ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​ថា Huawei ប្រើ Android លែង​បាន​អី បើ​ម៉ូ​ដែល​ថ្មី Y5 2019 ទើបតែ​សម្ពោធ ប្រើ​បាន​ធម្មតា​ហ្នឹង​!

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ថ្ងៃ​ទី 10 មិថុនា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​យក្ស​លំដាប់​លេខ…

ភ្នំពេញ ថ្ងៃ​ទី 10 មិថុនា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​យក្ស​លំដាប់​លេខ 2 លើ​ពិភពលោក បាន​សម្ពោធ​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា​ថ្មី​មួយ​ម៉ូ​ដែល​ទៀត គឺ Huawei Y5 2019 ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9 Pie ជំនាន់​ចុង​ក្រោយបង្អស់ នៅ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា ដោយ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​បណ្តាសារ​ព័ត៌មាន​នានា កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​។

នៅ​ពេល​ថ្មី​ៗ​នេះ​មាន​ព័​ត៍​មាន​ជា​ច្រើន​បាន​លើក​ឡើង​ថា ស្មា​ត​ហ្វូ​ន​របស់ Huawei នឹង​មិន​អាច​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android បាន​ទៀត​ឡើយ បន្ទាប់​ពី​ក្រុមហ៊ុន Google ផ្អាក​ធ្វើ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន Huawei​។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន Huawei នៅ​ប្រទេស​កម្ពុជា ទើបតែ​សម្ពោធ​ម៉ូ​ដែល​ថ្មី​នេះ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android បាន​ធម្មតា ហើយ​ថែម​ទាំង​ជា​ជំនាន់​ចុង​ក្រោយ​ទៀត​ផង ដូច្នេះ​មាន​ន័យ​ថា ស្មា​ត​ហ្វូ​ន Huawei គ្រប់​ម៉ូ​ដែល ទាំង​ម៉ូ​ដែល​ចាស់ និង​ម៉ូ​ដែល​ថ្មី នៅ​តែ​អាច​ដំណើរការ Android បាន​ធម្មតា​។ ប្រសិនបើ​មាន​បញ្ហា​នេះ​មែន​នោះ ម៉ូ​ដែល​ថ្មី​ដែល​ទើបតែ​សម្ពោធ​នេះ នឹង​មិន​អាច​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android បាន​នោះ​ឡើយ​។ ដូច្នេះ​សូម​អតិថិជន​ទាំងអស់​កុំ​មានការ​ព្រួយ បារម្ភ​លើ​បញ្ហា​នេះ​ឲ្យ​សោះ​!

គួរ​បញ្ជាក់​ផង​ដែរ​ថា Huawei Y5 2019 មាន​តម្លៃ​ត្រឹមតែ $119 តែ​ប៉ុណ្ណោះ សាក​សម​បំផុត​សម្រាប់​ជម្រើស​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា ដោយ​មានការ​រចនា​អេ​ក្រង់​លាត​ពេញ​តួ ប្រភេទ​ដំណក់ទឹក 5.71 អ៊ី​ញ កម្រិត​បង្ហាញ HD+​។ ស្មា​ត​ហ្វូ​ន​នេះ​មាន​អង្គ​ចង់​ចាំ 32GB ធំ​ជាង​ស្មា​ត​ហ្វូ​ន​ដទៃ​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​នេះ​នៅ​លើ​ទីផ្សារ​។

រីឯ​កាមេរ៉ា​ក្រោយ​វិញ មាន​ទំហំ 13 ម៉េ​កា​ភិ​ច​សែ​ល កម្រិត aperture f/1.8 អាច​ចាប់​យក​ពន្លឺ និង​ផ្តិត​យក​រូបភាព​បាន​យ៉ាង​ល្អ​។ កាន់តែ​ពិសេស​ទៅ​ទៀត​នេះ ផ្នែក​ខាងក្រោយ រចនា​ជា​ប្រភេទ​ស្បែក កាលី​ប ទាន់សម័យ ជាមួយ​ជម្រើស​បី​ពណ៌​គឺ ពណ៌​ត្នោត ពណ៌​ខ្មៅ និង​ពណ៌​ខៀវ​។ រក​ឯណា​បាន ពិសេស​ទាំង​តម្លៃ ពិសេស​ទាំង​ការ​រចនា មក​ព្រម​គ្នា​តែ​ម្តង​!

ក្រៅពី​ការ​សម្ពោធ​ម៉ូ​ដែល​ថ្មី ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ជំនាន់​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​ក៏​បាន​ប្រកាស​ពី​ខួប 20 ឆ្នាំ​របស់​ក្រុមហ៊ុន Huawei ដែល​បាន​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។

ដើម្បី​រីករាយ​ជាមួយ​ខួប 20 ឆ្នាំ​នេះ ក្រុមហ៊ុន​មានកម្ម​វិធី​ពិសេស​ៗ​ជា​ច្រើន រួម​ទាំង​ប្រូ​ម៉ូ​សិន​ទ្រង់ទ្រាយ​ធំ ទិញ​ស្មា​ត​ហ្វូ​ន Huawei ឈ្នះ រថយន្ត Mazda 2 និង​រង្វាន់​ជា​ច្រើន​ទៀត​មាន​តម្លៃ​សរុប 250 លាន​រៀល ដែល​ការ​ចាប់ឆ្នោត​ចុង​ក្រោយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ 30 មិថុនា ខាង​មុខ​នេះ និង​កម្មវិធី​ពិសេស​ៗ ព្រមទាំង​យុទ្ធនាការ​ផ្សព្វផ្សាយ​ជា​ច្រើន​ទៀត​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ ៖
– ​Website: https://consumer.huawei.com/kh/
-​ ​Facebook: Huawei Mobile (https://bit.ly/2ePDMSq)
-​ ​Youtube Channel: https://bit.ly/2wTMMJL
-​ ​Instagram: https://www.instagram.com/huaweimobilekh/ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ