ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត​ករថា៖ ពេលខ្លះញ៉ុមឆ្លាត…​ ពេល​សម្លា.ប់​​​​គាត់​ដាក់​​ក្នុង​ទូទឹក​​កក​​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​បំផុត​មួយ ​ដែល​ទើប​បំបែក​បាន​នេះ ត្រូវ​នាង​ជា​ឃាតករ​ប្រាប់​​ថា ពិតជា​បាន​កាត់​សាកសព​ជា​ដុំ​ៗ​យក​ទៅ​បោះចោល​មែន ដើម្បី​ចង់​បង្វែងដាន និង​ចង់​បំបាត់​ភស្តុ តាង​ផង គឺ​នាង​​​ឆ្លើយ​សារភាព​​ពេលសម្លាប់​ស្ត្រី​រង​គ្រោះ​យ៉ាង​រំភើយ…

រាជធានី​ភ្នំពេញ ៖ ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​បំផុត​មួយ ​ដែល​ទើប​បំបែក​បាន​នេះ ត្រូវ​នាង​ជា​ឃាតករ​ប្រាប់​​ថា ពិតជា​បាន​កាត់​សាកសព​ជា​ដុំ​ៗ​យក​ទៅ​បោះចោល​មែន ដើម្បី​ចង់​បង្វែងដាន និង​ចង់​បំបាត់​ភស្តុ តាង​ផង គឺ​នាង​​​ឆ្លើយ​សារភាព​​ពេលសម្លាប់​ស្ត្រី​រង​គ្រោះ​យ៉ាង​រំភើយ ​​អត់​ការ​តក់ស្លុត​ ហើយ​យ៉ាង​ច្បាស់​និង​ក្បោះក្បាយទៀតផង ​ប្រាប់​ដល់​សមត្ថកិច្ច ​ខណៈ​នាំ​នាង​ទៅ​ដល់​ផ្ទះ​ដែល​នាង​បាន​សម្លាប់​ស្ត្រី​រង​គ្រោះ ។ ជា​ការ​ពិត គឺ​នាង​ជា​ឃាតករ​សម្លាប់​មនុស្ស​ដ៏​មាន​ឈាម​ដ៏​ត្រជាក់ និង​សាហាវព្រៃផ្សៃ​ខ្លាំងណាស់ ។ អ្វី​ដែល​ធ្វើ​ឱ្យ​ហួសចិត្ត​ពេល​ដែល​ឮ​នាង​និយាយ​ត្រង់​ឃ្លា​ថា «​ពេល​ខ្លះ​ញ៉ុ​ម​ឆ្លាត ត្រង់​ថា​ទូទឹកកក​នេះ កក​ខ្លាំង​ណាស់ ចឹ​ង​ញ៉ុ​ម​បន្ថយ​កន្លែង​នេះ​ឱ្យ​កក​ល្មម ដើម្បី​ស្រួល​កាត់​សព​ជា​ដុំ​ៗ ព្រោះ តែ​ញ៉ុ​ម​ខ្លាច​ឈាម​ណាស់​» ។

https://www.facebook.com/lin.yeye.96/videos/1046717222383727/

ស្ត្រី​ជា​ឃាតករ​​ឆ្លើយសារភាពទៀត​​ថា «ខ្លួន​ពិតជា​បានសម្លាប់​ស្ត្រី​រង​គ្រោះ​ប្រាកដ​មែន ដោយ​ដំបូង​បាន​ចាប់​ច្របាច់ក​និង​កាច់ក​បំបាក់ ។ លុះ​ដឹង​ថា ​ស្លាប់​ហើយខ្លួន​ក៏​បាន​យក​កាំបិតប៉័ងតោ​កាត់​សព​ជា​កំណាត់​ៗ ដោយ​​កាត់​ដៃ កាត់​ជើង កាត់​ក្បាល វះ​ពោះ ពុះ​ឆ្អឹងជំនីរ ពន្លះ​យក​សាច់ ច្រក​ដាក់​ស្បោង​ខ្មៅ​ដាក់​ក្នុង​ធុង
​ក្លា​ស្សេ​ធំ​មួយ និង​ជញ្ជូនយក​ទៅ​បោះចោល​នៅ​ក្នុង​ទន្លេ​បន្តិច​ម្តង​ៗ​ទាល់តែ​អស់ ។ ចំពោះការ​​​ខ្ចប់​សព​ដែល​កាត់​ជា​បំណែក​ៗ​យក​ទៅ​បោះចោល​នេះ គឺ​ដើម្បី​មិន​ឱ្យ​នរណា​ម្នាក់​ចាប់អារម្មណ៍​នោះឡើយ ។

ក្រោយ​ពី​ទទួល​បានការ​សារភាព​ប្រាប់​អំពី​សកម្មភាព​របស់​ខ្លួន​ទៅ​លើ​ស្ត្រី​ជា​ជន​រង​គ្រោះ​រួច​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​មិថុនា កម្លាំង​កងរាជអាវុធហត្ថ​ក៏​នាំ​ខ្លួន​ស្ត្រី​ដៃដល់​ទៅ​ធ្វើការ​ឆែកឆេរ​ក្នុងផ្ទះ​របស់​ខ្លួន និង​បាន​នាំ​ទៅ​ឱ្យ​ចង្អុល​កន្លែង​ ដែល​បាន​យក​បំណែក​សព​របស់​ស្ត្រី​រង​គ្រោះ​មួយ​ចំណែក មាន​ប្រអប់ដៃ ប្រអប់ជើង​ទៅ​បោះចោល​នៅ​មាត់ទន្លេ​ផង​ដែរ ។ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​សម្លាប់​នេះ ​គឺជា​រឿងប្លន់​សម្លាប់ ដោយសារ​តែ​កន្លង​មក​ ស្ត្រី​ជា​ជន​ដៃដល់​បាន​ខ្ចី​លុយ​ពី​ស្ត្រី​រង​គ្រោះ ។ ​

https://www.facebook.com/lin.yeye.96/videos/1046717242383725/

គួរបញ្ជាក់ថា ​សមត្ថកិច្ច​កា​រិយា​ល័យ​ព្រហ្មទណ្ឌ​នៃ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កង​រាជ​អាវុធហត្ថ​ខណ្ឌដូនពេញ បាន​បំបែកសំណុំរឿង​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​មួយ ដោយ​ឃាត់​ខ្លួន​ស្ត្រី​ជាជន​ដៃដល់​ម្នាក់ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាពសម្លាប់​ស្ត្រី​ជា​ជាង​អ៊ុតសក់​នៅ​ផ្សារ​​ចាស់​ដែលជា​មិត្តភក្តិ​របស់​ខ្លួន ។

អ្វី​ដែល​មាន​សារជាតិ​សាហាវព្រៃផ្សៃ​បំផុត​កម្រ​ជួប​ប្រទះ​នោះ​គឺ ក្រោយ​ពី​សម្លាប់​ហើយ​បានយក​កាំបិត​ប៉័ងតោ​កាត់​សព​ជា​បំណែក​ៗ ច្រក​ថង់​ខ្មៅ​ ដូច​គេ​ច្រក​សាច់​គោ ​សាច់​ជ្រូក ហើយ​យកទៅ​បោះចោល​ក្នុង​ចេតនា​បំបិទ​ភស្តុតាង ។ ហេតុការណ៍​វែកមុខ​ឃាតករ​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង ១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ​មិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​៤០Eo ផ្លូវ​លេខ​១៥៤ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

https://www.facebook.com/lin.yeye.96/videos/1046718749050241/

ស្ត្រី​ឃាតករ​ជា​ជន​ដៃដល់ ​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នេះ​ ឈ្មោះ ដា អាយុ​​ជិត​៤០​ឆ្នាំ ​​នាងមានប្តីរហូត​ដល់៦នាក់ ដែលប្តីចុងក្រោយគេគឺជាជនបរទេស មាន​មុខរបរ​លក់​បាយ​សម្ល ស្នាក់​នៅផ្ទះ​លេខ​៤០Eo ផ្លូវ​លេខ​១៥៤ ក្នុង​សង្កាត់​ជ័យ​ជំនះ ​។ រីឯ​ស្ត្រី​រង​គ្រោះ​ឈ្មោះ គឹ​ម យ៉ា​នាង អាយុ៤០​ឆ្នាំ ជា​ជាង​អ៊ុតសក់​នៅ​ផ្សារ​ចាស់ និង​ជា​ស្ត្រី​មេម៉ាយ មានកូន​ស្រី​ម្នាក់​ឈ្មោះ ពេជ្រ ស៊ា​វ​ម៉ី អាយុ​១៧​ឆ្នាំ និង​មាន​ទីលំនៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ ។ (សម្រួលដោយ៖ ស្រីណា​)

https://www.facebook.com/lin.yeye.96/videos/1046718905716892/

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ