តាមប្រភពពី Oddity Central បានឱ្យដឹងថា វេជ្ជបណ្ឌិតជនជាតិម៉ាឡេស៊ីម្នាក់ ក្លាយខ្លួនទៅជាអ្នកញៀនម៉ាទឹកកកកាលពី៩ឆ្នាំមុន ព្រោះតែនៅរុស្ស៊ីត្រូវយាមយប់ច្រើនពេក ។ លោកវេជ្ជបណ្ឌិត Sasith aran Ayanai អាយុ៣៩ឆ្នាំ ដែលកំពុងតែធ្វើការនៅមន្ទីរពេទ្យរដ្ឋក្នុងខេត្ត Johor Baru ប្រទេសម៉ាឡេស៊ី ធ្លាប់ធ្លាក់ខ្លួនជាអ្នកញៀនម៉ាទឹកកក កាលពី៩ឆ្នាំមុន ពេលដែលលោកមកដល់ប្រទេសកំណើតវិញ។
កាលនោះ លោករៀននៅប្រទេសរុស្ស៊ី ហើយត្រូវយាមពេទ្យ៤៨ម៉ោងជាញឹកញយ។ ដោយសារតែអស់ កម្លាំងខ្លាំងពេក លោកក៏សម្រេចចិត្តប្រើប្រាស់ម៉ាទឹកកក ដែលមានឈ្មោះវេជ្ជសាស្ត្រថា Metamp hetamine។
ជាដំបូងឡើយ លោកគិតថា វាមិនអីទេ ព្រោះតែលោកគឺជាវេជ្ជបណ្ឌិតស្រាប់ ហើយដឹងច្បាស់ពីសកម្មភាពរបស់ថ្នាំនោះ មកលើរាងកាយមនុស្ស។ លោកជឿជាក់ថា លោកនឹងមិនធ្វើឱ្យខ្លួនឯងញៀនឡើយ។ តែវាមិនដូចជាការគិតនោះទេ ។ លោកបានប្រើវាជាប្រចាំ រហូតទាល់តែអត់ប្រើមិនបាន ។
ខណៈពេលកំពុងប្រើ លោកមានអារម្មណ៍ឆេវឆាវយ៉ាងខ្លាំង បើទោះបីជាលោកអាចនៅយាមពេទ្យដោយគ្មានអារម្មណ៍ថា អស់កម្លាំងក៏ដោយ ហើយលោកក៏សម្រេចចិត្តផ្តាច់វា ក្រោយពីត្រឡប់មកម៉ាឡេស៊ីវិញ។ នៅពេលនេះ លោកនៅតែបន្តទៅពិនិត្យនៅមណ្ឌលកែប្រែជាប្រចាំ ។ លោកសង្ឃឹមថា លោកនឹងអាចផ្តាច់វាឱ្យដាច់នៅពេលឆាប់ៗនេះ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ