ដោយសារស្ទះចរាចរណ៍ខ្លាំងពេកក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនអាមេរិកបានសម្រេចចិត្តសហការ គ្នាផលិតឡានហោះសម្រាប់អ្នកធ្វើដំណើរនៅពេលខាងមុខនេះ ។ សារព័ត៌មាន Nikkei Asian Review បានរាយការណ៍ថា ឡានហោះនោះនឹងប្រើប្រព័ន្ធ Hybrid ដែលស៊ីសាំងតិចហើយត្រូបានគេរំពឹងថា នឹងជួយសម្រួលចរាចរណ៍ដែលជាបញ្ហាពេញពិភពលោក ។
ឡាននោះនឹងត្រូវផលិតឡើងដោយធ្វើយ៉ាងម៉េចអោយវាមានតម្លៃថោកផងដែរ ដើម្បីអោយមនុស្សជាច្រើននៅក្នុងពិភពលោកអាចមានលទ្ធភាពទិញប្រើប្រាស់ ។ គេរំពឹងថា ឡាននោះនឹងយកមកប្រើប្រាស់បានត្រឹមឆ្នាំ២០៤០ ។ ក្រុមហ៊ុនដែលសហការគ្នាផលិតរថយន្តហោះនោះ គឺក្រុមហ៊ុន Denso របស់ជប៉ុន និងក្រុមហ៊ុនអវកាស Honeywell របស់អាមេរិក ។
ប្រជាជកម្ពុជាណាចាប់អារម្មណ៍អាចសន្សំលុយទុកពីពេលនេះ ដើម្បីសាកល្បងប្រើឡានហោះដូចគេដែរ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ