ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​កំពុង​ដេក​លង់លក់ ស្រាប់តែ​អ្នក​ជិតខាង​ស្រែកហៅ​ឱ្យ​រត់​ចេញ​ក្រៅ (មានវីដេ​អូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​មួយ​ខ្នង​រួម​ជាមួយ​ទ្រព្យសម្បត្តិ​នៅ​ក្នុង​នោះ​ទាំងអស់​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ទាំងស្រុង ចំណែក​ផ្ទះ​តៀម​១​ខ្នង​ទៀត​ដែល​នៅ​ជាប់​គ្នា​នោះ​ក៏​បាន​រង​ការ​ខូចខាត​មួយ​ផ្នែក​យ៉ាងដំណំ​ផង​ដែរ ដែល​សង្ស័យ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្ត​អគ្គី​ស​នី ប៉ុន្តែ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នៅ​ក្នុង​ហេតុការណ៍​នេះ​ឡើយ​។ គ្រោះ​អគ្គី​ភ័យ​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩…

ខេត្តកណ្ដាល ៖ ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​មួយ​ខ្នង​រួម​ជាមួយ​ទ្រព្យសម្បត្តិ​នៅ​ក្នុង​នោះ​ទាំងអស់​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ទាំងស្រុង ចំណែក​ផ្ទះ​តៀម​១​ខ្នង​ទៀត​ដែល​នៅ​ជាប់​គ្នា​នោះ​ក៏​បាន​រង​ការ​ខូចខាត​មួយ​ផ្នែក​យ៉ាងដំណំ​ផង​ដែរ ដែល​សង្ស័យ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្ត​អគ្គី​ស​នី ប៉ុន្តែ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នៅ​ក្នុង​ហេតុការណ៍​នេះ​ឡើយ​។

គ្រោះ​អគ្គី​ភ័យ​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​នោះ​មាន​ទំហំ​ទទឹង​ប្រវែង​៦​ម៉ែត្រ និង​បណ្ដោយ​ប្រវែង​៨​ម៉ែត្រ សង់​ពី​ថ្ម​ខាងក្រោម និង​ឈើ​ខាងលើ ដំបូល​ប្រក់​ក្បឿង ហើយ​ម្ចាស់ផ្ទះ​ឈ្មោះ ឈា សា​វ៉ុ​ក ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ត្រូវជា​ប្តី និង​ប្រពន្ធ​ឈ្មោះ មុំ សា​មន អាយុ​៣៥​ឆ្នាំ ។​ ចំណែក​ផ្ទះ​តៀម​ខ្នង​ទៀត​ដែល​រង​ការ​ខូចខាត​ដែរ​នោះ សង់​ពី​ថ្ម ដំបូល​ប្រក់​ស័ង្កសី មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ម្ចាស់​ឡើយ​។

តាម​ប្រភព​ពី​នគរបាល​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​ម្ចាស់ផ្ទះ​បាន​ដេក​នៅ​ក្នុង​បន្ទប់​ក្រោមផ្ទះ ខណៈនោះ​ភ្លើង​បាន​ចាប់ផ្ដើម​ឆេះ​នៅ​ខាងលើ ហើយ​គាត់​ដេក​លង់លក់​មិន​បានដឹង​ថា មាន​ភ្លើង​ឆេះ​ផ្ទះ​ឡើយ រហូត​ដល់​ភ្លើង​ឆេះ​ពេញបន្ទុក​ទៅ​ហើយ ទើប​អ្នក​ជិតខាង​ឃើញ​ក៏​ស្រែក​ឆោឡោ និង​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​អ្នក​ជិតខាង​ក៏​បាន​នាំ​គ្នា​ស្រែកហៅ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឲ្យ​ក្រោក​រត់​ចេញ​មក​ក្រៅ ទើប​គ្មាន​គ្រោះថ្នាក់ ហើយ​អ្នក​ភូមិ​បាន​នាំ​គ្នា​ជួយ​ពន្លត់​ដែរ ប៉ុន្តែ​ភ្លើង​មិន​រលត់​ឡើយ រហូត​ដល់​នគរបាល​ប៉ុស្តិ៍​បែក​ចាន និង​នគរបាល​ចរាចរ​ស្រុក​អង្គស្នួល​បាន​ចេញ​អន្តរាគមន៍​នាំ​យក​រថយន្ត​ពន្លត់អគ្គីភ័យ​២​គ្រឿង​ដែល​ប្រចាំការ​នៅ​សាលាស្រុក​អង្គស្នួល​និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១​ចំនួន​២​គ្រឿង​ទៀត​ទៅ​បាញ់​ពន្លត់​ភ្លាម​ៗ ហើយ​ភ្លើង​ក៏​បាន​រលត់​ទាំងស្រុង​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រៅពី​ផ្ទះ​ទាំង​២​ខ្នង​ខាងលើ​ដែល​រង​ការ​ខូចខាត​យ៉ាងដំណំ គឺ​ភ្លើង​មិន​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​ផ្សេង​ទៀត​ឡើយ ចំណែក​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ទាំង​២​ខ្នង​នេះ​កើតឡើង ត្រូវ​បាន​គេ​សង្ស័យ​ថា​ផ្ដើម​ចេញពី​ទុ​ស្ស​ចរន្ត​អគ្គី​ស​នី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ