អេមអត់ប៉ុណ្ណឹង ! លែងខ្វល់រឿងបែកកង់ ក្រុមហ៊ុនមួយនេះផលិតសំបកកង់បច្ចេកវិទ្យាថ្មី
ជាការប្រសើរណាស់ Michelin កំពុងតែធ្វើការយ៉ាងជិតស្និទ្ធទៅនឹងការដោះស្រាយបញ្ហានេះ ។ Michelin បានណែនាំសំបកកង់រថយន្ត Michelin Uptis (Short for…
ជាការប្រសើរណាស់ Michelin កំពុងតែធ្វើការយ៉ាងជិតស្និទ្ធទៅនឹងការដោះស្រាយបញ្ហានេះ ។ Michelin បានណែនាំសំបកកង់រថយន្ត Michelin Uptis (Short for…
ជាការប្រសើរណាស់ Michelin កំពុងតែធ្វើការយ៉ាងជិតស្និទ្ធទៅនឹងការដោះស្រាយបញ្ហានេះ ។ Michelin បានណែនាំសំបកកង់រថយន្ត Michelin Uptis (Short for Unique Puncture-Proof Tire System) ដែលជាសំបកកង់រថយន្តសម្រាប់ដឹកអ្នកដំណើរដោយមិនប្រើខ្យល់ និងមិនភ័យព្រួយពីរឿងបែក ឬផ្ទុះកង់ឡើយ បើទោះជាវាមុតដែលគោល ឬមុតអ្វីក៏ដោយ ។
សារព័ត៌មាន Paultan បានឱ្យដឹងថា Michelin និយាយថាសំបកកង់ Uptis គឺអាចទ្រទម្ងន់រថយន្តដោយប្រើសមាសធាតុកៅស៊ូដែលអាចបត់បែនបានជាមួយជ័រ Fibreglass ដែលត្រូវគ្នាជាមួយនឹងកង់ប្រពៃណី ។ ហើយដើម្បីសាកល្បងវាក្រុមហ៊ុនផលិតសំបកកង់រថយន្តនេះបានកំណត់យកក្រុមហ៊ុន General Motors (GM) ធ្វើជាដៃគូបច្ចេកទេសរបស់ខ្លួន និងបានបង្កើតកិច្ចព្រមព្រៀងការស្រាវជ្រាវរួមគ្នាដើម្បីអភិវឌ្ឍ និងធ្វើឱ្យមានសុពលភាព Uptis ។
ក្រុមហ៊ុន GM នឹងផ្តួចផ្តើមការធ្វើតេស្តពិភពលោកពិតប្រាកដនៃ Uptis គំរូនៅឯកងនាវាក្នុងរដ្ឋ Michigan របស់ក្រុមហ៊ុន Chevrolet Bolt EVs នៅចុងឆ្នាំនេះ ។ ក្រុមហ៊ុននេះមានគម្រោងនឹងដាក់បង្ហាញសំបកកង់រថយន្តគ្មានខ្យល់នៅលើរថយន្តដឹកអ្នកដំណើរនៅដើមឆ្នាំ ២០២៤ ។
អនុប្រធានជាន់ខ្ពស់នៃអ្នកជាវសកល និងសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន GM លោក Steve Kiefer បានចាត់ទុកសំបកកង់រថយន្តនេះជា «Breakthrough Technology» ។ Uptis ពិតជាល្អសម្រាប់ជំរុញឧស្សាហកម្មរថយន្តទៅក្នុងពេលអនាគត និងជាឧទាហរណ៍ដ៏ធំមួយពីរបៀបដែលអតិថិជនរបស់យើងទទួលបានអត្ថប្រយោជន៍នៅពេលដែលយើងសហការ និងច្នៃប្រឌិតជាមួយដៃគូផ្គត់ផ្គង់របស់យើង ។
នេះបើយោងតាម Michelin បានឱ្យដឹងថាមានប្រហែល ២០% នៃសំបកកង់ដែលត្រូវបានបោះបង់ចោលនៅទូទាំងពិភពលោក គឺដោយសារតែការសឹករិចរឹល និងបែកធ្លុះធ្លាយស្មើនឹងប្រហែល ២០០ លានសំបកកង់រថយន្តក្នុងមួយឆ្នាំៗ ។ ការផលិតសំបកកង់រថយន្តនេះវានឹងកាត់បន្ថយការចំណាយលើវត្ថុធាតុដើម និងថាមពល ៕
ប្រភព៖ Paultan , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ