ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​មិន​ថយ​ចុះ​នោះ​ទេ​មួយ​រយៈ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ថ្ងៃ​ៗ​មិន​ទាន់​ថយ​ចុះ​នោះ​ទេ ក្នុង​មួយ​រយៈពេល​នេះ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ថ្ងៃ​ៗ​មិន​ទាន់​ថយ​ចុះ​នោះ​ទេ ក្នុង​មួយ​រយៈពេល​នេះ ។ សម្តេច ស ខេ​ង ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​លើក​ក្នុង​ទិវា​ស​ប្តា​ហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​លើក​ទី​១២ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ យ៉ាង​ដូច្នេះ​ថា ៖ «​តាម​ខ្ញុំ​តាមដាន​ជា​ប្រចាំ​រៀងរាល់ថ្ងៃ​នោះ គឺ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​មិនមែន​ថយ​ចុះ​នោះ​ទេ ។

នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា​ការ​គោរព​ច្បាប់​ក្នុង​ពេល​ធ្វើ​ដំណើរ​ហាក់បីដូចជា មានការ​ធ្លាក់​ចុះ ។ ការ​ពិត​ហើយ​យើង​ក៏​ត្រូវ​មាន​មើលឃើញ​ក​ក្តា​ផ្សេង​ទៀត ដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ដូច​ជា កំណើត​យានយន្ត​កើន​រហូត​៣០% នៅ​ឆ្នាំ​២០១៨ ហើយ​ដើមឆ្នាំ​២០១៩ មក​បច្ចុប្បន្ន​នេះ​ចំនួន​នេះ​វា​កើនឡើង​ច្រើន​ជាង​នេះ​ទៀត​ដោយ​មិន​ទាន់​គិត​ពី​ម៉ូតូ និង​ទោច​ក្រ​យាន្ត​ផង​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ចំពោះ​ការ​កើនឡើង​យានយន្ត​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​ក​ក្តា​មួយ​ដែល​គួរ​ចាប់អារម្មណ៍​ដែល​ត្រូវ​រក​ដំណោះស្រាយ​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បានជា​អតិបរមា​ណ​ផង​ដែរ ។ សម្តេច​ក៏​បាន​លើក​ឡើង​ការ​ប្រារព្ធ​ទិវា​គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​១២ ថ្ងៃនេះ គឺជា​ការ​ផ្ញើ​សារ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ជូន​ចំពោះ​អ្នក​ប្រើប្រាស់​ទាំង​ត្រូវ​យក​អស់​ស្មារតី​ក្នុង​ការ​គោរព​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​គ្រប់ការ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ និង​មាន​សីលធម៌​យោគយល់ អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ប្រការ​ទាំងនោះ គឺជា​ឱសថ​ដ៏​ស័​ក្ត​សិទ្ធ​ក្នុង​ការ​បំបាត់​គ្រោះថ្នាក់​ចរាចរណ៍ និង​ទទួល​សេចក្តីសុខ​ជា​និច្ច​និ​រ​ន្ត៍ ។

សម្តេច​ក៏​បាន​អាះអាង​ថា គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​កំពុង​តែ​ខិតខំ​ទប់ស្កាត់​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​រយៈ​ការ​ដាក់​ចេញ​ផែនការ​សកម្មភាព​ដល់​គ្រប់​យន្តការ​ចំណុះ​ទាំងអស់ និង​ខិតខំ​អនុវត្ត​ចាប់ពី​ពេល​នេះ​តទៅ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ចូលរួម​អនុវត្ត​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាក​យក​រដ្ឋមន្ត្រី​ថា ៖«​ថ្ងៃនេះ ថ្ងៃស្អែក​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​»​ផង​ដែរ ដោយ​គោរព​តាម​ខ្លឹមសារ​ដូច​ជា ៖ មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជា​ដាច់ខាត់ ។ មិន​ត្រូវ​បើកបរ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជា​ដាច់ខាត ។ គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ម៉ឹង​ម៉ាត់ …..៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ