រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង មាស សុខសោភា បានសម្តែងនូវទឹកចិត្តជ្រះថ្លាចូលរួមចំណែកក្នុងព្រះពុទ្ធសាសនា តាមរយៈទីងមោងដែលបានឆ្នៃប្រឌិតយ៉ាងស្រស់ស្អាតដូចមុខរបស់នាង។
ទីងមោងដែលមានការឆ្នៃប្រឌិតដ៏ល្អដែលគេហៅថា ទីងមោងឆ្នាំ២០១៩នោះ កំពុងត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីទីងមោងទាំងនោះ ត្រូវបង្កើតឡើងដោយយកតាមមុខតារាខ្មែរមួយចំនួន។ ក្នុងចំណោមទីមោងទាំងអស់ ដែលបានឆ្នៃឡើងនោះក៏មានមួយមុខដូចទៅនឹងនាង មាស សុខសោភា ផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីឃើញរូបភាពមួយនេះ តារាចម្រៀងជួរមុខនៅក្នុងផលិតកម្មថោន រូបនេះមិនមានការប្រតិកម្មណាមួយឡើយ ផ្ទុយទៅវិញនាងបែរជាសម្តែងការកោតសរសើរពីភាពឆ្នៃប្រឌិតនេះទៅវិញ។
តារាចម្រៀង មាស សុខសោភា បានលើកឡើងថា កាលពីតូច មាស សុខសោភា ក៏ធ្លាប់រត់ពេលឃើញទីងមោងម្តងៗ តែបានឃើញទីងមោងឆ្នាំ២០១៩ ជាពិសេសគឺទីងមោង មាស សុខសោភា នាងពិតជាមានការកោតសរសើរចំពោះស្នាដៃកូនខ្មែរ ដែលពោរពេញដោយគំនិតច្នៃប្រឌិតមួយនេះ។ នាងសង្ឃឹមថា ទីងមោងឆ្នាំ២០១៩នេះ និងមិនធ្វើឱ្យអូនតូចៗរត់ទៀតទេ។
មាស សុខសោភា សូមសម្តែងនូវទឹកចិត្តដែលជាសទ្ធាជ្រះថ្លា ចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនាតាមរយៈទីងមោង មាស សុខសោភា ក៏ដូចជាសូមគោរពអញ្ជើញបងប្អូនពុទ្ធសាសនិកទាំងអស់ចូលរួមជាមួយគ្នា ដើម្បីជាកុសល និងជាចំណែកទ្រទ្រង់ព្រះពុទ្ធសាសនា៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ