ខេមរនាមមានន័យប្រពៃថ្លៃថ្លាណាស់អ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើមលោកបានពោលសរសើរមាតាបិតាដែលដាក់ឈ្មោះឱ្យកូនទៅតាមក្បួនតម្រាមើលតាមកម្លាំងថ្ងៃក៏ជួយលើករាសីកូនឱ្យខ្ពស់ត្រដែត។ អក្ខរព្យញ្ជនៈទាំង៣៣តួត្រូវបានបែងចែកទៅតាមកម្លាំងថ្ងៃទាំង៧ងាយស្រួលលោកអ្នកជ្រើសរើសឈ្មោះកូនឱ្យត្រូវទៅតាមតម្រាក្បួនច្បាប់ ៖
ថ្ងៃចន្ទមានអក្សរ៥តួ ក ខ គ ឃ ង, ថ្ងៃអង្គារមានអក្សរ៥តួ ច ឆ ជ ឈ ញ, ថ្ងៃពុធមានអក្សរ៥តួ ដ ឋ ឌ ឍ ណ, ថ្ងៃពុធពេលយប់មានអក្សរ៤តួ យ រ ល វ, ថ្ងៃព្រហស្បតិ៍មានអក្សរមានអក្ស៥តួ ប ផ ព ភ ម, សុក្រមានអក្សរ៣តួ ស ហ ឡ, ថ្ងៃសៅរ៍មានអក្សរ៥តួ ត ថ ទ ធ ន និងអាទិត្យមានអក្សរ ៨តួ អ អា អិ អី អុ អូ អេ អោ ។
តទៅនេះនឹងមានការស្រាវជ្រាវរាវរកឈ្មោះដែលមានសំឡេងពីរោះនិងមានន័យជ្រៅតាំងពីអក្សរ ក រហូតដល់អក្សរ អ ហើយលោកអ្នកអាចយកឈ្មោះណាមួយមកដាក់ឈ្មោះឱ្យកូនបានតាមសញ្ញាចូលចិត្តចុះ ។
គន្ធ- អានថា គាន់ ប្រែថា គ្រឿងក្រអូប, ក្លិន។ បើភ្ជាប់នៅពីមុខពាក្យដទៃទៀតរឹតតែពីរោះដូចជា គន្ធមាលា, គន្ធបុប្ជា, គន្ធពិដោរ ផ្កាដែលមានក្លិនក្រអូបឈ្ងុយឈ្ងប់ ឬក្លិនក្រអូបឈ្ងុយ, គន្ធវារី ទឹកអប់ ឬទឹកក្រអូប, គន្ធរស រសជាតិឆ្ងាញ់ពិសេស, គន្ធពាណិជ្ជ អ្នកលក់គ្រឿងក្រអូប ។ គន្ធនេះបើភ្ជាប់ សុ នៅពីមុខផងរឹតតែប្រសើរពន់ពេក ។
គង់- អ្នកដែលរក្សាទ្រព្យសម្បត្តិគង់វង្ស អ្នកដែលមានសេចក្តីសុខគ្មានសត្រូវបៀតបៀន។ ឈ្មោះនេះប្រើបានទាំងកូនប្រុស-ស្រី ជាឈ្មោះមានជ័យ ។
គី- ជាឈ្មោះបែបហុងស៊ុយ។ គេជាអ្នកដែលមិនចេះប្រើអំពើហិង្សា ជាអ្នកចូលចិត្តភាពផ្អែមត្រជាក់។ ជាមនុស្សដែលចេះក្តាប់យកផលប្រយោជន៍ ហើយចេះថែរក្សាទុកដាក់សម្បត្តិទ្រព្យនោះបានល្អ ។
គុណ- ដំណើរធ្វើឱ្យចម្រើនច្រើនឡើងដោយសេចក្តីល្អ សេចក្តីបរិសុទ្ធ ។ ឈ្មោះគុណ គេឃើញមានប្រើច្រើន បើមានភ្ជាប់ពាក្យ សុ នៅពីមុខផងរឹតតែពីរោះ និងមានអត្ថន័យជ្រៅ សុគុណ អ្នកមានគុណធម៌ដ៏វិសេសវិសាល ។
គោរព- សេចក្តីលំអុតលំអោន ដំណើរប្រតិបត្តិតាមដោយយកចិត្តទុកដាក់។ នៅក្នុងរឿងព្រេងបុរាណមានឈ្មោះព្រះចន្ទគោរព ពិតជាពីរោះណាស់ ។
គំនិត- ឃើញមានប្រើឈ្មោះនេះច្រើន មានន័យថា ការគិត យោបល់ល្អ គំនិតល្អ, អ្នកមានគំនិត ។
គំរូ- ជាឈ្មោះមនុស្សថ្លៃថ្នូរ។ ចាស់ៗច្រើននិយាយទៅកាន់កូនចៅថា ត្រូវធ្វើជាគំរូឱ្យគេ, ត្រូវមើលអ្នកឧស្សាហ៍យកធ្វើជាគំរូសម្រាប់ខ្លួនយើង ។
គាំ- ច្រើនជាឈ្មោះឥស្សរជនដែលមានលក្ខណៈមាំទាំល្អ ។ នៅមានត…
ចែករំលែកព័តមាននេះ