ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ បច្ចុប្បន្ន​ពលរដ្ឋ​មាន​ភាព​ងាយស្រួល​ប្តឹង​ពាក់ព័ន្ធ​នឹង​រឿង​មិន​ពេញចិត្ត​របស់​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្តឹង​ចំពោះ​អ្វី​ដែល​ខ្លួន​មិន​ពេញចិត្ត​ទៅ​កាន់​ថ្នាក់ដឹកនាំ ដើម្បី​ឲ្យ​ជួយ​ស្រាយ​។…

រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្តឹង​ចំពោះ​អ្វី​ដែល​ខ្លួន​មិន​ពេញចិត្ត​ទៅ​កាន់​ថ្នាក់ដឹកនាំ ដើម្បី​ឲ្យ​ជួយ​ស្រាយ​។ ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច ស ខេ​ង បាន​បញ្ជាក់​ថា​៖« អា​ឡូ​វ​ប្រជាពលរដ្ឋ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្តឹង ព្រោះ​ពេល​ខ្លះ​ប្តឹង​តាម​ហ្វេ​ស​ប៊ុ​ក​ពេញ​ទឹក​ពេញ​ដី ។ ដល់​អី​ញ្ចឹ​ង​យើង​ត្រូវ​តែ​ដោះស្រាយ ហើយ​ខ្ញុំ​បាន​ទទួល​បាន​ព័ត៌មាន​ពី​អគ្គលេខាធិការ​ព័ត៌មាន​ក្រសួង​បាន​ផ្តល់​មក​ខ្ញុំ​មួយ​ថ្ងៃ​ម្តង ឬ​ពីរ​ថ្ងៃ​ម្តង​មក​» ។

សម្តេច​បាន​បន្ត​ថា ចំពោះ​បណ្តឹង​ត្រូវ​បាន​បែងចែក​គ្នា​ធ្វើ ដោយ​ផ្នែក​អធិការកិច្ច​ត្រូវធ្វើ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​តួនាទី​ខ្លួន ។ សម្តេច​ថា ព័ត៌មាន​ទាំងអស់​មិន​ត្រូវ​បោះចោល​នោះ​ទេ ជាក់ស្តែង សារព័ត៌មាន​កាសែត​ជាដើម មិនមែន​ជា​ប្រភេទ​ព័ត៌មាន​អាណា​មិ​ក​ទេ ព្រោះ​គេ​មានការ​ទទួលខុសត្រូវ ។ សម្តេច​ក៏​បាន​លើក​ឡើង​ទៀត​ថា មាន​ព័ត៌មាន​មួយ​ចំនួន​ក៏​មិន​យាយ​ត្រូវ​ទាំងអស់​ដែរ ប៉ុន្តែ​អ្នកមាន​សមត្ថកិច្ច​ត្រូវ​យក​មក​ពិនិត្យ​មើល​ថា អ្វី​ដែល​គេ​ថា នឹង​ត្រឹមត្រូវ​ដែរ​ឬទេ ។ សម្តេច​ថា សមត្ថកិច្ច​ដោះស្រាយ​បណ្តឹង​ឲ្យ តាម​សមត្ថកិច្ច​ខ្លួន​មិន​ត្រូវ​ដោះស្រាយ​បញ្ហា​ណា​ដែល​មិន​ពាក់ព័ន្ធ​នឹង​តួនាទី​ខ្លួន​នោះ​ទេ ៕ កែសម្រួល​ដោយ​៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ