ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបនាយករដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្នើ​ម្ចាស់​ក្រុមហ៊ុន​ពិនិត្យ​ឈាម​អ្នកបើកបរ​មុន​យក​ធ្វើ​បុ​គ្គិល​បើកបរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ដល់​ម្ចាស់​ក្រុមហ៊ុន​ទាំង​ដឹក​អ្នកដំណើរ និង​ដឹក​ទំនិញ​ទាំង​ត្រូវ​ពិនិត្យ​អ្នកបើកបរ​មុន​នឹង​ទទួលយក​ធ្វើ​បុគ្គលិក ។ សម្តេច​ស ខេ​ង…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ដល់​ម្ចាស់​ក្រុមហ៊ុន​ទាំង​ដឹក​អ្នកដំណើរ និង​ដឹក​ទំនិញ​ទាំង​ត្រូវ​ពិនិត្យ​អ្នកបើកបរ​មុន​នឹង​ទទួលយក​ធ្វើ​បុគ្គលិក ។ សម្តេច​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​លើក​ឡើង​ក្នុង​ទិវា​ស​ប្ដា​ហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​លើក​ទី​១២ ប្រារព្ធ​នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ថា​រឿង​គ្រឿងញៀន​ជា​រឿង​សំខាន់​ចំពោះ​អ្នកបើកបរ​ព្រោះថា គ្រឿងញៀន​បាន​បំផ្លាញ​ស្មារតី​អ្នកបើកបរ​នៅ​ពេល​ប្រើប្រាស់​វា ។

សម្តេច​បញ្ជាក់​ថា ៖«​បញ្ហា​គ្រឿងញៀន​ជា​រឿង​សំខាន់ និង​រឿង​មួយទៀត ។ ទន្ទឹម​នឹង​នេះ​ខ្ញុំ​ក៏​យក​ឱកាស និង​អំពាវនាវ​ដល់​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំងអស់​ទាំង​ក្រុមហ៊ុន​ដឹក​ជញ្ជូន មនុស្ស និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ សូម​មេត្តា​ត្រួតពិនិត្យ​អ្នកបើកបរ​មុន​នឹង​យក​ចូល​បម្រើ​ការ​ក្នុង​ក្រុមហ៊ុន​» ។ សម្តេច​បន្ត​ថា ៖ «​មុន​ការ​សម្រេច​ជ្រើសរើស​ត្រូវ​ពិនិត្យ​ឈាម​សិន តើ​មាន​សារធាតុ​ញៀន ឬ​ក៏​អត់ ? បើ​មាន​សារធាតុ​ញៀន គឺ​សុំ​មេត្តា​កុំ​យក​ចូល​ជា​អ្នកបើកបរ​ពីព្រោះ​គ្រឿងញៀន កាលណា​សេពគប់​វា​ទៅ​វា​បំផ្លាញ​ប្រព័ន្ធ​សរសៃប្រសាទ​របស់​យើង អី​ញ្ចឹ​ង​វា​មិន​អាច​បញ្ជា​ឡាន​ឲ្យ​ត្រង់​ផ្លូវ​តាម​ច្បាប់​បាន​ទេ ។ អី​ញ្ចឹ​ង​សូម​អំពាវនាវ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់​មេត្តា​យកចិត្តទុកដាក់ និង​អនុវត្ត​បញ្ហា​នេះ​ឲ្យ​បាន​ផង​» ។

សម្តេច​បាន​លើក​ឡើង​ថា ការ​ស្នើ​សុំ​នេះ គឺ​ដើម្បី​សុវត្ថិភាព​សង្គម​យើង​ទាំងអស់​គ្នា ដោយ​ជៀង​វាង​កុំ​គិតតែ​ផលប្រយោជន៍​តែ​ក្រុមហ៊ុន​តែ​មួយ​នោះ​ទេ ។ យើង​ត្រូវ​គិត​ពី​សុវត្ថិភាព និង​ពី​ជីវិត​អ្នក​ដទៃ និង​ជីវិត​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ