ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញស្ត្រីម្នាក់ជាប់​អ៊ុតសក់​ឱ្យម៉ូយ ឆ្លៀត​ឱកាស​ចូលក្នុងហាង…នាងស្រែកផ្អើល​ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បន្ទាប់​ពី​ឃើញ​ស្ត្រី​ជា​ជាង​អ៊ុតសក់​ម្នាក់​កំពុង​រវល់​ជាប់ដៃ​អ៊ុតសក់​ឲ្យ​ម៉ូយ បាន​ឆ្លៀតឱកាស​ចូល​ទៅ​ឆក់​កាបូប​លុយ​របស់​ស្ត្រី​រង​គ្រោះ​ដល់​ក្នុង​តូប រួច​ហើយ​ព្យាយាម​រត់គេច​ខ្លួន ប៉ុន្តែ​រត់​មិន​រួច​ឡើយ ដោយ​ត្រូវ​ស្ត្រី​រង​គ្រោះ​ឃើញ​ទាន់​ស្រែក​ឆោឡោ បង្ក​ឲ្យ​មានការ​ផ្អើល​ដល់​អ្នក​ភូមិ រួម​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​នាំ​គ្នា​ដេញ​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ រួច​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បន្ទាប់​ពី​ឃើញ​ស្ត្រី​ជា​ជាង​អ៊ុតសក់​ម្នាក់​កំពុង​រវល់​ជាប់ដៃ​អ៊ុតសក់​ឲ្យ​ម៉ូយ បាន​ឆ្លៀតឱកាស​ចូល​ទៅ​ឆក់​កាបូប​លុយ​របស់​ស្ត្រី​រង​គ្រោះ​ដល់​ក្នុង​តូប រួច​ហើយ​ព្យាយាម​រត់គេច​ខ្លួន ប៉ុន្តែ​រត់​មិន​រួច​ឡើយ ដោយ​ត្រូវ​ស្ត្រី​រង​គ្រោះ​ឃើញ​ទាន់​ស្រែក​ឆោឡោ បង្ក​ឲ្យ​មានការ​ផ្អើល​ដល់​អ្នក​ភូមិ រួម​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​នាំ​គ្នា​ដេញ​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ រួច​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្នុង​តូប​អ៊ុតសក់​មួ​យក​ន្លែ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ផ្សារ​តាំង​កសាង​ចាស់ ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ម៉ៅ ពុទ្ធា​រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តា​ងួ​ន​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​នៅ​ក្នុង​កាបូប​ដែល​ជនសង្ស័យ​ឆក់​យក​ទៅ​រួម​មាន​លុយ​និង​សម្ភារៈ​មួយ​ចំនួន​ដែល​ជា​របស់​ស្ត្រី​ម្នាក់​ឈ្មោះ និ​ញ ឆៃ​វី អាយុ​៣៥​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ ស្នាក់​នៅ​ក្នុងភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​ជា​ជាង​អ៊ុតសក់​បាន​ទុក​កាបូប​លុយ​ខាងលើ​ឲ្យ​កូនស្រី​តូច​ម្នាក់​របស់​គាត់​ដេក​ឱប​នៅ​លើ​កៅអី​ក្នុង​តូប​ក្បែរ​ខ្លួន​គាត់​ដែរ បន្ទាប់​មក​គាត់​បាន​អ៊ុតសក់​ឲ្យ​ម៉ូយ ។ លុះ​ពេល​កំពុង​ជាប់ដៃ​អ៊ុតសក់​ភ្លេចខ្លួន ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ដើរ​ចូល​ទៅ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​លុយ​រត់គេច​ខ្លួន​តែ​ម្ដង ហើយ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​គាត់​ឃើញ​ទាន់ ក៏​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​កម្លាំង​ប្រជា​ការពារ​នាំ​គ្នា​ជួយ​ដេញ​តាម​ចាប់ខ្លួន​បាន រួច​នាំ​ទៅ​ប្រគល់​ឱ្យ​នគរបាល​ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ