ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ត្រូវ​ផ្តល់​ឥណទាន​ដល់​អាជីវកម្ម​ធុន​តូច ?

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ខណៈ​សហគ្រាស​ធុន​តូច និង​មធ្យម ឬ​ហៅ​កាត់​ថា (SME) ជា​ច​លករ​ដ៏​សំខាន់​ក្នុង​ចំណែក​សេដ្ឋកិច្ច​កម្ពុជា ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន ដូច​ជា​ធនាគារពិភពលោក និង​ធនាគារ​ក្នុងស្រុក​ជា​ច្រើន​ផង​ដែរ…

​រាជធានី​ភ្នំពេញ ៖ ខណៈ​សហគ្រាស​ធុន​តូច និង​មធ្យម ឬ​ហៅ​កាត់​ថា (SME) ជា​ច​លករ​ដ៏​សំខាន់​ក្នុង​ចំណែក​សេដ្ឋកិច្ច​កម្ពុជា ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន ដូច​ជា​ធនាគារពិភពលោក និង​ធនាគារ​ក្នុងស្រុក​ជា​ច្រើន​ផង​ដែរ បាន​បន្ត​គាំទ្រ និង​ជ្រោមជ្រែង​វិស័យ SME អោយ​កាន់តែ​ច្រើន ដើម្បី​ជំរុញ​អោយ​វិស័យ​នេះ​បាន​ចូលរួម​ចំណែក​បន្ត​ទៀត ដល់​ការ​ជួយ​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ក្នុងស្រុក និង​កំណើនសេដ្ឋកិច្ច​។

​ប្រាកដ​ណាស់ ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​ធុន​តូច​នៅ​កម្ពុជា សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (International Finance Corporation-IFC) ដែល​ជា​ផ្នែក​មួយ​នៃ​ធនាគារពិភពលោក​នោះ បាន​សម្រេច​សហការ​ជាមួយ​ជាមួយ​ធនាគារ​ក្នុងស្រុក ដើម្បី​ផ្ដល់​កម្ចី ឥណទាន​ដល់​សហគ្រាស​ធុន​តូច ដើម្បី​អោយ​សហគ្រាស​នេះ មាន​ទុន​ក្នុង​ការ​ពង្រីក​អាជីវកម្ម​បន្ថែម​ទៀត ។

បើ​តាម​លោកស្រី អេ​ង លី​គង់ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោកស្រី​រំពឹង​ថា សហគ្រិន​ក្នុង​វិស័យ SME ជា​ពិសេស​សហគ្រិន​ស្ត្រ​ផ្ទាល់ នឹង​អាច​មាន​ច្រក​បន្ថែម ក្នុង​ការ​ទទួល​បាន​នូវ​ទុន​សម្រាប់​ពង្រីក​អាជីវកម្ម​បន្ថែម ខណៈ​កន្លង​មក​ការ​ស្វែងរក​ប្រភព​ទុន​ដើម្បី​ពង្រីក​អាជីវកម្ម​ជា​បញ្ហា​ចំបង​មួយ​របស់​សហគ្រិន​ក្នុងស្រុក ។ លោកស្រី​បាន​បន្ត​ថា « នៅ​ពេល​ដែល​យើង​មាន​ទុន​បន្ថែម​សម្រាប់​ពង្រីក​អាជីវកម្ម​នោះ យើង​ក៏​រំពឹង​ថា វិស័យ​SME នឹង​មានការ​រីក​ចម្រើន​បាន​មួយ​កម្រិត​ទៀត ហើយ​វា​នឹង​ចូលរួម​ចំណែក​កាន់តែ​ធំ ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ កំណើនសេដ្ឋកិច្ច តាម​រយៈ​ការ​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ផ្ដល់​ប្រាក់​ចំណូល​សម្រាប់​ផ្គង់​ផ្គត់​គ្រួសារ​របស់​ពួក​គេ​ជាដើម » ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ IFC បានអោយ​ដឹង​ថា កន្លង​មក​សហគ្រាស​ធុន​តូច នៅ​កម្ពុជា​ពុំ​ទាន់​បាន​ទទួល​ហិរញ្ញប្បទាន​គ្រប់គ្រាន់​ឡើង​សម្រាប់​ពង្រីក​អាជីវកម្ម ដែល​ជា​ហេតុ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​សម្រេចចិត្ត​ក្នុង​ការ​ផ្ដល់​កម្ចី​ប្រកបដោយ​ការ​ទទួលខុស ។ នេះ​ជា​ឧបសគ្គ សម្រាប់​សហគ្រាស ក្នុង​ការ​ពង្រីក​អាជីវកម្ម​បន្ថែម​ទៀត ។

​លោក Vivek Pathak នាយក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វិ​ក​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា សហគ្រាស​ធុន​តូច និង​មធ្យម បាន​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​បង្កើត​ការងារ​ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​ចំណូល​ទាប ប៉ុន្តែ​សហគ្រាស​ទាំងនេះ ជួប​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​កម្ចី ព្រោះតែ​សហគ្រាស​ទាំងនេះ​មាន​ទំហំ​តូច បទ​ពិសោធន៍​តិចតួច និង​កត្តារួម​ផ្សំ​ផ្សេង​ៗ​ទៀត ។

លោក Shin Chang Moo អគ្គនាយក​ធនាគារ​ភ្នំពេញ​ពាណិជ្ជ ជា​ធនាគារ​ក្នុងស្រុក​មួយ​យល់ព្រម​សហការ​ជាមួយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ICF បាន​មាន​ប្រសាសន៍​ថា សហគ្រាស​ធុន​តូច​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​កំពុង​មាន​សក្ដានុពល និង​ជា​វិស័យ​ដែល​បាន​ចូលរួម​ចំណែក​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា ។ លោក​ថា​៖« ធនាគារ​ភ្នំពេញ​ពាណិជ្ជ ប្ដេជ្ញា​ផ្ដល់​ឱ្យ​សហគ្រាស​ទាំងនេះ នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ និង​កម្ចី​សម​ស្រប​បំផុត ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​ពួក​គេ​អាច​ពង្រីក​អាជីវកម្ម​ខ្លួន បង្កើត​ការងារ​និង​មានឱកាស​ចូលរួម​កសាង​សេដ្ឋកិច្ច​កម្ពុជាផង​ដែរ » ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ