ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នៅថៃ​ ទាំងអ្នកលក់និងអ្នកផ្សាយ​ជា​តារា…​​ចេញ​ដីកា​កោះហៅ​ជាថ្មី

4 ឆ្នាំ មុន

ថៃ​៖ ​ប្រភពឱ្យដឹងថា មាន​ដីកា​​កោះហៅ​ក្រុមតារា Net Idol ចំនួន​១៣​នាក់ ​ក្នុង​ចំណោម​៣៧​នាក់​​​ ពាក់ព័ន្ធ​​​ការ​លក់​ផលិតផល​គ្រឿងសម្អាង Magic Skin…

ថៃ​៖ ​ប្រភពឱ្យដឹងថា មាន​ដីកា​​កោះហៅ​ក្រុមតារា Net Idol ចំនួន​១៣​នាក់ ​ក្នុង​ចំណោម​៣៧​នាក់​​​ ពាក់ព័ន្ធ​​​ការ​លក់​ផលិតផល​គ្រឿងសម្អាង Magic Skin ដោយខុស​ច្បាប់​ និងធ្វើការ​ផ្សាយឃោសនា​​​​លើស​ពី​ការ​ពិត នូវ​គុណប្រយោជន៍នាំឱ្យប៉ះ​ពាល់​ដល់សុខភាពដល់អ្នក​ប្រើប្រាស់ ។ ​

​គួរបញ្ជាក់ថា ផលិតផល​ជាអាហារ​ដែល​​កំណត់​អាច​ផ្សាយ​ឃោសនាបាន គឺត្រូវតែ​មានការ​​សុំ​​​អនុញ្ញាត​ជា​មុន​សិន បើ​មិន​បានសុំទេ ហើយ​បែរយក​ទៅ​ផ្សាយ​នោះ​នឹងទទួល​ទោស​ ។ ក្រុម​សិល្បករ​​​ដែល​ត្រូវ​កោះ ហៅទាំង១៣​នាក់​ នឹង​​មានអត្រាអាច​​​ជាប់គុក ក្រោយ​ទទួល​រង​ប​ណ្ដឹង ដែលស្ថិត​ក្នុង​ការ​​ស៊ើបសួរបន្ត​ ។

ចំណែកឯអ្នកពាក់ព័ន្ធចំនួន​២៤​នាក់ទៀត កំពុង​ស្ថិត​ក្នុង​ស៊ើបសួរដែល​អាច​នឹង​ជាប់គុក​ដូច​គ្នា ព្រោះបាន​ផ្សាយ​ផលិតផល​សម្អាង​ថា​ ​អាច​បញ្ចុះ​ដើមដៃ ជើង ជាតិ​ខ្លាញ់​ ​​​ដែល​​​ពាក្យ​ទាំងនេះ ​​ត្រូវគេបាន​​ហាមឃាត់​​ ។

សម្រាប់​អ្នកគ្រប់គ្រង​​ និ​វ​ខ្លៀ ហាន់​សា គុ​សា​ឡុ​ម​ណូ​ម៉ៃ និង ​ឌី​ជេ ភេ​ត​ចា វិ​ឆៀន គុ​សា​ឡុ​ម​ណូ​ម៉ៃ ​​គឺពួក​គេ​ទើបបាន​ដឹង​​​ពីរឿង​នេះ​​ថា​ ​ពួកគេទាំង២​​កំពុង​ត្រូវ​បាន​កោះហៅ​ ​ខណៈ​មានការកោះ​​ហៅ​ទៅ​ម្ដង​រួច​ហើយ ​។ ចំណែក​ជំនួយកា​របស់​តារា​សម្ដែង​លោក ម៉ា​ឆ ជុ​ថា​វុ​ឌ្ឍ ផាត់​កាំ​ផុ​ន ឱ្យ​ដឹងដែរ​​ថា នៅ​មិន​ទាន់​មាន​ដីកាកោះ​ហៅមក​ដល់​ផ្ទះ​​ទេ ​តែបានដឹង​​ហើយ ថានឹង​​ហៅ​សារជា​ថ្មី​ទៀត ។

នេះជា​រាយ​នាម​តារា​ដែល​ត្រូវ​កោះហៅ​ទាំង១៣នាក់ ​១- ប៉ាន់​ប៉ាន់ សុ​ណ័ត​ថា អ៊ុ​ដុម​ស៊ិ​ន, ២- ខ្វាន់ អ៊ុ​សា​មណី ភូ​ន​គើ​ត, ៣-តៃ​ហ្វ៊ុ​ន KPN ក​ណុ​ក​ឆ័ត ម៉ា​រ៉ៈ​យ៉ា​ត​អន, ៤-ភេ​ត​ចា វិ​ឆៀន គុ​សា​ឡុ​ម​ណូ​ម៉ៃ, ៥-វិខ្លៀ ហាន់​សា ជឹ​ង​វិ​វ៉ា​ត់​នួ​ង, ៦-មេ​យ៍ ភិ​ឆ​ណា​ដ សាខា​កន ៦- សៃ​រ៉ា, ៨-ម៉ា​ឆ ជុ​ថា​វុ​ឌ្ឍ ផាត់​កាំ​ផុ​ន, ៩-ហ្វា​យ អ៊ែ​ម​ហ្វា​យ, ១០-ណ័ត​ហ​ថ័យ ស៊ែ​ង​ភេ​ថ, ១១-ក​យ រ៉ាត​ឆៈ​វិ​ន វង្ស​វិ​រិ​យ៉ៈ​, ១២-ជុ​ថា​រា់ត់ Net Idol អេស​ស្ទ័​រ និង១៣-ឌុ​ចៈ​ឌិ​វ ធី​រ៉ៈ​វ៉ា​ត់ ប៊ុត​តៈ​យ៉ា ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ