​នៅ​តែ​បន្ត​ថត​វី​ឌី​អូ​ដដែល និង​មានការ​ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ​លើ Screen Protector ។ ទូរស័ព្ទ​នេះ​មាន​ថ្ម 4,000mAh និង​ប្រព័ន្ធ​បញ្ចូល​ថ្ម 44w ដែល​អាច​ដំណើរការ Snapdragon 855 Processor បាន ។

ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​មានការ​សាកល្បង​ទម្លាក់​ទូរស័ព្ទ​ដើម្បី​ដឹង​ពី​ភាព​ធន់​ជា​ច្រើន ប៉ុន្តែ​ការ​សាកល្បង​នេះ​ប្រហែលជា​ការ​សាកល្បង​ទម្លាក់​ពី​ចម្ងាយ​កម្ពស់​ខ្ពស់​ជាងគេ​ហើយ ។ កាលពី​ឆ្នាំ ២០១១ ក្រុមហ៊ុន Sonim បាន​ឈ្នះ Guiness World Records បន្ទាប់​ពី​ទូរស័ព្ទ XP3300 Force របស់​ខ្លួន​នៅ​អាច​ដំណើរការ​បាន​បន្ទាប់​ពី​ធ្លាក់​ចុះ​ពី​ចម្ងាយ​កម្ពស់ ២៥​ម៉ែត្រ ។

Honor 8 បាន​ដណ្តើម​តំណែង​នេះ​វិញ​នៅ​ឆ្នាំ ២០១៦ បន្ទាប់​ពី​សម្រេចការ​សាកល្បង​ទម្លាក់​ពី ១៨​គីឡូម៉ែត្រ​ពី​ដី​។ វា​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា Vivo បាន​ព្យាយាម​ដណ្តើម​តំណែង​នេះ​ជា​ផ្លូវការ​ឬទេ ៕

ប្រភព ៖ digitaltrends , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ