ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Michelin គ្រោង​ផលិត​កង់​ឡាន​គ្មាន​ខ្យល់​នៅ​ឆ្នាំ​២០២៤

4 ឆ្នាំ មុន

Michelin កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន General Motors (GM) លើ​សំបក​កង់​មិន​ប្រើ​ខ្យល់​ដែល​មានឈ្មោះ​ថា Unique Puncture-proof Tire System…

Michelin កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន General Motors (GM) លើ​សំបក​កង់​មិន​ប្រើ​ខ្យល់​ដែល​មានឈ្មោះ​ថា Unique Puncture-proof Tire System (Uptis)​។ វា​អាច​នឹង​ត្រូវ​បាន​គេ​ដាក់​ផលិត​នៅ​ឆ្នាំ​២០២៤​។

នៅ​ពេល​នេះ គម្រូ​បឋម​សំបក​កង់ Uptis កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​លើ​រថយន្ត Chevrolet Bolt និង បើកបរ​ក្នុង​ស្ថានភាព​កំណត់​ជាក់លាក់​មួយ​។ គេ​អាច​នឹង​ដាក់​ឱ្យ​បើក​ក្នុង​ស្ថានភាព​ផ្លូវ​ទូទៅ នៅ​ចុងឆ្នាំ​នេះ​។

ហេតុ​អ្វី​បានជា Michelin នឹកឃើញ​បង្កើត​សំបក​កង់​រថយន្ត​មិន​ប្រើ​ខ្យល់? នេះ​ក៏​ដោយសារ​តែ វា​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់ ដោយ​មិន​ចាំបាច់​ខ្លាច​ធ្លាយ​កង់​មុត​ដែកគោល និង ប្រថុយ​ខ្ពស់​ពេល​កំពុង​បើកបរ​។ វា​ក៏​ជួយ​ឱ្យ​ម្ចាស់​រថយន្ត​មិន​ចាំបាច់​ចំណាយ​ច្រើន​ដង​លើ​ការ​ថែរក្សា​កង់​រថយន្ត​។

ក្រៅពី​ការ​ផ្តល់​ភាព​ងាយស្រួល​ចិត្ត​ក្នុង​ការ​មិន​ភ័យ​ពី​ការ​ធ្លាយ​កង់ វា​ក៏​អាច​ជួយ​ដល់​បរិស្ថាន​ផង​ដែរ​។ បើ​តាម​ក្រុមហ៊ុន Michelin បានឱ្យ​ដឹង​ថា ប្រហែលជា​២០%​នៃ​សំបក​កង់​រថយន្ត (២០០​លាន​) មានការ​ផ្ទុះ​បែក​ជា​រាង​រាល់​ឆ្នាំ ហើយ​ក៏​សឹក​រិចរឹល​លឿន​ពេល​ដែល​អ្នក​បើក​មិនសូវ​យកចិត្តទុកដាក់​។ ព្រោះតែ​បែប​នេះ ការ​ប្រើប្រាស់​សំបក​កង់​មិន​ប្រើ​ខ្យល់ អាច​ជួយ​កុំឱ្យ​មានការ​ផលិត​សំបក​កង់​ច្រើន​ពេក ហើយ​ក៏​កាត់​បន្ថយ​ការ​យក​សំបក​កង់​ទៅ​ដុត​បំផ្លាញ​ចោល ដែល​នាំ​ឱ្យ​បំពុល​ដល់​បរិស្ថាន​ដែរ​។

នៅ​ពេល សំបក​កង់​មិន​ប្រើ​ខ្យល់ Uptis គ្រាន់តែ​ជា​គម្រូ​បឋម​ប៉ុណ្ណោះ​។ តែ Michelin និង GM សង្ឃឹមថានឹង​អាច​ដាក់​ផលិត​នៅ​ឆ្នាំ​២០២៤ ជាមួយនឹង​ភាព​រលូន​ទៅ​មុខ​ល្អ​៕កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ