ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​​ជា​បញ្ហា​ដែលធ្វើឱ្យមន្ត្រីក្រសួងបរិ​ស្ថាន​លោតពីលើអគារជាន់ទី៥ស្លា.ប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រភពបានបន្ត​ឱ្យ​ដឹងទៀតថា ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ខណ្ឌ​ចំការ​មន និង​ការិយាល័យ​បច្ចេកទេស និង​កោស​ល្យ​វិច័យ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​មក​ធ្វើការ​ត្រួតពិនិត្យ​សព​និង​បង្ហាញ​ថា លោក អោម…

រាជធានី​ភ្នំពេញ ៖ ប្រភពបានបន្ត​ឱ្យ​ដឹងទៀតថា ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ខណ្ឌ​ចំការ​មន និង​ការិយាល័យ​បច្ចេកទេស និង​កោស​ល្យ​វិច័យ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​មក​ធ្វើការ​ត្រួតពិនិត្យ​សព​និង​បង្ហាញ​ថា លោក អោម សេង​ហួរ ពិតជា​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​ការ​ធ្វើ​អត្តឃាត​ដោយ​លោត​សម្លាប់​ខ្លួន​ប្រាកដ​មែន​» ហើយក៏បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ បុណ្យ​តាម​ប្រពៃណី ។

គួរបញ្ជាក់ថា អនុប្រធាន​ការិយាល័យ​រដ្ឋបាល​ផែនការ និង​ហិរញ្ញវត្ថុ​នៃ​ក្រសួងបរិស្ថាន​មួយ​រូប បាន​លោត​សម្លាប់​ខ្លួន​ពី​ជាន់​ទី៥​ នៃ​អគារ​ក្រសួង​ដែល​ជា​កន្លែងធ្វើការ បណ្តាលឱ្យ​បាក់.​ក​និង​បាក់ដៃ​ម្ខាង​ស្លាប់​បាត់ បង់​ជីវិត​ចោល​ប្រពន្ធ​និង​កូន ទំនង​តូចចិត្ត​នឹង​ជំងឺ​ប្រចាំ​កាយ​ដ៏​រ៉ាំរ៉ៃ ។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា នៅ​ចំណុច​ចំណត​ម៉ូតូ​ខាង​ក្រោយ​អគារ​ក្រសួងបរិស្ថាន ផ្លូវ​ស​ប៊ិ​ត ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ឱ្យ​ដឹង​ថា មន្ត្រី​ក្រសួងបរិស្ថាន​រូប​នេះ​ឈ្មោះ អោម សេង​ហួរ អាយុ​៣១​ឆ្នាំ មាន​ប្រពន្ធ និង​កូន​ទើបតែ​អាយុ​១​ខួប និង​មាន​ទីលំនៅ​ផ្ទះ​លេខ​១០៥ ផ្លូវលំ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។
មុន​ពេល​កើតហេតុ គេ​ឃើញ​លោក អោម សេង​ហួរ ចូល​មក​ធ្វើការ​នៅ​ក្នុង​បន្ទប់​ជាន់​ទី​៤​ដូច​សព្វមួយដង ដោយ​និយាយ​លេងសើច​ជាមួយនឹង​អ្នកធ្វើការ​ជាមួយ​គ្នា​ជា​ធម្មតា​ផង​ដែរ ។ បន្ទាប់​មក ក៏​ដើរ​ចេញ​ទៅ​ក្រៅ​ ​បែក​ពី​អ្នកធ្វើការ​ជាមួយ​គ្នា និង​ឡើង​ទៅ​លើ​ប្លង់​សេ​ដំបូល​នៅ​ជាន់​ទី​៥​បាត់​ទៅ ។

ប្រភព​ដដែល​បន្ត​ថា លុះ​បន្តិច​ក្រោយមក ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​កើតឡើង ដោយ​គេ​បាន​ប្រទះ​ឃើញ​លោក អោម សេង​ហួរ ដេក​ស្លាប់​ផ្កាប់មុខ​នៅ​លើ​បេតុង​ត្រង់​កន្លែង​ចត​ម៉ូតូ​ខាងក្រោយ​អគាក្រសួងបរិស្ថាន បាក់​ក និង​បាក់ដៃ​ស្តាំ​ម្ខាង​ស្លាប់​បាត់​ទៅ​ហើយ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ធ្វើ​អត្តឃាត​ដោយលោត​សម្លាប់​ខ្លួន​ពី​ជាន់​ទី​៥​នៃ​អគារ​ក្រសួង​នេះ ត្រូវ​បាន​គេ​ដឹង​ថា លោក អោម សេង​ហួរ មាន​ជំងឺ​ក្រពះ​និង​រលាក​សរសៃពួរ​ឆ្អឹង​កងក​រ៉ាំរ៉ៃ​ជា​យូរណាស់​មក​ហើយ ហើយ​ក៏​ទើបតែ​វិល​ត្រឡប់​មក​ពី​ធ្វើការ​ព្យាបាល​នៅ​ឯ​ប្រទេស​វៀតណាម​ផង​ដែរ លុះ​នៅ​ថ្ងៃនេះ​ស្រាប់តែ​ធ្វើ​អត្តឃាត​តែ​ម្តង ។

ពិតជា​គួរ​ឱ្យ​រន្ធត់​ចិត្ត​ពេក​ណាស់ ដែល​មន្ត្រី​វ័យក្មេង​រូប​នេះ សម្រេចចិត្ត​បញ្ចប់ជីវិត​បែប​នេះ ។ (សម្រួលដោយ៖ ស្រីណា) ​

អត្ថបទសរសេរ ដោយ