ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រាង Goal មែន ! វ័យ​៤០​ឆ្នាំទៅ​ហើយ​តែ​តារា​ស្រី​សិច​ស៊ី​រូប​នេះ​កំពុង​ធ្វើ​ឱ្យ​ស្រី​ៗ​ច្រណែន

4 ឆ្នាំ មុន

ថៃ​ ៖ តារា​ម៉ូ​ដែល​ជួរ​មុខ​របស់​ថៃ​នាង Yoe Yosawadee Hassadeevichit ចាប់តាំងពី​ងាក​មក​ប្រឡូក​ខាង​ផ្នែក​កីឡា Triathlon (​កីឡាហែលទឹក ធាក់​កង់…

ថៃ​ ៖ តារា​ម៉ូ​ដែល​ជួរ​មុខ​របស់​ថៃ​នាង Yoe Yosawadee Hassadeevichit ចាប់តាំងពី​ងាក​មក​ប្រឡូក​ខាង​ផ្នែក​កីឡា Triathlon (​កីឡាហែលទឹក ធាក់​កង់ និង​រត់ប្រណាំង​) ធ្វើ​ឱ្យ​នាង​មើលទៅ​ស្រស់​ស្អាត​ខ្លាំង មិន​ថា​ស្លៀក​ឈុត​សម្រាប់​រត់ ធាក់​កង់ ឬ​ហែល​ទឹក​នោះ​ទេ ។

ថ្មី​ៗ​នេះ​តារា​ម៉ូ​ដែល​វ័យ​៤០​ឆ្នាំ​រូប​នេះ​បាន​ផុស​លើ​អ៊ិ​ន​ស្តា​ក្រាម​ជាមួយ​ឈុត​ហែល​ទឹក​ពណ៌​ក្រហម​ទាក់ភ្នែក​យ៉ាងនេះ​ដែល​និយាយ​បាន​ថា បើ​រាង​មិន​ស្អាត​នោះ​ក៏​គ្មាន​ផ្លូវ​ហ៊ាន​បង្ហាញ​បែប​នេះ​ដែរ ។

តែ​នាង​ក៏​មិន​បាន​មក​ម្នាក់ឯង​ដែរ​គឺ​នៅ​មាន​បងស្រី​របស់​នាង​ឈ្មោះ​ថា អ៊េ អ័ន​ឆៈ​លី ហ័ត​សៈ​ឌី​វិ​ជិត ក៏​មិន​អន់​ប៉ុន្មាន​ដែរ ដែល​បាន​មក​ក្នុង​ឈុត​ហែល​ទឹក two piece បង្ហាញ​ឱ្យ​ឃើញ​ដ៏​រាង​ដ៏​ស្អាត​សិ​ច​ស៊ី ស្អាត​ទាំង​ពីរ​តែ​ម្ដង ៕

ប្រភព ៖ khaosod , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ