ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក! លេងមួយក្ឌាំងនេះត្រូវអស់​១៦.០០០ដុល្លារ​ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស LX-570 ស៊េរី​ឆ្នាំ​២០១៩ ត្រូវ​ចំណាយ​ប្រាក់​ក្នុង​ការ​ជួសជុល​ឡើង​វិញ​រហូត​ដល់​ទៅ​១៦.០០០​ដុល្លារ ទើប​រួចរាល់ ដែល​តម្លៃ​ជួសជុល​នេះ​អាច​ទិញ​បាន​រថយន្ត​ប្រភេទ​មួយ​ទឹកបាន​មួយ​គ្រឿង​ទៅ​ហើយ​។ បន្ទាប់​ពី​រថយន្ត​ស៊េរី​ទំនើប​ខាងលើ​នេះ​រង​ការ​ខូចខាត​បែក​ស្ដុ​ប និង​ក្រពឹត​ផ្នែក​ក្រោយ​យ៉ាងដំណំ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស LX-570 ស៊េរី​ឆ្នាំ​២០១៩ ត្រូវ​ចំណាយ​ប្រាក់​ក្នុង​ការ​ជួសជុល​ឡើង​វិញ​រហូត​ដល់​ទៅ​១៦.០០០​ដុល្លារ ទើប​រួចរាល់ ដែល​តម្លៃ​ជួសជុល​នេះ​អាច​ទិញ​បាន​រថយន្ត​ប្រភេទ​មួយ​ទឹកបាន​មួយ​គ្រឿង​ទៅ​ហើយ​។ បន្ទាប់​ពី​រថយន្ត​ស៊េរី​ទំនើប​ខាងលើ​នេះ​រង​ការ​ខូចខាត​បែក​ស្ដុ​ប និង​ក្រពឹត​ផ្នែក​ក្រោយ​យ៉ាងដំណំ ដោយសារ​តែ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មាន​ដឹក​គ្រឿងចក្រ​ឈូស​ដី​(​អា​ប៊ុល​)​មួយ​គ្រឿង ហើយ​ជ្រុល​ទៅ​បុក​ពីក្រោយ ក្នុង​ពេល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្ត​ដែល​រង​ការ​ខូចខាត បែក​ស្ដុ​ប និង​ក្រពឹត​ផ្នែក​ក្រោយ​យ៉ាងដំណំ​ខាងលើ​ម៉ាក​ឡិច​ស៊ី​ស LX-570 KURO ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២AZ-២០៦៨ បើកបរ​ដោយ​បុ​រ​ម្នាក់​មិន​ស្គាល់ឈ្មោះ ។

ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រៃវែង ៣A-០៣១០ មាន​ដឹក​គ្រឿងចក្រ​ឈូស​ឆាយដី (​អា​ប៊ុល​) មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ទាំង​២​គ្រឿង​បាន​ធ្វើ​ដំណើរ​ស្របគ្នា​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ត្រង់​ចំណុច​ខាងលើ ស្រាប់តែ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ បាន​បន្ថែម​ល្បឿន​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ខាង​មុខ រួច​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស LX-570 បណ្ដាល​ឲ្យ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស LX-570 រង​ការ​ខូចខាត​បែក​ស្តុ​ប និង​ក្រពឹត​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស LX-570 មានការ​អន់ចិត្ត​យ៉ាង​ខ្លាំង ហើយ​គាត់​បាន​ទូរស័ព្ទ​ទៅ​សាកសួរ​ក្រុមហ៊ុន​ដែល​គាត់​ទិញ​រថយន្ត​ដើម្បី​សួរ​ពី​ការ​ជួសជុល ខណៈនោះ​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​ប្រាប់​ពី​តម្លៃ​ក្នុង​ការ​ជួសជុល​ឡើង​វិញ​ថា ទាំង​គ្រឿងបន្លាស់ និង​ថ្លៃ​ឈ្នួល​ជួសជុល​ត្រូវ​ចំណាយ​ប្រាក់​អស់​ចំនួន​១៦.០០០​ដុល្លារ មិនតែប៉ុណ្ណោះ​នឹង​ត្រូវ​រង់ចាំ​រយៈពេល​យ៉ាង​ហោច​ណាស់​ក៏​១​ខែ​ដែរ ទើប​គ្រឿងបន្លាស់​មក​ដល់​តាម​ការ​កុំ​ម្ម៉​ង់​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា នេះ​គឺជា​តម្លៃ​មួយ​ដែល​ជា​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ខាង​ក្រុមហ៊ុន​ជួសជុល​រថយន្ត ពុំ​មែន​ជា​ការ​ទាមទារ​ដោយ​ចិត្ត​នឹកឃើញ​របស់​ម្ចាស់​រថយន្ត​រង​គ្រោះ​នោះ​ទេ ព្រោះ​បើ​តាម​មើលទៅ​ទឹកចិត្ត​ម្ចាស់​រថយន្ត​រង​គ្រោះ​ក៏​មិន​ចង់​ទាមទារ​សំណង​អ្វី​ច្រើន​ឡើយ ។ បន្ទាប់​ពី​បានឮ​បែប​នេះ​ធ្វើ​ឱ្យ​ភាគី​ខាង​អ្នក​បើករថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​គ្រវីក្បាល​ដូច​គោ​ស្រាំងទិច ព្រោះតែ​ខ្លួន​គ្មាន​លទ្ធភាព​ដើម្បី​សង ។

ចំណែក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​បាន​ចុះ​ទៅ​សម្របសម្រួល​ដែរ ប៉ុន្តែ​មិន​អាច​ទៅ​រួច​ទេ ព្រោះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស LX-570 ត្រូវ​ចំណាយ​ប្រាក់​ក្នុង​ការ​ជួសជុល​ច្រើន​ពេក ទើប​សុំ​ឲ្យ​កម្លាំង​នគរបាល​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទៅ​ធ្វើការ​សម្របសម្រួល​ជា​បន្ត​ទៀត ប៉ុន្តែ​រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ដដែល ភាគី​ទាំង​២​នៅ​តែ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​នៅឡើយ​ទេ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ