ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ…​ថៃ ចាប់ដៃ ឡាវ និង​ម៉ា​ឡេ​ស៊ី ព្រមព្រៀង​ពាណិជ្ជកម្ម​អគ្គិសនី

4 ឆ្នាំ មុន

ប្រទេស​ថៃ​៖ យោង​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Bangkok Post ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គា​រ៍ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រសួង​ថាមពល​មាន​គម្រោង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​ម៉ា​ឡេ​ស៊ី និង​ឡាវ នៅ​ដើមខែ​កញ្ញា​ខាង​មុខ​នេះ ដែល​នឹង​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​អគ្គិសនី​កើនឡើង​បី​ដង​ក្នុង​ចំណោម​ប្រទេស​ទាំង​បី…

ប្រទេស​ថៃ​៖ យោង​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Bangkok Post ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គា​រ៍ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រសួង​ថាមពល​មាន​គម្រោង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​ម៉ា​ឡេ​ស៊ី និង​ឡាវ នៅ​ដើមខែ​កញ្ញា​ខាង​មុខ​នេះ ដែល​នឹង​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​អគ្គិសនី​កើនឡើង​បី​ដង​ក្នុង​ចំណោម​ប្រទេស​ទាំង​បី ។

កិច្ចព្រមព្រៀង​នឹង​ត្រូវ​បាន​ចុះ​ក្នុង​ទីក្រុង​បាងកក​រវាង​បុគ្គល​ជា​រដ្ឋាភិបាល​បីដូច​ជា​អាជ្ញាធរ​អគ្គិសនី​ប្រចាំ​ប្រទេស​ថៃ (Egat) Electricite du Laos និង Tenaga Nasional Berhad ។ ក្រោម​កិច្ចព្រមព្រៀង​ខាងលើ Egat គឺជា​អ្នកទិញ ចំណែកឯ​ភាគី​ពីរ​ទៀត​ជា​អ្នកលក់ ។ អ្នកតំណាង​របស់​ប្រទេស​ទាំង​បី​នឹង​ចុះ​កិច្ចព្រមព្រៀង​ទិញ​ថាមពល​ដែល​រួម​មាន​កិច្ចព្រមព្រៀង​មួយ​បន្ថែម​ទៀត​ដែល​ទិញ​អគ្គ​សិ​នី​ប្រមាណ​៣០០​មេ​ហ្គា​វ៉ា​ត់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ទាំង​បី​បាន​សាកល្បង​ការ​ទិញ​អគ្គិសនី​កាលពី​ឆ្នាំ ២០១៦ និង​២០១៧ ដែល​មើលឃើញ​មានការ​ទិញ​ថាមពល​ប្រមាណ​៥០​ម៉េ​ហ្គា​វ៉ា​ត់ ។

លោក Kulit Sombatsiri ដែល​ជា​អគ្គលេខាធិកា​អចិន្ត្រៃយ៍​របស់​ក្រសួង​ថាមពល​ថៃ​បាន​និយាយ​ថា ប្រទេស​ទាំង​បី​នឹង​ពិភាក្សា​ពី​ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ថ្មី ។

លើស​ពី​នេះ​ទៅ​ទៀត ក្រសួង​ថាមពល​បាន​ប្រកាស​ថា ពួក​គេ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់ខ្ពស់​ទាក់ទិន​នឹង​ថាមពល SOME នៅ​ថ្ងៃ​ទី​២៤​ដល់​២៨ ខែមិថុនា ខាង​មុខ​នេះ​ក្នុង​ទីក្រុង​បាងកក ។ លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​នឹង​ត្រូវ​បាន​រាយការណ៍​ទៅ​កិច្ចប្រជុំ​អាស៊ាន​ថ្នាក់​រដ្ឋមន្ត្រី​ស្តី​ពី​ថាមពល (AMEM) នៅ​ថ្ងៃ​ទី ៤​ដល់​៥ ខែកញ្ញា ក្នុង​ទីក្រុង​បាងកក​ដែរ ។

លោក​បាន​បន្ត​ថា AMEM នឹង​ពិភាក្សា​ពី​គម្រោង​កិច្ច​សហប្រតិបត្តិការ​ថាមពល​ក្នុង​តំបន់ ហើយនឹង​ផ្តោត​សំខាន់​លើ​ភាព​ត​ភ្ជាប់​នៃ​ប្រព័ន្ធ​ថាមពល​ក្នុង​អាស៊ី​អាគ្នេយ៍ បំពង់​ហ្គា​ស និង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម ។ លោក​បាន​បន្ថែម​ថា ប្រទេស​ថៃ​ចង់​ក្លាយជា​អ្នកដឹកនាំ​ក្នុង​តំបន់​ដើម្បី​ជំរុញ​ឲ្យ​មានការ​បង្កើត​ប្រព័ន្ធ​ថាមពល​ប្រចាំ​អាស៊ី​អាគ្នេយ៍​ដែល​ត​ភ្ជាប់​តំបន់​ដើម្បី​លើកតម្កើង​ការ​លូតលាស់​សេដ្ឋកិច្ច​។

ក្នុងឆ្នាំនេះ ប្រទេស​ថៃ​មាន​គម្រោង​រៀបចំ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​សម្រាប់​មជ្ឈមណ្ឌល​ថាមពល​អាស៊ាន​ដើម្បី​ជំរុញ​ដល់​ការ​ខិតខំ​ក្នុង​ការ​បង្កើត​បណ្តាញ​ថាមពល​ជីវៈ​ឥន្ធនៈ​អាស៊ាន និង​បណ្តាញ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ថាមពល​ជីវៈ​ឥន្ធនៈ​ជាដើម ៕

ប្រភព ៖ Bangkok Post , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ