ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ Samsung កំពុង​ស្ថិត​នៅ​ក្នុង​ភាព​វឹកវរ​ក្នុង​រឿងអាស្រូវ

4 ឆ្នាំ មុន

មេដឹកនាំ​ក្រុមហ៊ុន​សាម​ស៊ុ​ង ( Samsung) កំពុង​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់​ផ្លូវច្បាប់ ខណៈ​ពេល​ដែល​រដ្ឋ​អាជ្ញា​កំពុង​តែ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ក្នុង​រឿងអាស្រូវ​បំផ្លាញ​ភស្តុ​តាង​នៃ​ការ​បោកប្រាស់​បញ្ជី​គណនេយ្យ ។ សេចក្តីរាយការណ៍​ព័ត៌មាន​របស់​Nikkei Asian Review បាន​រាយការណ៍​ថា…

មេដឹកនាំ​ក្រុមហ៊ុន​សាម​ស៊ុ​ង ( Samsung) កំពុង​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់​ផ្លូវច្បាប់ ខណៈ​ពេល​ដែល​រដ្ឋ​អាជ្ញា​កំពុង​តែ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ក្នុង​រឿងអាស្រូវ​បំផ្លាញ​ភស្តុ​តាង​នៃ​ការ​បោកប្រាស់​បញ្ជី​គណនេយ្យ ។

សេចក្តីរាយការណ៍​ព័ត៌មាន​របស់​Nikkei Asian Review បាន​រាយការណ៍​ថា មេដឹកនាំ សំខាន់​ៗ​របស់​ក្រុមហ៊ុន​សាម​ស៊ុ​ង​កំពុង​តែ​មាន​ភាព​វឹកវរ ខណៈ​ដែល​មន្ត្រី​ប្រតិបត្តិ​ជា​ច្រើន​រូប​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ការ​បោកប្រាស់​បញ្ជី​គណនេយ្យ ហើយ​រដ្ឋ​អាជ្ញា​កំពុង​តែ​បន្ត​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​មនុស្ស​ជា​ច្រើន​អ្នក​ទៀត​នៅ​ក្នុង​ក្រុមហ៊ុន ។

រដ្ឋ​អាជ្ញា​បាន​ចាប់ខ្លួន​លោក លី ចែ​យុង​( Lee Jae Yong) អនុប្រធាន​ក្រុមហ៊ុន Samsung Electronics កាលពី​ស​ប្តា​ហ៍​មុន ។ លោក លី គឺជា​មនុស្ស​ជាន់ខ្ពស់​ទី​បី​ដែល​ត្រូវ​ចោទប្រកាន់​ពី​ការ​បំផ្លាញ​ភស្តុ​តាង ។

ការ​ចាប់ខ្លួន​ត្រូវ​បាន​ធ្វើ​ឡើង ខណៈ​ពេល​ដែល​ក្រុមហ៊ុន Samsung Electronics កំពុង​តែ​ជួប​ប្រទះ នឹង​ការ​ធ្លាក់​ចុះ​ខ្លាំង​នៃ​ការ​រក​ប្រាក់​ចំណេញ​ហើយ​ឈាន​ដល់​ការ​កាត់​បន្ថយ​ការ​ផលិត និង​បុគ្គលិក​នៅ​ប្រទេស​ចិន ។

នៅ​ប្រទេស​ចិន ភាគហ៊ុន​របស់​ក្រុមហ៊ុន Samsung បាន​ធ្លាក់​ចុះ​ពី​២០​ភាគរយ នៅ​ក្នុង ឆ្នាំ​២០១៣ មក​នៅ​ត្រឹមតែ​១​ភាគរយ​ប៉ុណ្ណោះ​ដោយសារ​តែ​ការ​ប្រកួតប្រជែង​ពិសេស​ពី​ក្រុមហ៊ុន Huawei ៕

ប្រភព ៖ asia.nikkei , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ