ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Toyota និង Subaru នឹង​ចាប់ដៃ​គ្នា​ផលិត​រថយន្ត​អគ្គិសនី

4 ឆ្នាំ មុន

ក្រុមហ៊ុន Toyota និង Subaru នឹង​អភិវឌ្ឍ​រួម​គ្នា​នូវ​ប្រភេទ​រថយន្ដ​អគ្គិសនី​ថ្មី​មួយ​ស្រ​ឡាយដែល​មាន​ទាំង​ធំ ​និង​តូច សម្រាប់​ដឹក​អ្នកដំណើរ ​។ ក្រៅពី​នេះ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ទាំង​ពីរ​នេះក៏​នឹង​ប្រើប្រាស់​ស្ថាបត្យកម្ម​សម្រាប់​រថយន្ត​អគ្គិសនី​ថ្មី ដើម្បី​បង្កើត​រថយន្ត​ប្រភេទ…

ក្រុមហ៊ុន Toyota និង Subaru នឹង​អភិវឌ្ឍ​រួម​គ្នា​នូវ​ប្រភេទ​រថយន្ដ​អគ្គិសនី​ថ្មី​មួយ​ស្រ​ឡាយដែល​មាន​ទាំង​ធំ ​និង​តូច សម្រាប់​ដឹក​អ្នកដំណើរ ​។ ក្រៅពី​នេះ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ទាំង​ពីរ​នេះក៏​នឹង​ប្រើប្រាស់​ស្ថាបត្យកម្ម​សម្រាប់​រថយន្ត​អគ្គិសនី​ថ្មី ដើម្បី​បង្កើត​រថយន្ត​ប្រភេទ Crossover C-Segment ថ្មី​រួម​គ្នា ដែល​នឹង​ដាក់​លក់​ប្រើ​ឈ្មោះ​យីហោ​រៀង​ៗ​ខ្លួន​ ។

យោង​តាម​ក្រុមហ៊ុន​ទាំង​ពីរ ស្រ​ឡាយ​រថយន្ត​អគ្គិសនី​នេះនឹង​ប្រើ​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និ​ច​របស់​ក្រុមហ៊ុន Toyota និងបច្ចេកវិទ្យា All-Wheel Drive របស់​ក្រុមហ៊ុន Subaru​។ ក្រុមហ៊ុន​ទាំង​ពីរ​នឹង​យក​រថយន្ត​អគ្គិសនី​ដែល​ខ្លួន​មាន​នា​ពេល​បច្ចុប្បន្ន ទៅ​ដាក់​អភិវឌ្ឍ​បន្ថែម​ក្នុង​គម្រោង​ថ្មី​រួម​គ្នា ​។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា រថយន្ត​ទាំងនោះ​ផលិត​ហើយ​នៅ​ពេល​ណា ហើយ​ក៏​មិនដឹង​ថា នៅ​ពេល​ណា​គេ​ដាក់​លក់​នោះ​ទេ​។

ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង​ទ្វេ​បាន​ប្រាប់​ថា ពួក​គេ​បាន​សម្រេចចិត្ត​ចាប់ផ្តើម​គម្រោង​បែប​នេះ ដោយសារ​តែ​យល់​ថា ពេល​នេះ​តម្រូវការ​រថយន្ត​អគ្គិសនី​កំពុង​តែ​ត្រូវការ​ខ្លាំង ហើយ​ពួក​គេ​ត្រូវ​តែ​ធ្វើ​វា​ឱ្យ​បាន​ឆាប់រហ័ស​។ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ពីរ​បាន​សហការ​គ្នា​លើ​ការ​អភិវឌ្ឍ​ជាមួយនឹង​រថយន្ត Toyota 86 និង Subaru BRZ​។

បច្ចុប្បន្ន​ក្រុមហ៊ុន Toyota មាន​ភាគហ៊ុន​របស់​ក្រុមហ៊ុន Subaru ចំនួន​ជិត១៧%​។ ថ្វីបើ​មានការ​វិនិយោគ​យ៉ាងច្រើន​ក្នុង​បច្ចេកវិទ្យា​រថយន្ត Hybrid នា​ពេល​នេះ Toyota នៅ​មិន​ទាន់​ហ៊ាន​អា​កាត់​ផលិត​រថយន្ត​អគ្គិសនី​សុទ្ធ​នៅឡើយ​ទេ ​៕ គែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ