ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ផ្នែក​ឌី​ហ្សា​ញ​របស់ Jaguar លាលែង​ពី​តំណែង ក្រោយ​ពី​ធ្វើការ​បាន​២០​ឆ្នាំ

4 ឆ្នាំ មុន

បន្ទាប់​ពី​ធ្វើការ​នៅ​ក្រុមហ៊ុន Jaguar អស់​រយៈពេល​២០​ឆ្នាំ លោក Ian Callum ដែល​ជា​អ្នក​ច្នៃប្រឌិត​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ឧស្សាហកម្ម​រថយន្ត បាន​លាឈប់​ពី​តំណែង​ជានា​យក​ផ្នែក​ឌី​ហ្សា​ញ នៅ​ក្រុមហ៊ុន Jaguar…

បន្ទាប់​ពី​ធ្វើការ​នៅ​ក្រុមហ៊ុន Jaguar អស់​រយៈពេល​២០​ឆ្នាំ លោក Ian Callum ដែល​ជា​អ្នក​ច្នៃប្រឌិត​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ឧស្សាហកម្ម​រថយន្ត បាន​លាឈប់​ពី​តំណែង​ជានា​យក​ផ្នែក​ឌី​ហ្សា​ញ នៅ​ក្រុមហ៊ុន Jaguar ។ លោក Callum និយាយ​ថា​លោក​នឹង​ចាក​ចេញពី​ក្រុមហ៊ុន ដើម្បី​ស្វែងរក​គម្រោង​ឌី​ហ្សា​ញ​ថ្មី​ៗ ប៉ុន្តែ​នៅ​តែ​ជា​អ្នក​ពិគ្រោះ​យោបល់​សម្រាប់​ក្រុមហ៊ុន​មួយ​នេះ​។ អ្នក​ដែល​នឹង​ឡើង​ជំនួស​តំណែង​គាត់​នៅ​ថ្ងៃ​ទី​១ ខែ​ក្រោយ គឺជា​លោក Julian Thomson ដែល​បច្ចុប្បន្ន​ជានា​យក​ផ្នែក​ឌី​ហ្សា​ញ​ច្នៃប្រឌិត​។

លោក Thomson បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន Jaguar នៅ​ឆ្នាំ​២០០០ បាន​បញ្ចេញស្នាដៃ​ជា​ច្រើន​សម្រាប់​រថយន្ត​ផ្សេង​ៗ​របស់​ក្រុមហ៊ុន​។ លោក​ចាប់ផ្តើម​ការងារ​ដំបូង​នៅ​ក្រុមហ៊ុន Ford ក្នុង Dunton អង់គ្លេស មុន​ពេល​ទៅ​ធ្វើ​ឱ្យ Lotus ក្នុង​តំណែង​ជា​ប្រធាន​ផ្នែក​ឌី​ហ្សា​ញ​។ ក្រោយមក​ទៀត លោក​បាន​ទៅ​ធ្វើ​នៅ Volkswagen Group ក្នុង​តំណែង​ជានា​យក​ផ្នែក​ឌី​ហ្សា​ញ​ខាងក្រៅ​។

ចាប់តាំងពី​ចូលរួម​ជាមួយ​ក្រុមហ៊ុន Jaguar ក្នុង​ឆ្នាំ​១៩៩៩​មក លោក Callum មាន​កិត្តិនាម​ល្បីល្បាញ​ក្នុង​ការ​បង្កើត​ការ​ឌី​ហ្សា​ញ​ម៉ូ​ដ​ថ្មី​សម្រាប់​រថយន្ត ដែល​រួម​មាន​ប្រភេទ F-Type, XE, XF និង XJ​។ លោក​ក៏​ឌី​ហ្សា​ញ​រថយន្ត SUV ដំបូង​គេ​របស់ Jaguar, រថយន្ត​លក់ដាច់​ខ្លាំង​ប្រភេទ F-Pace និង E-Pace​។ នៅ​ពេល​ថ្មី​ៗ​នេះ គឺ​ប្រភេទ​អគ្គិសនី​សុទ្ធ I-Pace​។

Callum បាន​ចំណាយពេល​១២​ឆ្នាំ​ដំបូង​នៃ​អាជីព​របស់​គាត់ នៅ​ក្នុង​ឧស្សាហកម្ម​រថយន្ត​នៅ​ឯ​ក្រុមហ៊ុន Ford Design Studios ដោយ​ធ្វើការ​រចនា​រថយន្ត​ដូច​ជា Escort Cosworth និង RS200 ។ បន្ទាប់​មក​គាត់​បាន​ក្លាយជា​អ្នក​ចាត់ចែង​ជា​អ្នក​រចនា​ម៉ូត TWR Design ដែល​គាត់​ទទួលខុសត្រូវ​លើ​ការ​រចនា​រថយន្ត Aston Martin DB7, Vanquish និង DB9៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ