នាំ​គ្នា​រើ​ចេញ​ទាំង​បន្ទាន់​ពី​«​ប្រដឹស​កោះ​ប៉ែន​»​ព្រោះតែ​ការ​វាយប្រហារ​ពី​ទឹកទន្លេ​មេគង្គ


ខេត្តកំពង់ចាម ៖ ទឹកទន្លេ​មេគង្គ​បាន​ចាប់ផ្តើម​ឡើង​បណ្តើរ​ៗ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា នេះ​ប្រដឹស​កោះ​ប៉ែន​ត​ភ្ជាប់​មក​ក្រុង​កំពង់ចាម ត្រូវ​បាន​កាត់​ផ្តាច់​ត្រង់​ផ្នែក​កណ្តាល ត្រូវ​បាន​ម្ចាស់​វិនិយោគ ប្រើ​ក្រុម​កម្មករ​ឲ្យ​រុះរើ​ចេញ​។ ជាមួយ​នោះ​ម្ចាស់​ភោជនីយដ្ឋាន​នានា​នៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ក៏​បាន​នាំ​ជញ្ជូ​ន​របស់ទ្រព្យ​ដឹក​តាម​ទូក យក​មក​លើ​ច្រាំង​ទន្លេ​ដើម្បី​សុវត្ថិភាព​ផង​ដែរ ។

ស្ត្រី​ឈ្មោះ តា​យ ស្រី​មុំ វ័យ​៣៥​ឆ្នាំ នៅ​ស្រុក​ស្ទឹ​ក​ត្រង់ បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​បាន​ធ្វើ​ដំណើរ​មក​ពិ​និត្យ​សុខភាព​នៅ​ក្រុង​កំពង់ចាម​ជាមួយនឹង​បងប្អូន​២​នាក់​ទៀត​នា​ព្រឹក​ថ្ងៃ​ខាងលើ​រួច​ក៏​បាន​ឈាន​មកលេង​នៅ​ប្រដឹស​កោះ​ប៉ែន ដោយ​បាន​ឈរ​នៅ​មាត់ច្រាំង​ត្រើយ​ក្រុង​កំពង់ចាម ជិត​មុខ​វត្ត​ដីដុះ​ឃើញ​ទេសភាព​នៅ​តាម​ដង​ទន្លេ​ពិតជា​ស្រស់​ស្អាត​ក្រោម​ការ​អភិ​វ​ឌ្ឈ​ន៏​របស់​អាជ្ញាធរ​ខេត្ត ។

ស្ត្រី​ខាងលើ​ប្រាប់​បន្ត​ថា គាត់​និង​សាច់ញាតិ​ដែល​ជា​ស្ត្រី​ដូច​គ្នា​២​នាក់ ទោះបីជា​នៅ​ក្រោម​កំ​ដៅ​ថ្ងៃរាង​ក្តៅ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា បំរុង​ដើរទៅ​លេង​នៅ​ត្រង់​ជិត​ផ្នែក​កណ្តាល​ប្រដឹស​ដែល​មិន​ទាន់ដាច់​ហើយ​ត្រូវ​បាន​កម្មករ​ប្រាប់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ដោយ​ខ្លាច​ប្រដឹស​ត្រូវ​ប៉ើង​របើក​រសាត់​តាម​ខ្សែទឹក​ហូរ​ទន្លេមេគង្គ​ទើប​មិន​ហ៊ាន​ទៅ សុខចិត្ត​នាំ​គ្នា​ថត​យក​រូបភាព​ទុក​គ្រាន់​នឹង​មើល ។

កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ​បាន​នាំ​កូន​មក​ងូតទឹក​លេង​នៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ដែល​ជា​តំបន់​ទេសចរ​ណ៏​ត្រូវ​បាន​គេ​បង្កើត​និង​មានការ​ច្នៃប្រឌិត​ពិតជា​ស្រស់​ស្អាត ហេតុ​ដូច្នេះ​ហើយ​ទើប​ចេះ​តែ​មក​លេង​បន្តបន្ទាប់​៣​លើក​ក្រោយ​ពី​ទំនេរ​ការងារ​ស្រែ​ចំការ​នោះ ។

លោក ស៊ា​ន សុ​គុណ ប្រធាន​មន្ទី​ទេសចរ​ណ៏​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ត្រូវ​បាន​វិនិយោគ​ឲ្យ​ឯកជន​មាន​លោក ប៊ុ​ន ដា​រ៉ា ហើយ​តំបន់​ទេសចរ​ណ៏​នេះ បានឃើញ​រូបរាង​នៅ​ពេល​ទឹកទន្លេមេគង្គ​ស្រក​នៅ​ក្នុង​រដូវប្រាំង ហើយ​មក​ដល់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩ ទឹកទន្លេ​បាន​ឡើង​មក​លិច​បណ្តើរ​ៗ​ម្ចាស់​ភោជនីយដ្ឋាន​នៅ​លើ​កោះ​ប៉ែន បាន​នាំ​គ្នា​ជញ្ជូន​រោង​ឬ​ស្សី តុ ជើងម៉ា ដឹក​តាម​ទូក​ម៉ាស៊ីន​មក​ទុក​នៅ​ត្រើយ​ក្រុង​កំពង់ចាម និង​យក​ដាក់​នៅ​តាម​ផ្ទះ​របស់​គេ​រាង​ៗ​ខ្លួន ។

លោក​ប្រធាន​មន្ទីរ​ទេសចរ​ណ៏​ខេត្ត​បន្ត​ថា ដោយសារ​ម្ចាស់​វិនិយោគ​បាន​រៀបចំ​ស្អាត​នៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​បាន​ទាក់ទាញ់​មនុស្ស​មក​លេង​ច្រើន ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​កន្លង​ទៅ​ក្នុង១​ថ្ងៃ​ចន្លោះ​ពី​៣០០០​ទៅ​៤០០០​នាក់​នាំ​គ្នា​មក​លេង និង​ងូតទឹក​កំសាន្ត ។ ហើយ​ភ្ញៀវ​បរទេស​វិញ​មកច្រើន​តាម​រយៈ​កប៉ាល​ធំ​ៗ ដែល​មក​ចូល​ចត​ច្រាំង​ទន្លេ​នៅ​ក្រុង​កំពង់ចាម ។ ចំពោះ​សំរាម​វិញ​ត្រូវ​បានគេ​បង្កើត​ឡើង​ដោយ​បច្ចេកទេស​ថ្មី​មាន​បរិស្ថាន​ល្អ ហើយ​គួប​ផ្សំ​នៅ​កោះ​ប៉ែន​មាន​ផ្លូវ​បេតុង​ខ្វាត់ខ្វែងទើប​មនុស្ស​មក​លេង​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ