ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ដាច់ផ្ងារជាមួយលោកតាបង្ហាញ​ម៉ូដអាយុ​៨៤ឆ្នាំ ​

4 ឆ្នាំ មុន

តាម​ប្រភព​​ពីOddity Central បានឱ្យ​ដឹង​ថា លោកតា​អាយុ​៨៤​ឆ្នាំ ដែល​ជា​គ្រូ​គីី​មីចូល​និវត្តន៍ បាន​ក្លាយទៅជា​តារា​បង្ហាញ​ម៉ូ​ដ​សម្លៀក​បំពាក់ ក្រោយ​ពី​ចៅប្រុស​បង្ហោះ​រូប​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​។ ចៅ​​​លោកតា Tetsuya មានឈ្មោះ…

តាម​ប្រភព​​ពីOddity Central បានឱ្យ​ដឹង​ថា លោកតា​អាយុ​៨៤​ឆ្នាំ ដែល​ជា​គ្រូ​គីី​មីចូល​និវត្តន៍ បាន​ក្លាយទៅជា​តារា​បង្ហាញ​ម៉ូ​ដ​សម្លៀក​បំពាក់ ក្រោយ​ពី​ចៅប្រុស​បង្ហោះ​រូប​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​។

ចៅ​​​លោកតា Tetsuya មានឈ្មោះ Naoya Kudo បាន​មក​លេង​តា​នៅ​ពេល​ថ្ងៃ​ឈប់​ពី​ការ​សិក្សា ហើយ​ក៏​កើតជា​គំនិត​យក​តា​របស់​ខ្លួនឯង​ មក​ធ្វើ​ជា​អ្នក​ស្លៀក​សម្លៀក​បំពាក់​ឡូយ​ នា​ពេល​បច្ចុប្បន្ន​។

គេ​បាន​ថតរូប​ជា​ច្រើន​បង្ហោះ​ចូល​លើ Twitter ដែល​ពេល​នោះ​ មាន​មនុស្ស​ជា​ច្រើន​មក​សរសើរ​ថា​
«លោកតា​នៅ​ស្រស់​ជាង​បន្លែ​ ក្នុង​ហាង​របស់ខ្ញុំ​ទៅ​ទៀត​»។ អ្នកខ្លះ​ថា​ «​ខ្ញុំ​ចង់​ឡូយ​ដូច​លោកតា ពេល​ដែល​ខ្ញុំ​ចាស់​ទៅ​» ។

ដោយសារ​តែ​ឃើញ​មានការ​គាំទ្រ​ច្រើន ចៅ​របស់​លោកតា​បាន​សម្រេចចិត្ត​បង្កើត​គណនី Instagram ផ្ទាល់​សម្រាប់​លោកតា​ដោយ​ដាក់​ឈ្មោះ​ថា slvr.tty ​។ គណនី​នោះ ត្រូវ​បាន​គ្រប់គ្រង​ដោយ Kudo ដែល​ជា​ចៅ ហើយ​តែង​បង្ហោះ​រូប​ឡូយ​ជា​ប្រចាំ​ ។

គ្រាន់តែ​មួយ​ខែ​សោះ មាន​មនុស្ស​មក Follow ដល់​ទៅ ៩៩០០០​នាក់​។ នេះ​ពិតជា​អស្ចារ្យ​មែនទែន ​! (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ