ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាយា​ទាំង​៤០​ជា​មន្ត​ស្នេហ៍​ដ៏​ស័ក្តិសិទ្ធិ​របស់​ស្ត្រី

4 ឆ្នាំ មុន

នារី​ណា​ចេះ​ប្រើ​មាយា​មួយ​ចំនួន​ក្នុង​ចំណោម​មាយា​ទាំង​៤០ នារី​នោះ​ដូច​មាន​មន្ត​ស្នេហ៍​ន​ដ៏​ស័ក្តិសិទ្ធិ​នៅលើ​ផ្ទៃមុខ គង់​នឹង​បានជា​ទីស្រលាញ់​រាប់អាន​នៃ​មនុស្ស​ទូទៅ ពិសេស​មាន​អានុភាព​ទាក់ទាញ​ចិត្ត​បុរសៗ​ឱ្យ​ងាក​មក​ទន់ភ្លន់​បាន ។ តាម​ពិត​ទៅ​មិនមែន​តែ​បុរស​ទេ​ដែល​បាន​បង្ហាញ​អាកប្បកិរិយា​ចែចង់​ស្រី​នោះ តែ​ស្ត្រី​វិញ​ក៏​បាន​បង្ហាញ​អាការ​មួយ​ចំនួន​ដើម្បី​បង្ហាញ​ថា ខ្លួន​ចង់​ចែចង់​បុរស​វិញ​ដែរ ។ តាម​លក្ខណៈ​ខាងក្រៅ​របស់​ស្ត្រី​សម្បូណ៌​ទៅ​ដោយ​ភាព​អៀនខ្មាស​ខ្លាំង​ណាស់…

នារី​ណា​ចេះ​ប្រើ​មាយា​មួយ​ចំនួន​ក្នុង​ចំណោម​មាយា​ទាំង​៤០ នារី​នោះ​ដូច​មាន​មន្ត​ស្នេហ៍​ន​ដ៏​ស័ក្តិសិទ្ធិ​នៅលើ​ផ្ទៃមុខ គង់​នឹង​បានជា​ទីស្រលាញ់​រាប់អាន​នៃ​មនុស្ស​ទូទៅ ពិសេស​មាន​អានុភាព​ទាក់ទាញ​ចិត្ត​បុរសៗ​ឱ្យ​ងាក​មក​ទន់ភ្លន់​បាន ។

តាម​ពិត​ទៅ​មិនមែន​តែ​បុរស​ទេ​ដែល​បាន​បង្ហាញ​អាកប្បកិរិយា​ចែចង់​ស្រី​នោះ តែ​ស្ត្រី​វិញ​ក៏​បាន​បង្ហាញ​អាការ​មួយ​ចំនួន​ដើម្បី​បង្ហាញ​ថា ខ្លួន​ចង់​ចែចង់​បុរស​វិញ​ដែរ ។ តាម​លក្ខណៈ​ខាងក្រៅ​របស់​ស្ត្រី​សម្បូណ៌​ទៅ​ដោយ​ភាព​អៀនខ្មាស​ខ្លាំង​ណាស់ តែ​ពេល​ខ្លះ​ដោយ​អំណាច​ក្នុង​សេចក្តី​ស្រលាញ់ ស្រី្ត​អាច​ធ្វើ​អ្វី​ៗ​បាន​គ្រប់យ៉ាង កាយវិការ​របស់​ស្ត្រី​ខុស​ប្រក្រតី​បែប​ហ្នឹងហើយ​ហៅ​ថា មាយា​។

ខាងក្រោម​នេះ​ជា​មាយា​ទាំង​៤០​របស់​ស្ត្រី សូម​លោក​អ្នក​ឈ្វេងយល់​ដូច​តទៅ​៖
១-​ធ្វើ​ជា​និយាយ​ខ្លាំង​ៗ

២-​ធ្វើ​ជា​និយាយ​តិច​ៗ

៣-​និយាយ​ចំហ​មាត់ ដូច​ជា​និយាយ​មិន​ទាន់​អស់រឿង

៤-​និយាយ​លាក់លៀម ខ្សឹបខ្សៀវ

៥-​រាំច្រៀង ប្រគុំ​ធ្វើ​ភ្លេង ឬ​យំ​ម្ញ៉ិកម្ញ៉ក់​រៀបរាប់

៦-​សើច​កក្អាក កក្អាយ

៧-​សម្លក់សម្លឹង

៨-​ញាក់​ចង្កេះ

៩-​បង្ហាញ​កេរ្តិ៍ខ្មាស់

១០-​បង្ហាញ​សាច់​ភ្លៅ

១១-​ហើយ​បិទ​ទៅ​វិញ

១២-​បង្ហាញ​សុដន់

១៣-​បង្ហាញ​ក្លៀក

១៤-​បង្ហាញ​ផ្ចិត

១៥-​មិច​ភ្នែក មៀងមើល ឬ​ស៊ី​ញូ

១៦-​ញាក់ចិញ្ចើម

១៧-​ខាំ​បបូរមាត់

១៨-​លៀន​អណ្តាត

១៩-​ច្បូត​សំពត់

២០-​ស្លៀកសំពត់​វិញ

២១-​រំសាយសក់

២២-​បួងសក់​វិញ

២៣-​ដើរ​កាច់រាង

២៤-​បន្ទន់កាយ ឱន​ចុះ

២៥-​ដំណើរ​ញ៉ែញ៉ង ដូច​អ្នក​រាំ

២៦-​ធ្វើ​ឫក​អឹមអៀម

២៧-​ផ្ទាត់​ក្រចក

២៨-​យក​ជើង​ជាន់​ជើង

២៩-​យក​កំណាត់ឈើ​គូសដី

៣០-​លើក​បីកូន​ក្មេង

៣១-​ឲ្យ​ក្មេង​លើកខ្លួន​វិញ

៣២-​លេង​កូន​ក្មេង

៣៣-​ឲ្យ​ក្មេង​លេង​វិញ

៣៤-​ថើប​កូន​ក្មេង

៣៥-​ឲ្យ​ក្មេង​ថើប​វិញ

៣៦-​ញុំ​ា​ចំណី​នៅ​ពីមុខ

៣៧-​បញ្ចុក​ឲ្យ​កូន​ក្មេង​ញុំ​ា

៣៨-​ឲ្យ​របស់របរ​ទៅ​ក្មេង​លេង

៣៩-​សុំ​លួងលោម​យក​ពី​ក្មេង​វិញ

៤០-​ធ្វើ​ត្រាប់​តាម​ក្មេង​។

កាយវិការ​ទាំង​៤០​នេះ​អាច​បង្ហាញ​ថា ស្ត្រី​ចែចង់​បុរស​ដែល​ខ្លួន​ពេញចិត្ត ឬ​គេ​ហៅ​ម្យ៉ាងទៀត​ថា មាយាស្ត្រី​។ ទន្ទឹម​នឹង​នេះ​ក៏​សុំ​ទោស​អ្នក​អាន​ជា​មុន​ដែរ នេះ​មិនមែន​ជា​ការ​បន្តុះបង្អាប់​ស្ត្រី​នោះ​ទេ គឺ​គ្រាន់តែ​បង្ហាញ​លក្ខណៈ​ពិត​ពី​ធម្មជាតិ​របស់​ស្ត្រី​តែ​ប៉ុណ្ណោះ ៕