ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ដែល​ជួប​គ្នា​សោះ​ដល់​ពេល​បាន​ជួប អ័​ម និង​យ៉ា​យ៉ា ធ្វើ​ឱ្យ​អ្នកគាំទ្រ​នឹក​ស្មាន​មិន​ដល់

4 ឆ្នាំ មុន

ថៃ ៖ កំពូល​តារា​សម្ដែង​ប្រចាំ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៧​ថៃ​គឺ​នាង អ័​ម ផ័ត​ឆៈ​រ៉ា​ផា ឆៃ​ឆឿ បាន​បញ្ចេញ​កាយវិការ​ចូល​ចិត្ត​ដោយ​ទប់​មិន​បាន​ពេល​បាន​មក​ជួបនឹង​កំពូល​តារា​សម្ដែង​ជំនាន់​ក្រោយ​ប្រចាំ​ទូរទស្សន៍​ផ្សេង​គ្នា​គឺ​ប៉ុស្តិ៍​លេខ​៣​ថៃ​នាង យ៉ា​យ៉ា អ៊ុ​រ៉ា​សា​យ៉ា ស្ព័​របា​ន់​ដ៍…

ថៃ ៖ កំពូល​តារា​សម្ដែង​ប្រចាំ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៧​ថៃ​គឺ​នាង អ័​ម ផ័ត​ឆៈ​រ៉ា​ផា ឆៃ​ឆឿ បាន​បញ្ចេញ​កាយវិការ​ចូល​ចិត្ត​ដោយ​ទប់​មិន​បាន​ពេល​បាន​មក​ជួបនឹង​កំពូល​តារា​សម្ដែង​ជំនាន់​ក្រោយ​ប្រចាំ​ទូរទស្សន៍​ផ្សេង​គ្នា​គឺ​ប៉ុស្តិ៍​លេខ​៣​ថៃ​នាង យ៉ា​យ៉ា អ៊ុ​រ៉ា​សា​យ៉ា ស្ព័​របា​ន់​ដ៍ ហើយ​បាន​ថតរូប​ជាមួយ​គ្នា ព្រមទាំង​បាន​សរសេរ Caption ថា «​ស្គាល់​ហើយ អារម្មណ៍​អ្នកគាំទ្រ​ពេល​បាន​ជួប​ផ្ទាល់​គឺ​យ៉ាងណា ចូល​ចិត្តខ្លាំង​ណាស់​» ។

អ្នកគាំទ្រ​របស់ យ៉ា​យ៉ា បាន​ចូល​មក​ខ​មិន និង​អរគុណ​សម្រាប់​ការ​ស្រឡាញ់​ដែល​មាន​ឱ្យ​ប្អូន
យ៉ា​យ៉ា ដូច​ជា​«​បង អ័​ម ដែល​ស្រឡាញ់​រាប់អាន​ប្អូន យ៉ា , ស្រឡាញ់​បង អ័​ម ចា​, ស្អាត​ទាំង​ពីរ​តែ​ម្ដង គាំទ្រ​ទាំង​គូ​, អរគុណ​បង អ័​ម និង​មិត្ត​ៗ​គ្រប់​រូប​, សប្បាយចិត្ត​ណាស់​ដែល​មាន​បង​ៗ​ស្រឡាញ់​រាប់អាន​ប្អូន​យ៉ាងនេះ​, គួរ​ឱ្យ​ស្រឡាញ់​ណាស់​, ធ្វើការ​នៅ​ប៉ុស្តិ៍​ផ្សេង​គ្នា​ក៏​មិន​ចាំបាច់​អី​ត្រូវ​ប្រជែង​គ្នា​រហូត​ដែរ​»​។

អ្នកខ្លះ​ក៏​បាន​សួរ​ថា «​បង អ័​ម ពិតជា​ហ្វ៊ែ​ន​របស់ ណៈ​ដេ​ត​-​យ៉ា​យ៉ា មែនឬ?​» អ័​ម ក៏​ចូល​មក​តប​ទទួល​វិញ​ដែរ ហើយ​កាន់តែ​ធ្វើ​ឱ្យ​បណ្ដា​ហ្វ៊ែ​ន​ៗ​របស់​យ៉ា​យ៉ា ចូល​មក​សរសើរ និង​តាមដាន អ័​ម កាន់តែ​ច្រើនឡើង ៕

ប្រភព ៖ khaosod , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ