ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្មហែ​ក្បួន​ដ៏​​ធំ​​​​ប្រឆាំង​ច្បាប់​ធ្វើ​បត្យា​ប័ន

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ មនុស្ស​ជា​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​៩​មិថុនា បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដើរ​ហែ​ក្បួន​នៅ​ក្រុង​ហុងកុង ប្រឆាំង​គម្រោង​ច្បាប់​របស់​រដ្ឋអំណាច​មូលដ្ឋាន អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅ​កាន់​ចិនដីគោក​។ នោះ​ជា​បាតុកម្ម​ធំ​បំផុត​មួយ ចាប់តាំងពី​ការ​ប្រគល់​ដែនដី​ហុងកុង​ទៅ​ឲ្យ​ចិន​វិញ​កាលពី​ឆ្នាំ​១៩៩៧​មក ដែល​នាំ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​នានា​ជាមួយ​ប៉ូលិស​។ ក្រោម​កំ​ដៅ​ក្ដៅហែង…

ប្រទេស​ចិន ៖ មនុស្ស​ជា​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​៩​មិថុនា បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដើរ​ហែ​ក្បួន​នៅ​ក្រុង​ហុងកុង ប្រឆាំង​គម្រោង​ច្បាប់​របស់​រដ្ឋអំណាច​មូលដ្ឋាន អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅ​កាន់​ចិនដីគោក​។ នោះ​ជា​បាតុកម្ម​ធំ​បំផុត​មួយ ចាប់តាំងពី​ការ​ប្រគល់​ដែនដី​ហុងកុង​ទៅ​ឲ្យ​ចិន​វិញ​កាលពី​ឆ្នាំ​១៩៩៧​មក ដែល​នាំ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​នានា​ជាមួយ​ប៉ូលិស​។

ក្រោម​កំ​ដៅ​ក្ដៅហែង ពួក​បាតុករ​បាន​ដើរ​ហែ​ក្បួន​កាត់​តាម​វិ​ថី​នានា​រយៈពេល​ច្រើន​ម៉ោង ដើម្បី​ប្រឆាំង​គម្រោង​ច្បាប់​នោះ​របស់​អាជ្ញាធរ​ក្រុង​ហុងកុង​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង​។ ពួក​បាតុករ​បាន​លើក​ប៉ង់​កាត​ដែល​សរសេរ​​ថា បដិសេធ​ការ​ធ្វើ​បត្យាប័ន ។ បន្ទាប់​ពី​ក្បួន​ដើរ​របស់​ពួក​បាតុករ​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ឧប្បត្តិ​ហេតុ ការ​ប៉ះទង្គិច​គ្នា​បែរជា​ផ្ទុះ​ក្រោយ​ពាក់កណ្ដាល​យប់​បន្តិច​។ ពួក​បាតុករ​បាន​គប់​ដប​និង​ប្រើ​របាំង​ដែក ប្រឆាំង​កងកម្លាំង​ប៉ូលិស​ដែល​តបត​វិញ​ដោយ​ប្រើ​ដំបង​និង​បាញ់​ឧស្ម័ន​ម្រេច ប៉ុនប៉ង​បំបែក​មនុស្ស​១​ក្រុម​តូ​ូ​ច​ដែល​ក្រាញ ស្ថិត​នៅ​មុខ​ក្រុមប្រឹក្សា​សភា​ជា​សភា​មូលដ្ឋាន​។ បន្ទាប់​ពី​នេះ​មានការ​ប៉ះទង្គិច​គ្នា​តិចតួច​តាម​វិ​ថី​នានា​។

ពួក​អ្នក​រៀបចំ​បាតុកម្ម​និយាយ​ថា ក្នុង​បាតុកម្ម​នោះ​មាន​មនុស្ស​ចូលរួម​ដល់​ទៅ​១,៣​លាន​នាក់​តែ​ប៉ូលិស​ថា មាន​ប្រមាណ​២៤០.០០០​នាក់ ដែល​នោះ​ជាម​ហា​បាតុកម្ម​ធំ​ទី​២ នៅ​ហុងកុង​ចាប់ពី​ការ​ប្រគល់​ដែនដី​នេះ ឲ្យ​ចិនដីគោក​វិញ​មក​។ ពួក​បាតុករ​និយាយ​ថា​មិន​ជឿ​ការ​សន្យា​របស់​អាជ្ញាធរ​ហុងកុង ដែល​ថា​មិន​ចាប់​បញ្ជូន​ទៅ​ចិនដីគោក បណ្ដា​មនុស្ស​ដែល​រិះគន់​វាយប្រហារ​ប្រឆាំង​រដ្ឋអំណាច​ចិន​។

ម្យ៉ាងទៀត​ទោះជា​មាន​មហា​បាតុកម្ម​បែប​នេះ​ក្ដី ក៏​រដ្ឋាភិបាល​ក្រុង​ហុងកុង​ប្រកាស​នា​ថ្ងៃ​ទី​១០​មិថុនា​ថា ខ្លួន​ពុំ​មាន​បំណង​ដក​ចេញ​វិញ​គម្រោង​ច្បាប់​ដ៏​ចម្រូងចម្រាស់​នោះ ដែល​អាច​ចាប់​បញ្ជូន​មនុស្ស​ទៅ​កាត់​ទោស​នៅ​ចិនដីគោក​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ