ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​មុខ​ផ្ទះ​មួយ​កន្លែង​ជាប់​នឹង​សាលាសង្កាត់​បឹង​រាំង (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មុន​បន្តិច​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​មាន​បុរស​ម្នាក់​មិនដឹង​ជា​មកពីណា​មក​ឡើយ បាន​ចង.ក​សម្លាប់​ខ្លួន​ជាប់​នឹង​ខ្សែភ្លើង​ក្បែរ​ដើម​ត្របែកព្រៃ​មួយ​ដើម នៅ​មុខ​ផ្ទះ​មួយ​កន្លែង​ជាប់​នឹង​សាលាសង្កាត់​បឹង​រាំង ផ្លូវ​លេខ​២០៨ ក្នុង​ខណ្ឌដូនពេញ កាលពី​ម៉ោង​២​និង​២០​នាទី​រសៀល…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មុន​បន្តិច​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​មាន​បុរស​ម្នាក់​មិនដឹង​ជា​មកពីណា​មក​ឡើយ បាន​ចង.ក​សម្លាប់​ខ្លួន​ជាប់​នឹង​ខ្សែភ្លើង​ក្បែរ​ដើម​ត្របែកព្រៃ​មួយ​ដើម នៅ​មុខ​ផ្ទះ​មួយ​កន្លែង​ជាប់​នឹង​សាលាសង្កាត់​បឹង​រាំង ផ្លូវ​លេខ​២០៨ ក្នុង​ខណ្ឌដូនពេញ កាលពី​ម៉ោង​២​និង​២០​នាទី​រសៀល ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ ២០១៩ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​រង​គ្រោះ​ខាងលើ​នេះ​មាន​អាយុប្រមាណ​ជា​ជាង​៣០​ឆ្នាំ សម្បុរ​ខ្មៅ​ស្រអែម ពាក់​អាវដៃវែង​ ពណ៌​ខៀវ ស្លៀកខោ​ខូ​វ​ប៊​យ​ជើងវែង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ឡើង​តាម​ដើម​ត្របែកព្រៃ​មួយ​ដើម​នៅ​កន្លែង​កើតហេតុ រួច​យក​អាវ​ទៅ​ចង​.​ក​ភ្ជាប់​នឹង​ខ្សែភ្លើង​ខាងលើ បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្តង​។ ហើយ​បុរស​រង​គ្រោះ​រូប​នេះ គឺ​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ និង​មិនដឹង​ថា គាត់​មក​ពី​ទីណា​ដែរ ប៉ុន្តែ​ពេល​នេះ​កម្លាំង​មាន​សមត្ថកិច្ច​កំពុង​តែ​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://www.youtube.com/watch?v=TRms-LaWwGE

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ