ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​អាវុធហត្ថ​ខេត្តពោធិ៍សាត់​ជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ខ្វះ​កម្លាំង​ពលកម្ម

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​ចំនួន​១២​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ពុត លី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​ជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ…

ខេត្តពោធិ៍សាត់ ៖ ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​ចំនួន​១២​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ពុត លី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​ជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ ឈឹ​ម សេង​ហាក់ នៅ​ភូមិ​អូរ​ស្ដៅ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ដែល​ចាស់​ទ្រុឌទ្រោម ដោយសារ​កណ្ដៀរ​ស៊ី ធ្វើ​ឲ្យ​ពុក​បាក់​មួយ​ផ្នែក​ធំ​មិន​អាច​រស់នៅ​បាន​ខ្លាច​មាន​គ្រោះថ្នាក់​ជាយថាហេតុ ។ ម្យ៉ាងវិញទៀត​គ្រួសារ​ខាងលើ​នេះ​ខ្វះ​កម្លាំង​ពលកម្ម និង​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចំណាយ​ថវិការ​ជួល​គេ​រុះរើ ។

លោក​វរសេនីយ៍ឯក ពុធ លី បាន​ជម្រាប​ជូន​ថា កន្លង​មកនេះ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ក្រោម​ការ​ដឹកនាំ​របស់​លោក​មេបញ្ជាការ​ឧត្តមសេនីយ៍ត្រី អ៊ុ​ក សា​ម៉ុ​ន ក្រៅពី​ការងារ​ស្នូល​បង្ក្រាប​បទល្មើស ការពារ​ថ្នាក់ដឹកនាំ ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ភូមិ​ឃុំ​មាន​សុវត្ថិភាព គឺ​នៅ​បាន​ចូលរួម​ការងារ​មនុស្សធម៌ ការងារ​សង្គម​ដូច​ជា ជួយ​រំដោះ​ប្រជាពលរដ្ឋ​ពេល​មានទឹក​ជំនាន់​លេច​ភូមិដ្ឋាន​ម្ដង​ៗ​ជួយ​ច្រូតស្រូវ និង​ជួយ​សង់ផ្ទះ​ប្រជាពលរដ្ឋ​ជាដើម ។

ជាក់ស្ដែង​ថ្ងៃនេះ​ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​មេបញ្ជាការ​ផ្ទាល់​លោក​បាន​ដឹកនាំ​កម្លាំង​ចំនួន​១២​នាក់​មក​ជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ​ឈឹ​ម សេង​ហាក់ នៅ​ភូមិ​អូរ​ស្ដៅ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ដែល​ខ្វះ​កម្លាំង​ពលកម្ម ។ លោក​ឲ្យ​ដឹង​ដែរ​ថា កាលពី​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​ហូប​នំ​បញ្ចុក​តេ​ជោ​សន្តិភាព​សាមគ្គីភាព និង​ឯកភាព​ជាតិ ជាម​ហា​គ្រួសារ​ទូ​ទាំង​ប្រទេស​នោះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចូលរួម​ជួយ​លើក​ផ្ទះ​សាងសង់​ថ្មី​ជូន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់​ផង​ដែរ ។ នេះ គឺជា​វប្បធម៌​ជួយ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​កងកម្លាំងប្រដាប់អាវុធ​ជាមួយ​ប្រជាពលរដ្ឋ តាម​ការ​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ឲ្យ​ធ្វើ​តែ​អំពើ​ល្អ​កន្លង​មកនេះ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ