ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​រណប​ថ្មី​មួយ​នឹង​លេច​រូបរាង​នៅ​ខេត្តកំពង់ចាម​ពីរ​ឆ្នាំ​ខាង​មុខ​ក្រោម​ការ​វិនិយោគ​របស់​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

​កំពង់ចាម​៖ ទីក្រុង​រណប​ថ្មី​មួយ​ក្រោម​ការ​វិនិយោគ​របស់​ជនជាតិ​ចិន បាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់​ជា​ផ្លូវការ​ហើយ ហើយនឹង​ត្រូវ​លេច​ចេញ​ជា​រូបរាង​នៅ​រយៈពេល​២​ឆ្នាំ​ខាង​មុខ​ទៀត​សម្រាប់​ដំណាក់កាល​ទី​១ ដែល​វា​នឹង​ជំរុញ​សក្ដានុពល​ខេត្ត​មួយ​នេះ កាន់តែ​ខ្លាំង​ឡើង​នៅ​ពេល​អនាគត ។ ​ លោក​ឧកញ៉ា ចេ​ង…

​កំពង់ចាម​៖ ទីក្រុង​រណប​ថ្មី​មួយ​ក្រោម​ការ​វិនិយោគ​របស់​ជនជាតិ​ចិន បាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់​ជា​ផ្លូវការ​ហើយ ហើយនឹង​ត្រូវ​លេច​ចេញ​ជា​រូបរាង​នៅ​រយៈពេល​២​ឆ្នាំ​ខាង​មុខ​ទៀត​សម្រាប់​ដំណាក់កាល​ទី​១ ដែល​វា​នឹង​ជំរុញ​សក្ដានុពល​ខេត្ត​មួយ​នេះ កាន់តែ​ខ្លាំង​ឡើង​នៅ​ពេល​អនាគត ។ ​

លោក​ឧកញ៉ា ចេ​ង ខេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បានអោយ​ដឹង​ថា ខេត្តកំពង់ចាម​ជា​ខេត្ត​មួយ​ដែល​មាន​អំណោយផល​ល្អ ជាក់ស្ដែង ខេត្ត​នេះ​មាន​សក្ដានុពល​ទៅ​លើ​ដំណាំ​កសិកម្ម​និង​កសិឧស្សាហកម្ម​ជា​ច្រើន ដែល​ធ្វើ​អោយ​ប្រជាជន​ខេត្ត​នេះ មាន​ជីវភាព​ធូរធារ​ច្រើន តែ​ចំនុច​ខ្វះខាត​សម្រាប់​ខេត្ត​នេះ គឺ​ទីក្រុង​រណប​របស់​ខេត្ត ដែល​នឹង​លើកមុខ​មាត់​ខេត្ត ក៏​ដូច​ជា​ភាព​ស៊ី​វិ​ល័យ​ប្រជាជន​ក្នុង​ខេត្ត​ទាំងមូល ។ ​លោក​ឧកញ៉ា​បន្ត​ថា ដោយសារ​តែ​មើល​ពី​សក្ដានុពល និង​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្នុង​ខេត្តកំពង់ចាម ក្រុមហ៊ុន​យៀ​ក​ថៃ បាន​បោះទុន​វិនិយោគ​លើ​គម្រោង​ទីក្រុង​រណប​មួយ ឈ្មោះ​ថា យៀ​ក​ថៃ​ស៊ី​ធី មាន​ទំហំ​ផ្ទៃដី​ប្រមាណ​ជាង​៥៣​ហិច​តា នៅ​ទីរួមខេត្ត​កំពង់ចាម​ផ្ទាល់​តែ​ម្ដង និង​រំពឹង​ថា​នឹង​អាច​ទទួល​បាន​ជោគជ័យ ព្រមទាំង​មា​នាករ​គាំទ្រ​ពី​ប្រជាជន​ក្នុង​ខេត្តកំពង់ចាម និង​ប្រជាជន​ពី​បណ្ដា​រាជធានី ខេត្ត​ដទៃ​ទៀត​ផង​ដែរ​។ លោក​ឧកញ៉ា​បញ្ជាក់​ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ គឺ​នៅ​តែ​មាន​សញ្ញា​មួយ​ល្អ​ប្រសើរ​ណាស់ ពីព្រោះ​កម្ពុជា មិន​មាន​ជួប​គ្រោះ​ធម្មជាតិ​ធ្ងន់ធ្ងរ​ដូច​នៅ​បណ្ដា​ប្រទេស​រីក​ចម្រើន​នោះ ដូច​ជា​រញ្ជួយ​ដី ផ្ទុះ​ភ្នំភ្លើង ស៊ុ​យ​ណា​មិ​ឡើយ ដូច្នេះ​ហើយ​វិនិយោគិន​មក​ពី​គ្រប់​ទិស​ទី នឹង​មក​កម្ពុជា ស្វែងរក​ការ​អភិ វឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ​បន្ថែម​ទៀត ។

លោក​ពេជ្រ សុខ​បញ្ញា ប្រធាន​យុទ្ធសាស្ត្រ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ី​ភី​អិ​ល បាន​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​អនាគត វិស័យ​អចលនទ្រព្យ​នឹង​ក្លាយជា​វិស័យ​នាំមុខ​គេ​ក្នុង​ការ​ចូលរួម​កំណើន​សេដ្ឋកិច្ចជាតិ ហើយនឹង​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​មាន​សន្ទុះ​។ មាន​ហេតុផល​មួយ​ចំនួន​ដែល​វិនិយោគិន​បរទេស​ត្រូវ​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ដូច​ជា​កម្ពុជា ជា​ចំណុចកណ្ដាល​នៃ​អាស៊ាន ដែល​បរទេស ចាប់អារម្មណ៍​និង​ចង់​វិនិយោគ ព្រោះ​វា​ងាយស្រួល​ក្នុង​កា​រត​ភ្ជាប់​ទៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ។

លោក​បាន​បន្ត​ថា «​ទៅ​ថ្ងៃ​អនាគត​មាន​គម្រោង​ធំ​ៗ​ជា​ច្រើន ដែល​កម្ពុជា​សហការ​ជាមួយ​បណ្ដា​ប្រទេស​ដើម្បី​អភិវឌ្ឍន៍ ដូច​ជា​គម្រោង​ផ្លូវ​រថយន្ត​ឆ្លងកាត់​ប្រទេស​អាស៊ាន​ជាដើម ។ ក្រៅពី​នោះ កម្ពុជា​ក៏​នឹង​ទទួល​បាន​ផលប្រយោជន៍ ជា​ច្រើន​ទៀត​ផង​ដែរ​ពី​ខ្សែ​ក្រ​វ៉ា​ត់​មួយ ផ្លូវ​មួយ​របស់​ចិន​ផង​ដែរ ដែល​នឹង​ធ្វើ​អោយ​កំណើន​វិនិយោគិន​ក្នុង​តំបន់​នោះ កាន់តែ​បេតី​លើ​ទឹកដី​ប្រទេស​កម្ពុជា​» ។ លោក​បន្ត​ថា មូលហេតុ​ដែល​វិនិយោគិន​ចង់​មក​បណ្ដាក់ទុន​វិនិយោគ នៅ​កម្ពុជា ដោយសារ​តែ គាត់​មើល​ឱកាស​ចំណេញ​ច្រើន ជា​ពិសេស​ក្នុង​វិស័យ​អចលនទ្រព្យ​តែ​ម្ដង ជាក់ស្ដែង​បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិតខាង តម្លៃ​អ​ល​ចនទ្រ​ព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មាន​កម្រិត​ទាប​ជា​ប្រទេស​ជិតខាង​ដូច​ជា​វៀតណាម ថៃ សឹ​ង្ហ​បុរី​ជាដើម ដូច្នេះ​គេ​អាច​មានឱកាស​ចំណេញ​ច្រើន​ពី​ការ​វិនិយោគ​វិស័យ​នេះ ។

​គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ ២០១៩ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​សរុប​ក្នុង​វិស័យ​សំណង់​មាន​ប្រមាណ ២.៧៤២​លាន​ដុល្លារ​អា​មេ​រិ​ក​មានកំ​ណើ​៦៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៨ ។ ក្នុង​នោះ​ដែរ វិនិយោគិន​ដែល​បាន​និង​កំពុង​បោះទុន​វិនិយោគ ក្នុង​គម្រោង​អចលនទ្រព្យ​នានា​ក្នុង​ប្រទេស​កម្ពុជា ភាគច្រើន​គឺ​កាន់កាប់​ដោយ​វិនិយោគិន​ចិន ជាក់ស្ដែង​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ