ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អ្នក​ចង់​សាក​ទេ​…​បើ​អត់​ប្រើ​ស្មា​ត​ហ្វូ​ន​១​អាទិត្យ​ លុយ 1000$ នឹង​ធ្លាក់​ដល់​ដៃ​ភ្លាម !

4 ឆ្នាំ មុន

ក្រុមហ៊ុន Frontier Bundles បាន​ចាប់ផ្តើម​ការ​ប្រកួត​មួយ​ដែល​ជ្រើសរើស​បេក្ខជន​ម្នាក់​ឲ្យ​ប្តូរ​ពី​ស្មា​ត​ហ្វូ​ន​ទៅ​ប្រើ​ទូរស័ព្ទ​បិត​បើក​សម័យ​មុន​រយៈពេល​៧​ថ្ងៃ​ពេញ ។ ប្រសិនបើ​បេក្ខជន​ម្នាក់​នោះ​អាច​ឆ្លង​៧​ថ្ងៃ​ដោយ​ជោគជ័យ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​១​ពាន់​ដុល្លារ ។ ក្រុមហ៊ុន​នេះ​ក៏​ផ្តល់​ជា​ឧបករណ៍​ជំនួយ​ដែល​រួម​មាន​ផែនទី​ក្រដាស​មួយ​ដើម្បី​ប្រើ​ជំនួស Google Maps…

ក្រុមហ៊ុន Frontier Bundles បាន​ចាប់ផ្តើម​ការ​ប្រកួត​មួយ​ដែល​ជ្រើសរើស​បេក្ខជន​ម្នាក់​ឲ្យ​ប្តូរ​ពី​ស្មា​ត​ហ្វូ​ន​ទៅ​ប្រើ​ទូរស័ព្ទ​បិត​បើក​សម័យ​មុន​រយៈពេល​៧​ថ្ងៃ​ពេញ ។ ប្រសិនបើ​បេក្ខជន​ម្នាក់​នោះ​អាច​ឆ្លង​៧​ថ្ងៃ​ដោយ​ជោគជ័យ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​១​ពាន់​ដុល្លារ ។

ក្រុមហ៊ុន​នេះ​ក៏​ផ្តល់​ជា​ឧបករណ៍​ជំនួយ​ដែល​រួម​មាន​ផែនទី​ក្រដាស​មួយ​ដើម្បី​ប្រើ​ជំនួស Google Maps សៀវភៅ​កត់​លេខ​ទូរស័ព្ទ សៀវភៅសរសេរ និង​ប៊ិ​ច និង CD មួយ​ដែល​មាន​សុទ្ធតែ​បទ​ចម្រៀង​សម័យ​ទស​វត្ស​៩០ ។ ក្រៅពី​ការ​ឈប់​ប្រើ​ស្មា​ត​ហ្វូ​ន​ហើយ Frontier ចង់​ឲ្យ​បេក្ខជន​កត់ត្រា​ពី​បទ​ពិសោធន៍​ទាំង​៧​ថ្ងៃ ។

ក្រុមហ៊ុន​ខាងលើ​បាន​និយាយ​លើ​គេហទំព័រ​ថា «​បេក្ខជន​ដែល​យើង​ចង់បាន​គឺជា​អ្នក​ដែល​អ្នក​ដែល​ចូល​ចិត្ត​ប្រើ​ស្មា​ត​ហ្វូ​ន និង​តែងតែ​ដឹង​ច្បាស់​ពី​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មី​ៗ ។ ពួក​គេ​ត្រូវ​តែ​មាន​សណ្តាប់ធ្នាប់​រៀបរយ លម្អិត និង​មាន​ភាព​អត់ធ្មត់​ព្យាយាម​» ។

បេក្ខជន​នឹង​ត្រូវ​តាមដាន​ពេលវេលា​ដែល​ត្រូវការ​ក្នុង​ការ​បំពេញការងារ​ណាមួយ​ដូច​ជា​ផ្ញើ​សារ ឬ​ឆែក​អ៊ីមែល​ជាដើម​។ ក្រុមហ៊ុន​នេះ​ក៏​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​សិក្សា​ពី​ពេល​ដែល​បេក្ខជន​ចង់​ប្តូរ​ទៅ​ប្រើ​ស្មា​ត​ហ្វូ​ន​វិញ ពេលវេលា​ដែល​អ្នក​ចូល​ដំណេក​ក្នុង​កំឡុង​ពេល​៧​ថ្ងៃ ប​ម្លា​ស់​ប្តូរ​ប្រសិទ្ធិ​ភាព​ការងារ និង​ពេល​ដែល​អ្នក​យឺតយ៉ាវ​។

ការ​ប្រកួត​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន ប៉ុន្តែ​វា​ត្រូវ​បាន​ចាប់ផ្តើម​ឡើង​ខណៈ​ដែល​កង្វល់​ទាក់ទិន​នឹង​ការ​ញៀន​នឹង​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​កំពុង​តែ​កើនឡើង ដែល​បង្ក​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជួយ​អ្នក​ប្រើប្រាស់​គ្រប់គ្រង​ពេលវេលា​ដែល​ពួក​គេ​ប្រើ​ស្មា​ត​ហ្វូ​ន ។

Frontier មិនមែន​ជា​ក្រុមហ៊ុន​តែ​មួយ​ទេ​ដែល​មានគំនិត​ដូច្នេះ​។ ក្រុមហ៊ុន Light បាន​ចេញ​លក់​ទូរស័ព្ទ​ល្ងង់ (Dumb Phone) កាលពី​ឆ្នាំ ២០១៥ ដែល​មាន​សមត្ថភាព​តិចតួច​ប៉ុណ្ណោះ​ដូច​ជា​ខ​ល និង​ប្រាប់​ពី​ម៉ោង​ដល់​អ្នក​ប្រើប្រាស់​។ ក្រុមហ៊ុន​នេះ​បាន​ចេញ​សេ​រ៊ី​ថ្មី​ដែល​អាច​ផ្ញើ​សារ​ផង​ដែរ ៕

ប្រភព ៖ businessinsider , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ