ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងសិក្សា​ស្ដារ​«ស្ទឹងតូច​កណ្ដៀង»នេះ​​ឡើង​វិញ..!

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ដោយ​ការ​យកចិត្តទុកដាក់ចំពោះ​ជីវភាព ​និង​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ស្រុក​កណ្ដៀង លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តពោធិ៍សាត់ និង​លោក​ជំទាវ…

ខេត្តពោធិ៍សាត់ ៖ ដោយ​ការ​យកចិត្តទុកដាក់ចំពោះ​ជីវភាព ​និង​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ស្រុក​កណ្ដៀង លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តពោធិ៍សាត់ និង​លោក​ជំទាវ បាន​ផ្ដួចផ្ដើម​សិក្សា​គម្រោង​ស្ដារ​ស្ទឹងតូច​កណ្ដៀង​ឡើង​វិញ ដែល​មាន​ប្រវែង​៣.៥០០​ម៉ែត្រ ចេញពី​ភូមិ​ស្ថានីយ ឃុំ​កណ្ដៀង កាត់​តាម​ឃុំ​ស្វាយ​លួង ដល់​ភូមិ​ធ្លក ឃុំ​ស្យា ។

គម្រោង​នេះ​ ត្រូវ​បាន​លោក​ឧកញ៉ា អ៊ុត ធី គាំទ្រទទួលយក​អនុវត្ត​ជា​អំណោយ​សប្បុរសធម៌ តាមរយៈ​លោក ស៊ុ​យ សែ​ម និង​លោក​ជំទាវ ដើម្បីលើកកម្ពស់​ជីវភាព បរិស្ថាន អនាម័យ សុខ​មា​លភាព​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​កែ​លម្អ​សោភ័​ណ​ភាព​ទីប្រជុំជន​ផង​ដែរ ។ ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៩ លោក ស៊ុ​យ សែ​ម និង​លោក​ជំទាវ រួម​ដំណើរ​ដោយ​លោក​ឧកញ៉ា អ៊ុត ធី ជា​ម្ចាស់​អំណោយ និង​លោក កែវវ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម បានជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​កណ្ដៀង ដើម្បី​សម្តែង​ការ​នឹករឭក និង​ជម្រាប​ជូន​អំពី​អត្ថប្រយោជន៍​នៃ​ការ​ស្ដារ​ស្ទឹងតូច​កណ្ដៀង​នេះ ។

លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​លើក​ឡើង​ថា ដោយ​ពិនិត្យ​ឃើញ​ស្ទឹងតូច​កណ្ដៀង​នេះ​គោក​រាក់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ លោក​ក៏​បាន​ស្នើ​ឲ្យ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត សិក្សា​គម្រោង​ស្ដារ​ឡើង​វិញ​ដើម្បី​នាំ​ទឹក​ជូន​ដល់​ប្រជាពលរដ្ឋ​ប៉ែក​ខាងក្រោម​ប្រើប្រាស់ ។ បន្ទាប់​ពី​សិក្សា​រួច លោក​ឧកញ៉ា អ៊ុត ធី បាន​ស្ម័គ្រចិត្ត​ជួយ​ស្ដារ​ឡើង​វិញ​ដោយ​ទឹកចិត្ត​ស្មោះសរ តាម​រយៈ​រូប​លោក​ផ្ទាល់ ហើយ​ក្រុមការងារ​ក៏​បាន​ជួយ​ប្រេង សាំង​ជាង​១.០០០​លី​ត្រ​ចូលរួម​ដែរ ។

លោក ស៊ុ​យ សែ​ម បន្ត​ទៀត​ថា នៅ​ពេល​ស្ដារ​រួច ស្ទឹងតូច​កណ្ដៀង​នេះ​ជា​ផ្លូវទឹក​មួយ​ដ៏​សំខាន់ នាំ​ទឹក​ពី​ស្ទឹង​ពោធិ៍សាត់​ទៅ​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​ឃុំ​កណ្ដៀង ឃុំ​ស្រែ​ស្ដុក និង​ឃុំ​ស្យា សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​ក្នុង​ការធ្វើស្រែ​ចម្ការ ដាំ​ដំណាំ ចិញ្ចឹមសត្វ ដើម្បី​បង្កើន​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ។ លោក​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​ថា ពី​មុន​នៅ​ផ្សារ​កណ្ដៀង​នេះ​ពុំ​មាន​កន្លែង​ចាក់សំរាម​ទេ ទើបបងប្អូន​នាំ​គ្នា​ចាក់​ចូល​ទៅ​ក្នុង​ស្ទឹង​បណ្ដាល​ឲ្យ កកស្ទះ និង​ប៉ះពាល់​ដល់​បរិស្ថាន ប៉ុន្តែ​ឥឡូវនេះ​អភិបាលស្រុក​បាន​រៀបចំ​ឲ្យ​មាន​កន្លែង​ចាក់សំរាម​ហើយ ដូច្នេះ​ត្រូវ​យក​ទៅ​ចាក់​ឲ្យ​បាន​ត្រឹមត្រូវ ឬ​ប្រមូល​ដុត​ក្នុង​ឡ​ដើម្បី​ធ្វើ​ជី ។

លោក ស៊ុ​យ សែ​ម បាន​ថ្លែងអំណរគុណ​លោក​ឧកញ៉ា អ៊ុត ធី ដែល​មានចិត្ត​សប្បុរសធម៌​ជួយ​ស្ដារ​ស្ទឹងតូច​កណ្ដៀង​នេះ​ឲ្យ​ដំណើរការ​ឡើង​វិញ រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ ។ ជាមួយ​គ្នា​នេះ​លោក​ក៏​បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមានផ្ទះ​នៅ​ជួរ​មាត់​ស្ទឹង ត្រូវ​មានការ​យោគយល់​អធ្យាស្រ័យ និង​សហការ​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ការ​ស្ដារ​ស្ទឹង​នេះ​ដំណើរការ​ទៅ​ដោយ​រលូន ៕

អត្ថបទសរសេរ ដោយ